គុណសម្បត្តិ​ដ៏​អស្ចារ្យ ៣នេះ​ជួយ​ការពារ​ការងារ​របស់​អ្នក​បាន !


មនុស្ស​ជា​ច្រើន​ជួបនឹង​ហានិភ័យ​នៃ​ការ​បាត់បង់​ការងារ​តាំងពី​ដើមឆ្នាំ ២០២០​នេះ ព្រោះតែ​ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ ។ សម្រាប់​មនុស្ស​ដែល​នៅ​មានការ​ងារ​ធ្វើ ពួក​គេ​ក៏​ត្រូវ​ព្រួយបារម្ភ​ពី​ការ​ការពារ​វា​មិន​ឲ្យ​បាត់បង់​ដែរ ។ ដោយហេតុ​ដូចនេះ វា​ជា​ពេល​សំខាន់​បំផុត​ក្នុង​ការ​ពង្រឹង​គុណសម្បត្តិ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​បាត់បង់​ការងារ​បាន ។

ខាងក្រោម​នេះ​ជា​គុណសម្បត្តិ​ដ៏​សំខាន់​សម្រាប់​ការងារ​របស់​អ្នកជា​ពិសេស​ក្នុង​កំឡុង​ពេល​ដែល​ប្រទេស​កំពុង​ទប់ទល់​នឹង​ភាព​មិន​ប្រាកដប្រជា​បង្ក​ឡើង​ដោយ​កូ​វី​ដ ១៩៖

១. ភាព​ជា​អ្នកដឹកនាំ
មនុស្ស​ដែល​ជោគជ័យ​ទាំង​ក្នុង​ផ្នែក​លក់ ក្នុង​អាជីវកម្ម និង​ក្នុង​នយោបាយ​ភាគច្រើន​ជា​មនុស្ស​ដែល​មាន​ភាព​ជា​អ្នកដឹកនាំ​ទាំង​ក្នុង​ការ​បញ្ចេញ​សំឡេង វត្តមាន កាយវិការ សម្លៀក​បំពាក់ និង​គំនិត​ផង​ដែរ ។ ដោយហេតុ​ដូចនេះ​អ្នក​ត្រូវ​តែ​ត្រួតពិនិត្យ​ខ្លួនឯង​វិញ​គ្រប់​ផ្នែក ។តើ​សំឡេង​របស់​អ្នកមាន​ភាព​ទន់ជ្រាយ​ពេក​ទេ? តើ​អ្នក​និយាយ​ច្បាស់​គ្រប់គ្រាន់​ដើម្បី​ឲ្យ​អ្នក​ដទៃ​ស្តាប់​យល់​ទេ? តើ​អ្នក​ប្រើ​ពាក្យ​លាក់​ន័យ​ច្រើន​ទេ? តើ​អ្នករក្សា​ខ្សែ​ភ្នែក​ជាមួយ​អ្នក​ដទៃ​ទេ​ពេល​ដែល​សន្ទនា​ជាមួយ​ពួក​គេ?

២. ភាព​កក់ក្តៅ
មនុស្ស​អាច​បង្ហាញ​ភាព​កក់ក្តៅ​បាន​តាម​រយៈ​មនុស្សធម៌ ការ​បង្ហាញ​ភាព​ទន់ខ្សោយ ការ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ និង​ការ​យកចិត្តទុកដាក់​លើ​អ្នក​ដទៃ ។ ភាព​កក់ក្តៅ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ជឿជាក់​លើ​អ្នក ហើយ​វា​ជួយ​ពង្រឹង​តំណែង​របស់​អ្នក​ក្នុង​ក្រុម​ផង​ដែរ ។ដូច្នេះ តើ​មិត្ត​រួមការ​ងារ​របស់​អ្នក​ជឿជាក់​អ្នក​ទេ? តើ​អ្នក​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​មានការ​ទទួលស្គាល់​ពី​អ្នក​ទេ? តើ​អ្នក​បើក​ទូលាយ​ក្នុង​ការ​ទទួលយក​មតិយោបល់​ពី​អ្នក​ដទៃ​ទរ? តើ​អ្នក​ស្តាប់​អ្នក​ដទៃ​ទេ​ពេល​ដែល​ពួក​គេ​កំពុងនិយាយ?

៣. កម្លាំង
កម្លាំង​ជះ​ឥទ្ធិពល​លើ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​អ្វីមួយ អប់រំ​អ្នក​ដទៃ ឬ​ចូលរួម​ក្នុង​សកម្មភាព​អ្វីមួយ​ជាដើម ។ ភាព​ជា​អ្នកដឹកនាំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​គោរព​អ្នក ភាព​កក់ក្តៅ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ស្រលាញ់ និង​ជឿជាក់​អ្នក ខណៈ​ដែល​កម្លាំង​របស់​អ្នក​ជំរុញ​ឲ្យ​អ្នក​ដទៃ​គាំទ្រ​អ្នក ។ ពេល​ដែល​អ្នក​ជឿជាក់​លើ​អ្វី​ដែល​អ្នក​កំពុង​តែ​និយាយ​នោះ អ្នក​ស្តាប់​ក៏​នឹង​ជឿជាក់​លើ​អ្នក​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ