ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ពិសេស​ដែល​អ្នក​មិន​គួរ​មើល​រំលង​ពេល​កំពុង​រក​ការងារ​ធ្វើ

4 ឆ្នាំ មុន

ការ​រក្សា​ប្រាក់​ចំណូល​ឲ្យ​បាន​នឹងនរ​ក្នុង​កំឡុង​ពេល​ប្រទេស​ជួបនឹង​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ជម្ងឺ​កូ​វី​ដ ១៩ ជា​វី​ធី​សាស្ត្រ​ល្អ​ក្នុង​ការ​ការពារ​ខ្លួនឯង និង​គ្រួសារ ។ ប៉ុន្តែ​ដោយសារ​តែ​មនុស្ស​កាន់តែ​ច្រើន​ជួបនឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះតែ​កូ​វី​ដ ១៩ នេះ ទីផ្សារ​ការងារ​ក៏​ប្រហែលជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ដែរ ។…

ការ​រក្សា​ប្រាក់​ចំណូល​ឲ្យ​បាន​នឹងនរ​ក្នុង​កំឡុង​ពេល​ប្រទេស​ជួបនឹង​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​ជម្ងឺ​កូ​វី​ដ ១៩ ជា​វី​ធី​សាស្ត្រ​ល្អ​ក្នុង​ការ​ការពារ​ខ្លួនឯង និង​គ្រួសារ ។ ប៉ុន្តែ​ដោយសារ​តែ​មនុស្ស​កាន់តែ​ច្រើន​ជួបនឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះតែ​កូ​វី​ដ ១៩ នេះ ទីផ្សារ​ការងារ​ក៏​ប្រហែលជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ដែរ ។

ព្រោះតែ​ប្រទេស​ស្ទើរតែ​គ្រប់​ទាំងអស់​លើ​លោក​សម្រេចចិត្ត​បិទ ឬ រឹត​បន្តឹង​ច្រក​ចេញចូល​ព្រំដែន និង​ខណៈ​ដែល​ស្ថាប័ន​នានា​មិន​អាច​រៀបចំ​សិក្ខាសាលា និង​សកម្មភាព​ដទៃ​បាន​នៅ​ទី​សារ​ធារ​ណៈ​ឡើយ ដែល​ធ្វើ​ឲ្យ​ការ​ស្គាល់​មនុស្ស​ថ្មី និង​ពង្រឹង​ទំនាក់ទំនង​ចាស់​ៗ​កាន់តែ​ពិបាក ។ ក្រៅពី​ការ​ខិតខំ​រក​ឱកាស​ការងារ និង​ដាក់​ពាក្យសុំ​ការងារ​ឲ្យ​បាន​ច្រើន​ហើយ មាន​ចំណុច​មួយទៀត​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​ដាច់ខាត នោះ​គឺ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។

មនុស្ស​ជា​ច្រើន​រកបាន​ការងារ​ព្រោះតែ​មានការ​ណែនាំ​ពី​អ្នក​ស្គាល់គ្នា ។ នៅ​សហរដ្ឋអាមេរិក សេចក្តីរាយការណ៍​មួយ​របស់​ការិយាល័យ​ស្ថិតិ​ការងារ​អា​មេ​រិ​ក និង​សាកលវិទ្យាល័យ Yale បាន​ឲ្យ​ដឹង​ថា ៧០% នៃ​ការងារ​ទាំងអស់​ក្នុង​សហរដ្ឋអាមេរិក​ជា​ការងារ​ដែល​ត្រូវ​បាន​ណែនាំ​ដោយ​មនុស្ស​ស្គាល់គ្នា ។

តួលេខ​ខាងលើ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​មិន​មាន​ជំនាញ ឬ​បទ​ពិសោធន៍​ច្រើន​ក្នុង​ផ្នែក​នេះ ពួក​គេ​អាច​បិទផ្លូវ​សម្រាប់​ខ្លួនឯង​ប៉ុណ្ណោះ ។ ប៉ុន្តែ​យុទ្ធសាស្ត្រ​ល្អ​មួយ​ក្នុង​ការ​បង្កើត និង​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​ជោគជ័យ​គឺ​ការ​ផ្តោត​សំខាន់​លើ​អ្វី​ដែល​អ្នក​អាច​ផ្តល់​ជូន​ភាគី​ម្ខាង​ទៀត​មុន​ពេល​ទាមទារ​ពី​អ្នក​ដទៃ ។

ជាដំបូង អ្នក​ត្រូវ​គិត​ថា​ក្នុង​ចំណោម​មនុស្ស​ដែល​អ្នក​ស្គាល់​ទាំងអស់ តើ​មាន​នរណា​ដែល​អាច​ជួយ​ឲ្យ​អ្នករក​ការងារ​បាន? បន្ទាប់​មក​ចូរ​គិត​ពី​អ្វី​ដែល​អ្នក​អាច​ជួយ​ដល់​ពួក​គេ​បាន​ទោះជា​រឿង​តូចតាច​ក៏​ពិតមែន​ក្តី ឲ្យ​តែ​អ្នក​ធ្វើ​វា​ចេញពី​ចិត្ត​ស្មោះ ។

ក្នុង​កំឡុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ការ​ស្នើ​ជួយ​ដល់​អ្នក​ដទៃ​អាច​អនុញ្ញាត​ឲ្យ​អ្នក​កសាង​មុខមាត់​របស់​ខ្លួន​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ស្គាល់​មនុស្ស​កាន់តែ​ច្រើន ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​មិន​គួរ​ភ្លេច​អារម្មណ៍ល្អ​ដែល​អ្នក​ទទួល​បាន​បន្ទាប់​ពី​ជួយ​ដល់​អ្នក​ដទៃ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ