ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់​លី​គ​អាច​បញ្ចប់​ចុងខែ​កក្កដា ខណៈ UCL និង UEL នឹង​ចាប់ផ្តើម​នៅ​ខែសីហា

4 ឆ្នាំ មុន

ក្របខ័ណ្ឌ​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League និង Europa League ទំនងជា​ត្រូវ​ត្រឡប់​មក​កាន់ការ​ប្រកួត​វិញ​នៅ​ក្នុង​ខែសីហា បន្ទាប់​ពី​មានការ​ពិភាក្សា​បន្ថែម​ទៀត​អំពី​បញ្ហា​ដែល​នៅ​សេសសល់​នៃ​រដូវ​កាល ២០១៩-២០ កាលពី​ថ្ងៃ​ពុធ…

ក្របខ័ណ្ឌ​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Champions League និង Europa League ទំនងជា​ត្រូវ​ត្រឡប់​មក​កាន់ការ​ប្រកួត​វិញ​នៅ​ក្នុង​ខែសីហា បន្ទាប់​ពី​មានការ​ពិភាក្សា​បន្ថែម​ទៀត​អំពី​បញ្ហា​ដែល​នៅ​សេសសល់​នៃ​រដូវ​កាល ២០១៩-២០ កាលពី​ថ្ងៃ​ពុធ ។

សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​ប្រាប់​សមាគម​ជា​សមាជិក​ទាំង​៥៥​កាលពី​ថ្ងៃ​អង្គា​រថា ការ​ប្រកួត​ក្របខ័ណ្ឌ​ទាំង ២ នៅ​តែ​មាន​លទ្ធភាព​សម្រាប់​ការ​ប្រកួត​ដែល​ត្រូវ​បាន​លេង​ពេញ​មួយ​ខែ​ក្នុង​ចំណោម​ខែមិថុនា កក្កដា និង​សីហា ។

ក្នុង​នោះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ BBC បាន​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​ចុង​ក្រោយ បាន​លើក​និយាយ​អំពី​ផែនការ​ដើម្បី​បញ្ចប់​បាល់ទាត់​លី​គ​ក្នុងស្រុក​ទាំងអស់​ត្រឹម​ថ្ងៃ​ទី ៣១ ខែ កក្កដា ហើយ​ការ​ប្រកួត​ក្របខ័ណ្ឌ​អឺរ៉ុប​ទាំង ២ នឹង​ធ្វើ​ឡើង​បន្ទាប់​ក្នុង​ខែ សីហា ។

វា​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ប៉ុន្តែ UEFA ចង់​បានការ​សម្រេចចិត្ត​ច្បាស់លាស់​មួយ​យ៉ាង​ឆាប់រហ័ស​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

បើ​ក្រ​ឡេក​មក​មើល​ក្របខ័ណ្ឌ Premier League នៅ​សល់​ការ​ប្រកួត​ចំនួន ៩ ជុំ​ទៀត ប៉ុន្តែ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ La Liga និង​អុី​តា​លី Serie A ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​វីរុស​កូ​វី​ដ​១៩ នៅ​មានការ​ប្រកួត​ចំនួន​១១ និង​១២​ជុំ​បន្ត​ទៀត ។

UEFA សង្ឃឹមថា​ស្ថានភាព​នឹង​កាន់តែ​ច្បាស់លាស់​នៅ​ពី​រស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​ការ​បញ្ចប់​រដូវ​កាល​តាម​របៀប​នេះ វា​នឹង​បណ្តាល​ឱ្យ​មានការ​រំខាន​តិចតួច​បំផុត​ចំពោះ​ការ​ប្រកួត​ជម្រុះ​សម្រាប់​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ទាំង​២​នៅ​រដូវ​កាល​ក្រោយ ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​មិថុនា ឆ្នាំ ២០២០ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កំណត់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ