ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ​​កីឡាករ​វ័យក្មេង​4​រូប​​ណាខ្លះ​​ក្នុង​លី​គ​កំពូល​កម្ពុជា ​​ត្រូវ​ក្លិប​ផ្ដាច់​កុង​ត្រា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០​នេះ បាន​ដំណើរការ​អស់​ចំនួន​៥​ប្រកួត​ហើយ ខណៈ​បច្ចុប្បន្ន​ត្រូវ​រាំងស្ទះ​ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង COVID-19 ធ្វើ​ឱ្យ​មានការ​ពន្យារពេល​ការ​ប្រកួត ឬ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ក្លិប​ទាំង​១៣​។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០២០​នេះ បាន​ដំណើរការ​អស់​ចំនួន​៥​ប្រកួត​ហើយ ខណៈ​បច្ចុប្បន្ន​ត្រូវ​រាំងស្ទះ​ដោយសារ​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង COVID-19 ធ្វើ​ឱ្យ​មានការ​ពន្យារពេល​ការ​ប្រកួត ឬ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ក្លិប​ទាំង​១៣​។

ជាមួយ​គ្នា​នេះ កីឡាករ​វ័យក្មេង​៤​រូប ត្រូវ​បាន​ក្លិប​ផ្ដាច់​កុងត្រា​របស់​ពួក​គេ ដោយសារ​តែ​បំពាន​នឹង​ក្រមសីលធម៌​ជា​កីឡាករ​អាជីព​ក្នុង​នោះ​រួម​មាន ម៉ាត់ យ៉ា​មីន​, សេង កុ​សែន​, ប្រាក់ សុវណ្ណ​ពិសិដ្ឋ និង សឿង សុ​បញ្ញា​។

ម៉ាត់ យ៉ា​មីន គឺជា​កីឡាករ​របស់​ក្លិប​បឹងកេ​ត អែ​ហ្វ​ស៊ី ដែល​កាលពីដើម​ខែកុម្ភៈ​កន្លងទៅ ត្រូវ​បាន​ក្លិប​របស់​ខ្លួន​ប្រកាស​ជា​ផ្លូវការបញ្ឈប់​កិច្ចសន្យា​រវាង​ភាគី​ទាំង​ពីរ​ក្រោយ​ពី​ខ្សែបម្រើ​កណ្តាល​វ័យក្មេង​រូប​នេះ បាន​ប្រព្រឹត្ត​កំហុសឆ្គង​នឹង​វិន័យ​ក្លិប ។ កីឡាករ សេង កុ​សែន របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏​ត្រូវ​បាន​ក្លិប​ប្រកាស​ពី​ការ​បញ្ឈប់​កិច្ចសន្យា​នេះ​ដូច​គ្នា​ផង​ដែរ​។

ក្នុង​បរិបទ​ដូច​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២០ ថ្មី​ៗ​កន្លង​ទៅ​នេះ ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទឹកដី នៃ​ខេត្តសៀមរាប ក៏​បាន​ប្រកាស​អំពី​ការ​បញ្ឈប់​កិច្ចសន្យា​ជាមួយ​កីឡាករ​វ័យក្មេង​២​រូប​ថែម​ទៀត​គឺ កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ និង​កីឡាករ សឿង សុ​បញ្ញា ដោយសារ​ពួក​គេ​ទាំង​ពីរ​បាន​ធ្វើ​ខុស​ពី​ក្រមសីលធម៌​ក្លិប​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន​។

គួរ​ឲ្យ​ដឹង​ថា គ្រា​ដែល​មិន​មានការ​ប្រកួត​នា​ពេល​បច្ចុប្បន្ន​នេះ ក្លិប​បាល់ទាត់​ទាំង​១៣​ក្នុង​ក្រប​ខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា មិន​ទាន់​ចាប់ផ្ដើម​ការ​ហ្វឹកហាត់​លក្ខណៈ​ផ្លូវការ​នៅឡើយ​ទេ ដោយ​ក្លិប​ខ្លះ​បាន​កាត់​បន្ថយ​ថ្ងៃ​ហ្វឹកហាត់ និង​បែងចែក​កីឡាករ​ជា​ក្រុម​ធ្វើការ​ហ្វឹកហាត់ និង​ខ្លះ​ទៀត​ធ្វើ​លំ​ហាត់​នៅ​តាម​ផ្ទះ​របស់​ពួក​គេ តាម​ការ​រៀបចំ​ឲ្យ​ដោយ​ក្រុម​គ្រូបង្វឹក ដើម្បី​ត្រៀមលក្ខណៈ​មុន​ការ​វិល​មក​វិញ នៃ​លី​គ​កំពូល​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ