មហាសេដ្ឋី​ម្នាក់​និយាយ​ថា​កូ​វី​ដ​-១៩ ជា​ការ​ចាប់ផ្តើម​អនាគត​ថ្មី​មួយ


លោក​មហាសេដ្ឋី រ៉េ​យ ដា​លី​អូ (Ray Dalio) បាន​និយាយ​ថា ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ក្នុង​ពេល​ថ្មី​ៗ​នេះ​ប្រៀប​បានជា​ចំណុច​ដ៏​គួរ​ឲ្យ​រំភើប​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អាច​បង្កើត​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍន៍​សង្គម​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​ង​អនាគត ។

ក្នុង​បទ​សម្ភាសន៍​មួយ​លើ LinkedIn កាលពី​ថ្ងៃ​អង្គា​រ៍ លោក​ដា លី​អូ បាន​លើក​ឡើង​សា​ជា​ថ្មី​ពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​មនុស្ស ប៉ុន្តែ​ក៏​បាន​បន្ថែម​ទស្សនៈ​វិជ្ជមាន​មួយ​ចំនួន​ដែរ ។លោក​បាន​និយាយ​ថា បើ​ប្រៀបធៀប​ការ​ផ្ទុះ​ជំងឺ​នេះ​ជាមួយនឹង​ពេល​ដែល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដទៃ ការ​អន់​ថយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប្រហែលជា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​វា​អាច​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ទូ​ទាំង​ពិភពលោក ។ លោក​បាន​បន្ថែម​ថា ការ​កែទម្រង់​អាច​កើត​មាន​ឡើង​ប្រមាណ​ពី​៣ ទៅ ៥​ឆ្នាំ ។

លោក​បាន​បន្ត​ទៀត​ថា «​ខ្ញុំ​ដឹង​ថា​វា​មាន​រយៈពេល​យូរ ប៉ុន្តែ​វា​មិនកើត​ឡើងជា​រៀង​រហូត​ទេ ។ សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​សម្រប​ខ្លួន និង​បង្កើត​អ្វី​ថ្មី​ៗ និង​ក្រោកឈរ​ឡើង​វិញ​គឺ​មាន​ខ្ពស់​ណាស់​» ។

លើស​ពី​នេះ​ទៅ​ទៀត មហាសេដ្ឋី​ខាងលើ​បាន​ប្រាប់​មក​ថា មនុស្ស​គួរតែ​រំភើប​នឹង​ដំណាក់កាល​បន្ទាប់​ដែល​នឹង​កើត​មាន​ឡើង​ដូច​ជា​ការ​ងាក​ទៅ​កាន់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ទិន្នន័យ និង​ការ​គិត​របស់​មនុស្ស​ជាដើម ដែល​រំលឹក​ដល់​មនុស្ស​ថា​ពួក​យើង​កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​បដិវត្តន៍​បច្ចេកវិទ្យា​ថ្មី​មួយ ។

លោក​បាន​បន្ត​ថា «​បច្ចុប្បន្ន​ពួក​យើង​កំពុង​តែ​ស្ថិត​ក្នុង​បដិវត្តន៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ផ្នែក​សមត្ថភាព​គិត និង​ការ​ប្រើប្រាស់​សមត្ថភាព​នេះ​» ។
ដើម្បី​ឈានមុខ​អ្នក​ដទៃ​ក្នុង​បរិស្ថាន​ថ្មី​នេះ លោក​ដា លី​អូ បាន​និយាយ​ថា មនុស្ស​គួរតែ​ផ្តោត​សំខាន់​លើ​ការ​យល់​ដឹង និង​ពង្រឹងសមត្ថភាព​ក្នុង​ការ​គិត​ដោយ​សម​ហេតុផល និង​សមត្ថភាព​ក្នុង​ការ​គិត​ដោយ​មាន​ភាព​ច្នៃប្រឌិត ។

លោក​បាន​បន្ថែម​ថា ខ្ញុំ​គិត​ថា​ការ​យល់​ដឹង​ជំនាញ​គិត​របស់​អ្នក ឬ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​សម្រាប់​ការ​គិត នឹង​ក្លាយជា​ជំនាញ​ដ៏​មាន​តម្លៃ​ជាងគេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ