ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឿ​ន សុខ​ហ៊ុ​ច និង​ឡៅ ចិ​ត្រា បង្ហាញ​ភាព​ក្លៀវក្លា​មុន​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ពានរង្វាន់​ម៉ា សេរី លើក​ទី​៤ ដែលនឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ មេ​សា នៅសង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ពានរង្វាន់​ម៉ា សេរី លើក​ទី​៤ ដែលនឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ មេ​សា នៅសង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ឬ​ស្សី​កែវ ស​ប្ដា​ហ៍នេះ សម្រាប់​បេក្ខភាព​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​មិនមែន​ហ៊ឺ​ម សេរី ប៉ះ​ខាំ ខ្លា​នាង ដូច​ការ​លើក​ឡើង​នា​ពេល​កន្លង​មក​ទេ គឺ​រៀមច្បង​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្សពោធិ៍​សែន​ជ័យ ប៉ះ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិ​ត្រាមក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង៩១១ ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ វេលា​ម៉ោង​៦​ល្ងាច ។

អ្នក​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករទាំង​ពីរ​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ​ក្នុងពេល​ពួក​គេ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុងពិភព​ប្រដាល់​បែប​ហ្នឹង​នោះ ។ ក្នុង​ជំនួប​គ្នា​ពេលនេះ​កីឡាករ​ទាំង​ពីរ​សុទ្ធតែ​តាំងចិត្ត​ប្រកួត​ឱ្យអស់ពី​សមត្ថភាព​បន្ទាប់​ពី​ការ​ប្រកួត​របស់កីឡាករ​ជួរ​មុខ​កម្ពុ​ជាមួយ​ចំនួន​កាលពី​ស​ប្តា​ហ៍កន្លង​ទៅ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​រិះគន់​ចាស់ដៃចំពោះ​ការ​ប្រកួត​មិន​អស់ពី​សមត្ថភាព​របស់​ពួក​គេ ។

គួរ​រំលឹក​ថា ពានរង្វាន់ ម៉ា សេរី ធ្វើ​ឡើងដើម្បី​រំលឹក​ដល់​លោកគ្រូ ម៉ា សេរី ដែល​ជាស្ថាបនិក​គុន​ខ្មែរ​ដ៏​ឆ្នើម​ដែល​បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៧ ដោយ​រោគាពាធ ។ សម្រាប់​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​នេះ​លើក​ទី​១​ម្ចាស់​ពាន​បាន​ទៅ​លើ​កីឡាករ​ថៃ នឹង​ត្រាក់​កាន ដោយ​ឈ្នះ អ៊ុំ ចំរើន លើក​ទី​២ បាន​ទៅ​លើ រឿង សោ​ភ័​ណ្ឌ ដោយ​ឈ្នះ​កីឡាករ​ថៃ សុ​៊​ប​ពើ​ឆ័​យ និង​លើក​ទី​៣ ក្នុង​ឆ្នាំ​២០១៩ បាន​ទៅ​លើ​កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង ដោយឈ្នះ​កីឡាករ អេ​លី​ត សាន់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ