ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ញ៉ាំ «​អណ្ដាតគោ​» សោះ​ បែរ​ជា​ផ្តល់​ប្រយោជន៍​៦​យ៉ាង​ល្អ​យ៉ាង​នេះ

3 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ដឹង​ថា​អណ្ដាតគោ​ក៏​ត្រូវ​បាន​គេ​យក​មក​ចម្អិន​ទទួលទាន​ជា​អាហារ​មួយ​ប្រភេទ​ផង​ដែរ​។ ទោះជា​យ៉ាងណា​មាន​អ្នកខ្លះ​មិន​ចេះ​ញ៉ាំ ឬ​ចូល​ចិត្ត​អណ្ដាតគោ​ឡើយ​! ប៉ុន្តែ​ក៏​អាច​នឹង​ប្ដូរ​ចិត្ត​វិញ​មិន​ខាន​ក្រោយ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​។ ថា​តើ​អណ្ដាតគោ​អាច​ផ្ដល់​ផល​ល្អ​ៗ​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​គួរ​រួម​បញ្ចូល​អណ្ដាតគោ​ក្នុង​របប​អាហារ ៖ ១….

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ដឹង​ថា​អណ្ដាតគោ​ក៏​ត្រូវ​បាន​គេ​យក​មក​ចម្អិន​ទទួលទាន​ជា​អាហារ​មួយ​ប្រភេទ​ផង​ដែរ​។ ទោះជា​យ៉ាងណា​មាន​អ្នកខ្លះ​មិន​ចេះ​ញ៉ាំ ឬ​ចូល​ចិត្ត​អណ្ដាតគោ​ឡើយ​! ប៉ុន្តែ​ក៏​អាច​នឹង​ប្ដូរ​ចិត្ត​វិញ​មិន​ខាន​ក្រោយ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​។ ថា​តើ​អណ្ដាតគោ​អាច​ផ្ដល់​ផល​ល្អ​ៗ​អ្វី​ខ្លះទៅ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​គួរ​រួម​បញ្ចូល​អណ្ដាតគោ​ក្នុង​របប​អាហារ ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ នេះ​ក៏​ព្រោះតែ​អណ្ដាតគោ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។

២. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ ការ​ទទួលទាន​អណ្ដាតគោ​ក៏​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​ជាតិ​ដែក​ចាំបាច់​ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ផង​ដែរ​។ ប្រសិនបើ​អ្នកមាន​បញ្ហា​ខ្វះ​គ្រាន់​ឈាមក្រហម ឬ​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ ចូរ​ព្យាយាម​ទទួលទាន​អណ្ដាតគោ​។

៣. បង្កើន​ថាមពល​រាង​កាយ ៖ នេះ​ក៏​ព្រោះតែ​វត្តមាន​នៃ​ជាតិ​ដែក​និង​វីតាមីន B12 ក្នុង​អណ្ដាតគោ​។ ម្យ៉ាង​វិញ​ការ​រួម​បញ្ចូល​អណ្ដាតគោ​ក្នុង​របប​អាហារ​ក៏​ជួយ​បំបាត់​បញ្ហា​អស់កម្លាំង​ល្ហិតល្ហៃ​ដែល​ជា​អាកា​រៈទូ​ទៅ​បំផុត​មួយ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​ផង​ដែរ​។

៤. បង្កើន​ម៉ាស​សាច់ដុំ ៖ នេះ​ក៏​ព្រោះតែ​អណ្ដាតគោ​មាន​ផ្ទុក​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ចង់​បង្កើន​ម៉ាស​សាច់ដុំ​ឆាប់រហ័ស​គួរ​ព្យាយាម​ទទួលទាន​អណ្ដាតគោ​។ ប្រូតេអ៊ីន​ក្នុង​អណ្ដាតគោ​ថែម​ទាំង​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ស្បែក​និង​តុល្យភាព​នៃ​អ័រម៉ូន​គួរ​ឱ្យ​កត់សម្គាល់​។

៥. ពង្រឹង​សុខភាព​ខួរក្បាល​និង​ស​សៃ​ប្រសាទ ៖ អណ្ដាតគោ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B ដែល​ចាំបាច់​សម្រាប់​រក្សា​កោសិកា​ខួរក្បាល​សុខភាព​ល្អ​។ វីតាមីន​នេះ​ក៏​សំខាន់​សម្រាប់​រក្សា​មុខងារ​ស​សៃ​ប្រសាទ​ប្រក្រតី​ប្រសើរ​ផង​ដែរ​។

៦. បញ្ចុះ​សម្ពាធ​ឈាម ៖ អណ្ដាតគោ​មាន​ផ្ទុក​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។

ប្រយ័ត្ន​! ទោះជា​យ៉ាងណា​គួរ​ទទួលទាន​អណ្ដាតគោ​ក្នុង​កម្រិត​មធ្យម ក៏​ព្រោះ​វា​មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ