ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​បន្លំ​ដូរ​លុយ​តាម​វី​ង និង​ហាង ចប់​ត្រឹម​ហ្វេ​ស​ប៊ុ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​មានកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខាង​ដើរ​បន្លំ​ដូរ​លុយ​តាម​កន្លែង​វី​ង​វេរ​លុយ និង​ហាង​លក់ទំនិញ​ផ្សេង​ៗ ត្រូវ​បាន​ជន​រង​គ្រោះ​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ញឹកញាប់​នោះ ពេល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ សហការ​ជាមួយនឹង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ឃាត់ខ្លួន​បាន​ហើយ កាលពី​ម៉ោង​៦​ល្ងាច…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​មានកេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខាង​ដើរ​បន្លំ​ដូរ​លុយ​តាម​កន្លែង​វី​ង​វេរ​លុយ និង​ហាង​លក់ទំនិញ​ផ្សេង​ៗ ត្រូវ​បាន​ជន​រង​គ្រោះ​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ញឹកញាប់​នោះ ពេល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ សហការ​ជាមួយនឹង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ឃាត់ខ្លួន​បាន​ហើយ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​បុរី​ជីប​ម៉ុង ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​ឈ្មោះ ខុ​ត ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ប៊ុ​ន ធី (​រហស្សនាម ធី​ដៃ​១​ពាន់ ) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​មិន​ពិត​ប្រាកដ មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន ម៉ូតូ​ស្កុប​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN 7787 មួយ​គ្រឿង ជា​របស់​ជនសង្ស័យ ។

តាម​សម្តី​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាក់​អង្រែ​លើ បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន គឺ​ដោយសារ​តែ​មានការ​បង្ហោះ​រូបភាព​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កត​ៗ​គ្នា​ថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ​នៅ​តាម​កន្លែង​វេរ​លុយ​វី​ង និង​ហាង​លក់ដូរ​ផ្សេង​ៗ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​បាន​បន្ត​ថា ក្រោយមក​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ទាំង​៧​ប៉ុស្តិ៍ ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ គាប់​ជួន​ពេល​នោះ​ដែរ ខណៈ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ បាន​ល្បាត​មក​ដល់​ក្នុង​បុរី​មួយ​កន្លែង ក៏​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​២​នាក់​នេះ​កំពុង​ជិះ​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង​គួរ​ឲ្យ​សង្ស័យ ទើប​សមត្ថកិច្ច​សុំ​ឃាត់​ធ្វើការ​ត្រួតពិនិត្យ ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់ ដែល​ល្បី​ថា ប្រព្រឹត្ត​បទល្មើស​បន្លំ​លួច​លុយ​នៅ​តាម​កន្លែង​វេរ​លុយ​វី​ង និង​ហាង​លក់ទំនិញ​ដូច​ក្នុង​បណ្ដាញ​សង្គម​ដែល​គេ​បង្ហោះ​ត​ៗ​គ្នា ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​តែ​ម្តង ។

នៅ​ពេល​ដែល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ​នៅ​តាម​កន្លែង​វេរ​លុយ​វី​ង និង​ហាង​លក់ទំនិញ​ផ្សេង​ៗ​នៅ​ក្រុង​តា​ខ្មៅ​ពិតប្រាកដ​មែន ។ ចំណែក​ជន​រង​គ្រោះ​ដែល​បាន​បង្ហោះ​រូប​ជនសង្ស័យ​ធ្វើ​សកម្មភាព​នេះ គឺ​នៅ​ខេត្តកណ្តាល​។

ក្រោយ​ពេល​សាកសួរ​រួច​ហើយ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្តកណ្ដាល ដើម្បី​ឱ្យមក​ទទួលយក​ជនសង្ស័យ​ទៅ​សាកសួរ និង​ចាត់ការ​បន្ត ព្រោះថា ករណី​នេះ​ជនសង្ស័យ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ