ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករុណា ពេជ្រ ស្រណោះ​ផ្ទះ​ចាស់​ដែល​តស៊ូ​ក្នុង​ជីវិត​ជាមួយ​ឪពុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ ករុណា ពេជ្រ បាន​បង្ហាញ​នូវ​ភាព​តស៊ូ​ជា​មួយ​លោកឪពុក​ជាទី​ស្រឡាញ់​។ ឪពុក​របស់​ករុណា ពេជ្រ បាន​រង​នូវ​ជំងឺ​រហូត​បង្ខំ​ឱ្យ ករុណា…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ធ្លាប់​ល្បីឈ្មោះ ករុណា ពេជ្រ បាន​បង្ហាញ​នូវ​ភាព​តស៊ូ​ជា​មួយ​លោកឪពុក​ជាទី​ស្រឡាញ់​។ ឪពុក​របស់​ករុណា ពេជ្រ បាន​រង​នូវ​ជំងឺ​រហូត​បង្ខំ​ឱ្យ ករុណា ពេជ្រ ខំ​រក​លុយ​ព្យាបាល ដោយ​ថែម​ទាំង​ដោះ​ដូរ​ផ្ទះ​លក់ ដើម្បី​ព្យាបាល​ឱ្យ​តែ​បាន​អ្នក​មានគុណ​សះស្បើយ​។

នៅ​ទីបំផុត ផ្ទះ​ដ៏​ធំ​របស់ ករុណា ពេជ្រ បាន​សម្រេចចិត្ត​លក់​ចេញ ហើយ​ដល់កំណត់​រើ​របស់របរ​ចេញ​ជា​ស្ថាពរ​។ ទីតាំង​ចាស់​មួយ​នេះ បាន​ធ្វើ​ឱ្យ​ករុណា ពេជ្រ និង​លោកឪពុក​មានការ​កក់ក្តៅ ។ ប៉ុន្តែ​ព្រោះ​បញ្ហា​រង​នូវ​ជំងឺ ទើប ករុណា ពេជ្រ សម្រេច​ដោះ​ដូរ ដើម្បី​បាន​ទុន​ព្យាបាល​លោកឪពុក​ដែល​ជា​បណ្តូលចិត្ត ព្រោះ​គ្មាន​គុណ​ណា​ស្មើ​មាតាបិតា​ឡើយ​។

ក្រឡេក​មើល​ការ​សរសេរ​របស់ ករុណា ពេជ្រ លើ​បណ្តាញ​សង្គម​ផ្ទាល់​បាន​រៀបរាប់​គួរ​ឱ្យ ចាប់​អារម្មណ៍​ថា «​និយាយ​អារម្មណ៍​ពិត​មួយ មិន​មាន​បំណង​ឱ្យ​បងប្អូន​អាណិត​ទេ តែ​អារម្មណ៍​ពិត មិនដឹង​ថា បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​ទេ​..​?​?

ពេល​រើ​ផ្ទះ​ដូច​មាន​អារម្មណ៍​ចង់ហូរ​ទឹកភ្នែក​ម៉េច​ទេ​… នឹក​ប៉ា អាណិត​ប៉ា ស្រណោះ​អនុស្សាវរីយ៍​តស៊ូ​យ៉ាងច្រើន​ជាមួយ​ប៉ា​ក្នុងផ្ទះ​មួយ​នេះ​… ប៉ា​ឈឺ​ហើយ អ​ញ្ចឹ​ង​ប៉ា​អង្គុយ​ឱ្យ​ស្ងៀម កូន​អាច​ធ្វើ​បាន … មួយ​ជាតិ​នេះ កូន​នឹង​ចំណាយ​ពេលវេលា រួម​ទាំង​ថវិកា​ជាមួយ​ប៉ា អស់​ម៉ា​ន​ក៏​តាម​នឹង​ចុះ ព្រោះ​ប៉ា​មាន​តែ​កូន​មួយ គឺ​កូន​… ទោះបី​ប៉ា​ពិការ មិន​ស្គាល់​កូន​ក៏​ដោយ ក៏​កូន​នៅ​តែ​ដឹក​ដៃ​ប៉ា​ដើរ​ជាមួយ​គ្នា​បន្ត​ទៀត​…. ថ្ងៃនេះ ខ្ញុំ និង ប៉ា សូម​លា​ពី​ផ្ទះ​មួយ​នេះ​ហើយ​… អរគុណ​រយៈពេល​ជា 5 ឆ្នាំ ដែល​អ្នក​បាន​ជួយ​ចំរុងចំរើន​ខ្ញុំ​… សូម​ឯង​បន្ត​នាំ​លាភ ជូន​ដល់​ម្ចាស់​ឯង​ថ្មី​ផង​ណា​…»៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ