ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ព​ន្លឿ​ន​​អភិវឌ្ឍ​ប្រព័ន្ធ​​លូ​តំបន់​​ខាងកើត និង​ខាងត្បូង​ព្រ​លាន​យន្ត​ហោះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​មូល​ដ្ឋា​ន​សហការ​គ្នា​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត និង​ខាងត្បូង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឲ្យ​ហើយ​តាម​ផែនការ​នៅ​ក្នុង​រដូវវស្សា​នេះ ដើម្បី​បញ្ជៀ​សការ​ជន​់លិច ដោយ​ទឹក​ជំនន់​​។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​របាយការណ៍​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត…

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ​មូល​ដ្ឋា​ន​សហការ​គ្នា​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត និង​ខាងត្បូង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ឲ្យ​ហើយ​តាម​ផែនការ​នៅ​ក្នុង​រដូវវស្សា​នេះ ដើម្បី​បញ្ជៀ​សការ​ជន​់លិច ដោយ​ទឹក​ជំនន់​​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​របាយការណ៍​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត និង​តំបន់​ខាងត្បូង​ព្រ​លាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ប្រព័ន្ធ​ប្រឡាយ​ទាំងនេះ​មាន​តួនាទី​សំខាន់​ណាស់ ដើម្បី​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ដូច្នេះ​មន្ត្រី​ជំនាញ​ត្រូវ​សហការ​គ្នា​ធ្វើ​ឲ្យ​បាន​ល្អ ពិសេស​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ស្ថាបនា ដើម្បី​ឲ្យ​ការ​សាងសង់​ធានា​បាន​គុណភាព​ស្តង់ដារ កាត់​បន្ថយ ការ​ជន់​លិច​ធានា​បាន​ប្រសិទ្ធភាព​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ចំពោះ​គម្រោង​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ លូ​នៅ​តំបន់​ស្ពាន​ស្ទឹង​មាន​ជ័យ​ត្រូវធ្វើ​ឲ្យ​រួចរាល់​ក្នុង​រយៈពេល​២​ខែ​ទៀត ដើម្បី​ផ្តល់​លទ្ធភាព​ដល់ ប្រជាពលរដ្ឋ​សហគមន៍​ស្ទឹង​មាន​ជ័យ​ដែល​កំពុង​រស់នៅ​ក្រោយ​ស្ពាន​ស្ទឹង​មាន​ជ័យ អាច​រើ​ទៅ រស់នៅ​ទីតាំង​ដែល​អាជ្ញាធរ​រៀបចំ​ជូន​នៅ​ក្បែរ​ប្រព័ន្ធ​ប្រឡាយ​នោះ​។ ការ​ព​ន្លឿ​ន​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រលាយ លូ​នៅ​តំបន់​ខាងកើត និង​តំបន់​ខាងត្បូង​ព្រ​លាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​ដើម្បី​បញ្ជៀ​សការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវ វស្សា ដែល​សម្រួល​ដល់​ការ​រស់នៅ​និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គម្រោង​ស្ថាបនា​ប្រព័ន្ធ​ប្រឡាយ​លូ​នៅ​តំបន់​ខាងកើត និង​តំបន់​ខាងត្បូង​ព្រ​លាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ដល់​ពេល​នេះ ដោយ​ដំណាក់កាល​ទី​១ ពី​ស្ពាន​ស្ទឹង​មាន​ជ័យ​ដល់​ប្រឡាយ​ទឹក​ដើម ស្លែង សម្រេច​បាន​ជាង​៧៨​ភាគ​រយ ចំណែក​តំបន់​៤​សម្រេច​បាន​ជាង​៤០​ភាគរយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ