ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ថែម​៣០​លាន​ដុល្លារ​ជួយ​ដល់​អង្គ ការ​​សុខភាព​ពិភពលោក

3 ឆ្នាំ មុន

ចិន​ ៖ ប្រទេស​ចិន​បរិច្ចាគ​ថវិកា​ចំនួន ៣០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​គាំទ្រ​ដល់​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​ពី​សំណាក់​ជម្ងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​លើ Twitter របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី…

ចិន​ ៖ ប្រទេស​ចិន​បរិច្ចាគ​ថវិកា​ចំនួន ៣០​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) ដើម្បី​គាំទ្រ​ដល់​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​រាតត្បាត​ពី​សំណាក់​ជម្ងឺ​កូ​វី​ដ​១៩​។ នេះ​បើ​យោង​តាម​សារ​បង្ហោះ​លើ Twitter របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Hua Chunying កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។

លោកស្រី Chunying បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «ប្រទេស​ចិន​បាន​សម្រេចចិត្ត​បរិច្ចាគ​ថវិកា​ចំនួន ៣០​លាន​ដុល្លារ​បន្ថែម​ទៀត ដល់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ជា​សកល​របស់​ខ្លួន​ប្រឆាំង​នឹង​ជម្ងឺ​កូ​វី​ដ​១៩ ជា​ពិសេស​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​»។​

លោកស្រី​បាន​បន្ថែម​ទៀត ថា​កន្លង​មក​ប្រទេស​ចិន​បាន​បរិច្ចាគ​ថវិកា​ចំនួន ២០​លាន​ដុល្លារ​ដល់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី​១១ ខែមីនា​។

កាលពី​ស​ប្តា​ហ៍​មុន ប្រធានាធិបតី​អា​មេ​រិ​ក លោក Trump បាន​ប្រកាស​ថា លោក​នឹង​បញ្ឈប់​ការ​ផ្តល់​មូលនិធិ​ដល់​អង្គការ​សុខភាព​ពិភពលោក ដោយ​និយាយ​ថា អង្គការ​នេះ​មិន​អាច​គ្រប់គ្រង​ការ​រីក​រាលដាល​បាន​ត្រឹមត្រូវ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​បាន​ចូលរួម​វិភាគទាន​និង​វិភាគទាន​ស្ម័គ្រចិត្ត​ជិត ៨៦​លាន​ដុល្លារ​ក្នុង​វដ្ត​នៃ​ការ​ផ្តល់​មូលនិធិ​រយៈពេល ២​ឆ្នាំ ពី​ឆ្នាំ​២០១៨ ដល់ ឆ្នាំ​២០១៩៕ (យោង​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ