អត្ថ​ប្រយោជន៍​នៃ​​ទឹក​ដំឡូងបារាំង​ស្រស់​ ដែល​អ្នក​​ស្មាន​មិន​ដល់​​


ជា​ធម្មតា​អ្នក​មិន​អាច​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់​ដូច​ទឹក​ផ្លែ​ឈើ​ឬ​បន្លែ​ដទៃ​ឡើយ​។​ទោះជា​យ៉ាងណា​ធ្លាប់​ដឹង​ទេ​ថា​ត្រឹមតែ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ គឺ​គ្រប់គ្រាន់​នឹង​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​រាង​កាយ​រួម​ទាំង​សម្រស់​ស្មាន​មិន​ដល់​ណាស់​ទៅ​ហើយ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​ល្អ​ៗ​នៃ​ការ​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់ ៖

១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ នេះ​ក៏​ព្រោះតែ​ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។

២. បន្សាប​ជាតិពុល​ក្នុង​ថ្លើម ៖ ទឹក​ដំឡូងបារាំង​ស្រស់​មាន​លក្ខណៈសម្បត្តិ​ជា​ភ្នាក់ងារ​បន្សាប​ជាតិពុល​និង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​រួម​ទាំង​វីតាមីន C ដែល​ជួយ​ឱ្យ​មុខងារ​ថ្លើម​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។

៣. ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង ​៖ ជាតិ​ម្សៅ​ៗ​នៃ​ទឹក​ដំឡូងបារាំង​ស្រស់​អាច​ជួយ​សម្រួលការ​រំលាយ​អាហារ​គួរ​ឱ្យ​កត់សម្គាល់​។ ដំឡូងបារាំង​ក៏​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​បំបាត់​អាកា​រៈ​ហើមពោះ ទល់លាមក និង​ពិបាក​រំលាយ​អាហារ​ផង​ដែរ​។

៤. បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ បរិមាណ​ជាតិ​ស​សៃ​ខ្ពស់​ក្នុង​ទឹក​ដំឡូងបារាំង​ស្រស់​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​បេះដូង​គួរ​ឱ្យ​កត់សម្គាល់​។

៥. បំបាត់​អាកា​រៈ​ឈឺសន្លាក់ ៖ បរិមាណ​ត្រឹមតែ​បន្តិច​នៃ​ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បំបាត់​អាកា​រៈ​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។

៦. បញ្ចុះ​សម្ពាធ​ឈាម ៖ នេះ​ក៏​ព្រោះតែ​ដំឡូងបារាំង​ក៏​មាន​ផ្ទុក​នូវ​សារធាតុ flavanoids និង kukoamine ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។

៧. កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ ៖ វត្តមាន​នៃ​វីតាមីន C ក្នុង​ទឹក​ដំឡូងបារាំង​ស្រស់​ជួយ​បង្កើន​ការ​ផលិត​កូ​ឡា​ជែ​ន​ទប់ស្កាត់​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​គួរ​ឱ្យ​កត់សម្គាល់​។ អ្នក​អាច​លាប​ម៉ាស្សា​ទឹក​ដំឡូងបារាំង​ស្រស់​បន្តិច​លើ​មុខ​។

៨. កម្ចាត់​ស្នាម​មុន និង​ស្នាម​អ៊ុ​ច​ខ្មៅ ៖ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ទឹក​ដំឡូងបារាំង ១ ស្លាបព្រា​បាយ និង​ទឹក​ប៉េងប៉ោះ​ស្រស់ ១ ស្លាបព្រា​បាយ​។ ហើយ​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹក​ដំឡូងបារាំង​ស្រស់ និង​ទឹក​ប៉េងប៉ោះ​ស្រស់​ចូល​គ្នា​។ កូរ​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​នេះ​លើ​ស្នាម​មុន និង​ស្នាម​អ៊ុ​ច​ខ្មៅ​លើ​ផ្ទៃមុខ​របស់​អ្នក​។ ទុក​ចោល​សម្រាប់​រយៈពេល​ប្រមាណ​ពី ៤០ ទៅ ៤៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់ ឬ​ទុក​ចោល​ពេញ​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ក៏​បាន​។ អ្នក​អាច​អនុវត្ត​រូបមន្ត​នេះ​រាល់ថ្ងៃ រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។

៩. កម្ចាត់​ស្នាម​ខ្មៅ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក ៖ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ទឹក​ដំឡូងបារាំង​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ និង​ទឹក​ត្រសក់​ស្រស់​ចំនួន ២ ស្លាបព្រា​កាហ្វេ​។ លាយ​ទឹក​ដំឡូងបារាំង និង​ទឹក​ត្រសក់​ចូល​គ្នា​ឱ្យ​សព្វ សឹម​លាបទឹក​ល្បាយ​ក្រោម​ភ្នែក​មុន​ពេល​ចូល​គេង​យប់​។ លាង​សម្អាត​ចេញ​នៅ​ព្រឹក​បន្ទាប់​ជាមួយ​ទឹក​ត្រជាក់​។

១០. បំបាត់​បញ្ហា​ក្លៀក​ខ្មៅ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាបទឹក​ដំឡូងបារាំង​ស្រស់​ត្រង់​ក្លៀក រួច​ទុក​ចោល​សម្រាប់​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​និង​ជូត​ផ្ដិត​ៗ​ឱ្យ​ស្ងួត​ជា​ការ​ស្រេច​។

ប្រយ័ត្ន​៖ កុំ​ទទួលទាន​ទឹក​ដំឡូងបារាំង​ស្រស់​ច្រើន​ពេក​ឡើយ​! ត្រឹមតែ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ គឺ​គ្រប់គ្រាន់​ហើយ​។ ការ​ទទួលទាន​ច្រើន​ពេក​អាច​បណ្ដាល​ឱ្យ​ក្អួត ពិបាក​រំលាយ​អាហារ និង​រាគ​។ ទឹក​ដំឡូងបារាំង​ស្រស់​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ដែល​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវ​តែ​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ