ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវី​ដ​១៩៖​ សម្តេច​តេ​ជោ​សម្រេច​លុប​​ពិធី​ជួប​ជុំ​ស្រាយ​បួស​រ៉​ម៉ា​ឌ​ន​​​លើក​ទី៧

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​លុប​កម្មវិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌនថ្នាក់​ជាតិ​លើក​ទី​៧​ នៅ​ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០២០​ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ​៖​ សម្តេច​តេ​ជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​លុប​កម្មវិធី​ស្រាយ​បួស​រ៉ា​ម៉ា​ឌនថ្នាក់​ជាតិ​លើក​ទី​៧​ នៅ​ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០២០​ ខាង​មុខ​នេះ ​។

សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ មេសា ឆ្នាំ​២០២០​ថា​៖ «​ក្នុង​នាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​និង​ភរិយា​សូម​អបអរ​សាទរ និង​សូម​ជូន​នូវ​ពរ​ជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរ​ឥស្លា​ម​កម្ពុជា ក្នុងនិង​ក្រៅប្រទេស រួម​ទាំង​បងប្អូន​សាសនិក​ឥ​ស្លា​ម​នៅ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ ដែល​បាន​ចូលបួស​ខែ​រ៉ម៉ា​ឌ​ន ដែល​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​រ៉ម៉ាឌ​ន ឆ្នាំ​១៤៤១ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ​ទី​៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ ២០២០»​។

សម្តេច​បន្ត​ថា ៖​ខ្ញុំ​សូម​ផ្ញើ​នូវ​ក្តី​នឹករលឹក និងអរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំ ពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា សុខ​សន្តិភាព ហើយ​មាន​ជំនឿជឿជាក់​លើ​ការ​ដឹកនាំ​របស់ខ្ញុំ និងរបស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ដើម​រៀង​មក រួម​នឹង ប្រជាជន​កម្ពុជា ។

សម្តេច​បាន​គូសបញ្ជាក់​ថា​៖ «​ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​សុំ​ការ​យោ​គយល់​ពីបងប្អូន​សាសនិក​ខ្មែរឥស្លាម ដែល​ត្រូវ​លុប​កម្មវិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌ​ន​ថ្នាក់​ជាតិ​លើកទី​៧ ដែល​បាន​គ្រោង​ថ្ងៃ​ទី​២៩ ខែ មេ​សា ២០២០ ។

ការ​ផ្អាក​ការ​ថ្វាយបង្គំ​នៅ​តាម​វិហារ ស៊ូ​រ៉ាវ ការ​ជួបជុំ​លក្ខណៈ​សាសនា និង សុំ​ប​ន្ក​ការ​អនុវត្ត​តាម​សារាចរ​ណែនាំ ពី​វិធី​បង្ការ​ទប់ស្កាត់​ជំ ងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​សេចក្តីណែនាំ​របស់​ចាងហ្វាង​នៃ គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា ឥ​ស្លា​ម​កម្ពុជា ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល បើ​ទោះបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ហាក់ មាន​សភាព​ធូរស្រាល ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន និង ធ្វេស​ប្រ​ហេ​ស មើល​ស្រាល ដល់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ គឺ​ត្រូវ​រួម​គ្នា​ការពារ​ជាប់​ជា​និច្ច»​។

ជាមួយ​គ្នា​​នោះ​ដែរ ​សម្តេច​សូម​បួងសួង សុំ​ឲ្យ​បងប្អូន​ទាំងអស់​ទទួល​បាន​នូវ​សេ​ច​ក្តី​សុខ​ស្លា​ម៉ាត់ ករុណា​រ៉ោះ​ម៉ាត់ និងចំរើន​ញ្ហ​រ៉​កាត់​គ្រប់​ៗ​គ្នា​ពី​ព្រះ​អ​ល់​ឡោះ និងសុំ​ឱ្យ​ព្រះ​អ​ល់​ឡោះ ទទួលយក​នូវ​កុសលផល​បុណ្យ ខែ​បួស​រ៉​ម៉ា​ឌ​ន ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិសាង​ឡើង​កុំបី​អាក់ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ