ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​នៅ La Liga ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការ​តេស្ត​រក​វីរុស​កូ​វី​ដ​១៩

3 ឆ្នាំ មុន

នៅ​រសៀល​ថ្ងៃ​ពុធ ការ​ប្រជុំ​រវាង​ក្រុម​វេជ្ជបណ្ឌិត​នៃ​ក្លិប​ទាំងអស់​នៅ​ក្របខ័ណ្ឌ LaLiga Santander និង LaLiga SmartBank បាន​ធ្វើ​ឡើង ដើម្បី​ចាប់ផ្តើម​ធ្វើ​ឱ្យ​មាន​តុល្យភាព​របៀបវារៈ សម្រាប់​ការ​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ…

នៅ​រសៀល​ថ្ងៃ​ពុធ ការ​ប្រជុំ​រវាង​ក្រុម​វេជ្ជបណ្ឌិត​នៃ​ក្លិប​ទាំងអស់​នៅ​ក្របខ័ណ្ឌ LaLiga Santander និង LaLiga SmartBank បាន​ធ្វើ​ឡើង ដើម្បី​ចាប់ផ្តើម​ធ្វើ​ឱ្យ​មាន​តុល្យភាព​របៀបវារៈ សម្រាប់​ការ​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ ។

វិធានការ​ទី​មួយ​និង​សំខាន់​បំផុត​នៃ​វិធាន​ការណ៍​ទាំងអស់ ដែល​បាន​អនុម័ត​គឺ​សំដៅ​ទៅ​លើ​ការ​ធានា​ថា​កីឡាករ​ទាំងអស់ នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត ដើម្បី​ដឹង​ថា តើ​ពួក​គេ​បាន​ឆ្លង​វីរុស​១៩ ដែរ​ឬ​អត់ ។
ការ​ធ្វើតេស្ត​នេះ​នឹង​ជា​ជំហាន​ចាំបាច់​ដំបូង ដែល​ក្រុម​ទាំងអស់​ត្រូវធ្វើ​មុន​ពេល​គិត​អំពី​ការ​បន្ត​ការ​ហ្វឹកហាត់ ឬ​ការ​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ឡើង​វិញ ។

កិច្ចប្រជុំ​នេះ​ក៏​បាន​ផ្តល់​ឱកាស​ដល់​គ្រូពេទ្យ​ក្នុង​ក្លិប ផ្តល់​យោបល់​របស់​ពួក​គេ​លើ​សេចក្តីណែនាំ​ស្តី​ពី​សុវត្ថិភាព​សុខភាព និង​អនាម័យ​ដែល La Liga បាន​ប្រគល់ឲ្យ​។

ការ​ធ្វើតេស្ត​នឹង​ធ្វើ​ជា ៣ ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ជា​ការ​តេស្ត​ទូទៅ មុន​ពេល​ឈាន​ដល់​ដំណាក់កាល​ទី​២ គឺជា​ការ​តេស្ត​សម្រាប់​កីឡាករ​ដែល​ចែក​ជា​ក្រុម​តូច​ៗ​ហ្វឹកហាត់ ហើយ​និង​ការ​តេស្ត​ទី​៣ គឺ​ធ្វើ​ឡើង​មុន​ពេល​ការ​ប្រកួត​លី​គ​ចាប់ផ្តើម ដើម្បី​ធានា​ថា​កីឡាករ​មិន​បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ ៕ (ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ