ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​សាក់ ផ្តល់​កម្ចី​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ក្នុង «​គម្រោង​សហ​ហិរញ្ញ​ប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​» ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ផ្ដល់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ។…

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ក្នុង «​គម្រោង​សហ​ហិរញ្ញ​ប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​» ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ផ្ដល់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ។

គម្រោង​ឥណទាន​នេះ នឹង​ធ្វើ​ឱ្យ ប្រា​សាក់ អាច​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវការ​ទុន​វិនិយោគ​រហូត​ដល់ 1,26 ប៊ី​លាន​រៀល (​ឬ 30 ម៉ឺន​ដុល្លារ​) ឬ ទុន​បង្វិល​រហូត​ដល់ 840 លាន​រៀល (​ឬ 20 ម៉ឺន​ដុល្លារ​) នៅ​ក្នុង​មុខរបរ​អាជីវកម្ម​របស់​ខ្លួន ជាមួយ​អត្រា​ការ​ប្រាក់​ពិសេស​ទាប​បំផុត 7% ក្នុង​មួយ​ឆ្នាំ និង​រយៈពេល​កម្ចី​រហូត​ដល់ 4 ឆ្នាំ ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ឥណទាន​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ ជា​ប្រភេទ​កម្ចី​ដែល ប្រា​សាក់ និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (SME Bank) ដែល​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការ​គ្នា​ក្នុង​ការ​ផ្តល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​ដល់​អតិថិជន​ដែល​ជា​សហ​គ្រាស​ធុន​តូច និង​មធ្យម ជាមួយ​អត្រា​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូច​ជា​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឱ្យ​ការ​នាំ​ចូល បម្រើ​សេចក្ដី​ត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ជា​ធាតុ​ចូល​នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំ​ៗ​ជាដើម និង​ដើម្បី​បង្កើត​ឱកាស​ការងារ ។

ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មាន​តម្រូវការ​ដើមទុន អាច​ដាក់​ពាក្យ​ស្នើ​សុំ​កម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​ពី​សាខា ប្រា​សាក់ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ។

លោក​បន្ត​ថា «​ក្នុង​រយៈកាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ 19 នេះ ប្រា​សាក់ នៅ​តែ​បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ជា​ធម្មតា ។ តាង​នាម​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់​របស់ ប្រា​សាក់ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ និង​ប្រើប្រាស់​សេវា​ឥណទាន​ប្រា​សាក់ និង​សូម​គោរព​ជូនពរ​ចំពោះ​អតិថិជន​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​មាន​សុវត្ថិភាព​គ្រប់​ៗ​គ្នា ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ ។

សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ ក្រុម​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ​យើង ។ យើង​រួម​គ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ 19 និង​រក្សា​សុវត្ថិភាព​កាន់តែ​ខ្ពស់​» ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ