ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ដំបូន្មាន​ពី​មហាសេដ្ឋីបា​ហ្វេ​ត សម្រាប់​អ្នក​ចង់បាន​ជីវិត​ដ៏​ល្អ​បំផុត

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជា​វិនិយោគិន​ដ៏​មាន​ទេព​កោសល្យ ប៉ុន្តែ​មនុស្ស​ទូទៅ​អាច​រៀនសូត្រ​ពី​លោក​បាន​ច្រើន​ជាង​ពី​ការ​វិនិយោគ​ទៅ​ទៀត ។ មេរៀន​សំខាន់​មួយ​ដែល​អ្នក​អាច​រៀនសូត្រ​ពី​លោក​បាន គឺ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទទួល​បាន​ជីវិត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក…

លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ជា​វិនិយោគិន​ដ៏​មាន​ទេព​កោសល្យ ប៉ុន្តែ​មនុស្ស​ទូទៅ​អាច​រៀនសូត្រ​ពី​លោក​បាន​ច្រើន​ជាង​ពី​ការ​វិនិយោគ​ទៅ​ទៀត ។ មេរៀន​សំខាន់​មួយ​ដែល​អ្នក​អាច​រៀនសូត្រ​ពី​លោក​បាន គឺ​យុទ្ធសាស្ត្រ​ក្នុង​ការ​ទទួល​បាន​ជីវិត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ។

លោក បា​ហ្វេ​ត ធ្លាប់​បាន​ចែករំលែក​ថា ឪពុក​របស់​លោក​បាន​បង្រៀន​ដល់​លោក​ថា​ការ​មាន​តារាង​ពិន្ទុ​ផ្ទាល់ខ្លួន​មាន​សារៈសំខាន់​ជាង​ការ​មាន​តារាង​ពិន្ទុ​ពិតប្រាកដ​ទៅ​ទៀត ។ តើ​តារាង​ពិន្ទុ​ទាំង​ពីរ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាងដូចម្តេច?

តារាង​ពិន្ទុ​ផ្ទាល់ខ្លួន​ជា​រង្វាស់​ភាព​ជោគជ័យ​ដែល​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​អ្នក​ឲ្យ​តម្លៃ និង​ជឿជាក់​ពិតប្រាកដ ខណៈ​ដែល​តារាង​ពិន្ទុ​ពិត​ប្រាកដជា​ការ​វាស់វែង​ភាព​ជោគជ័យ​ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក ។
ខាងក្រោម​ជា​ឧទាហរណ៍​នៃ​តារាង​ពិន្ទុ​ផ្ទាល់ខ្លួន​របស់​លោក បា​ហ្វេ​ត​៖

១. នៅ​ជិត​មនុស្ស​ដែល​ពូកែ​ជាង​អ្នក
មនុស្ស​ដែល​ជោគជ័យ​ភាគច្រើន​ចូល​ចិត្ត​នៅ​ចំណោម​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ពួក​គេ​ដែល​អាច​ជួយ​តម្រង់​ទិស​ទៅ​កាន់​ភាព​ជោគជ័យ​បាន​ឆាប់ ។ លោក បា​ហ្វេ​ត ធ្លាប់​បាន​និយាយ​ថា «​ខ្ញុំ​បាន​រៀនសូត្រ​ដឹង​ថា​វា​មាន​អត្ថប្រយោជន៍​ណាស់​ពេល​ដែល​នៅ​ជិត​មនុស្ស​ដែល​មាន​សមត្ថភាព​ប្រសើរ​ជាង​អ្នក​ព្រោះ​អ្នក​នឹង​អភិវឌ្ឍន៍​ខ្លួន​បន្តិច​ម្តង​ៗ» ។

២. ដឹង​ពី​ពេល​ដែល​ត្រូវ​ដើរ​ចេញ
លោក បា​ហ្វេ​ត បាន​យល់​ដឹង​តាំងពី​នៅ​វ័យក្មេង​ថា របស់​ដែល​មាន​តម្លៃ​ជាងគេ គឺ​ពេលវេលា ។ ដូច្នេះ​ដើម្បី​គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ល្អ លោក​បាន​រៀន​ចេះ​បដិសេធ​នឹង​កិច្ចការ ឬ​ឱកាស​ដែល​មិន​ស្រប​ទៅ​នឹង​គោលដៅ​ពិតប្រាកដ​របស់​លោក ។ បន្ទាប់​មក​លោក​យកចិត្តទុកដាក់​លើ​កិច្ចការ​មួយ​ចំនួន​ដែល​ពិតជា​មាន​សារៈសំខាន់​សម្រាប់​លោក​វិញ ។

៣. ធ្វើការ​សម្រេច​ចិត្តធំ​ៗ​ដោយ​យោង​លើ​សេចក្តី​សុចរិត
សុចរិត​ភាព​មាន​ន័យ​ថា​មនុស្ស​ម្នាក់​ត្រូវ​មាន​ស្តង់ដារ​ខ្ពស់​ណាស់ និង​ត្រូវ​ចេះ​ទប់ស្កាត់​ខ្លួន​មិន​ឲ្យ​ធ្លាក់​ក្រោម​ឥទ្ធិពល​របស់​កត្តា​ផ្សេង​ៗ ។ លោក បា​ហ្វេ​ត ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅ​លើ​មនុស្ស​ដែល​សុចរិត ជា​ពិសេស​ពេល​ដែល​លោក​រក​បុគ្គលិក​ថ្មី​សម្រាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ