គម្រោង​សាងសង់​មួយ​ចំនួន​បន្ត ​ផ្អាកក្នុង​ពេល​កូ​វី​ដ​-១៩ កំពុង​រាលដាល


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក​ទាំងមូល គម្រោង​សាងសង់​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា មួយ ចំនួន​ត្រូវ​បាន​ផ្អាក និង​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត ហើយ​ក្នុង​នោះ​គម្រោង​មិន​ទាន់​សាងសង់ មួយ​ចំនួន​ទៀត​ក៏​គ្រោង​នឹង​ចាប់ផ្ដើម​ការដ្ឋាន​សំណង់​ផង​ដែរ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យ ដឹង​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ​ការ​អភិវឌ្ឍ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិតជា​រង​ផល ប៉ះពាល់​ធំ​ណាស់ ដោយ​មាន​ការដ្ឋាន​សំណង់​ជា​ច្រើន​ត្រូវ​បាន​ផ្អាក ហើយ​ការ​ទិញ​លក់​ទៅ លើ​អចលនទ្រព្យ​ក៏​មានការ​ធ្លាក់​ចុះ​ច្រើន​ផង​ដែរ ក្នុង​ពេល​កូ​វី​ដ​-១៩ កំពុង​រាលដាល​នៅ​ក្នុង ប្រទេស​កម្ពុជា ។

លោកបន្តថា៖‍ «នៅក្នុងការដ្ឋានសំណង់ ចៀសមិនផុតពីការធ្វើទំនាក់ទំនងគ្នារវាងកម្មករ និងកម្មករ ដូច្នេះដើម្បីសុវត្ថិភាពកម្មករ គម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវបង្ខំចិត្តផ្អាកការ សាងសង់បណ្ដោះអាសន្នសិន» ។លោកបន្ថែមទៀតថា ក្រៅពីនោះ ក៏មានគម្រោងអភវិឌ្ឍន៍មួយចំនួននៅតែបន្តសាងសង់ ដដែល ក៏ប៉ុន្តែពួកគេ មិនយកកម្មករសំណង់ណាថ្មីៗចូលធ្វើការឡើយ ដោយសុខចិត្តធ្វើ ការ យឺតប្រសើរជាងយកកម្មករថ្មីៗដែលមិនដឹងប្រវត្តិថាបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ កូវីដ-១៩ ដែរ ឬទេ ។

ដោយឡែក​សម្រាប់​គម្រោង​ដែល​នឹង​ត្រូវ​សាងសង់​ថ្មី​ៗ​នៅ​ក្នុង​ដំណាក់កាល​នេះ​ក៏​មាន​ដែរ ជាក់ស្ដែង​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី ៣ ជាដើម ។ ដោយសារ​តែ​គម្រោង​នេះ​ជា គម្រោង​ធំ និង​មាន​ផែនការ​គម្រោង​ទុកជា​យូរ​មក​ហើយ​នោះ វា​ប្រហែលជា​មិន​មាន​ផល ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​នោះ​ទេ ហើយ​ម្យ៉ាងទៀត​វា​ក៏​ជា​គម្រោង​មក​ពី​បរទេស​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សំណង់​ហ៊ី​យ៉ា​ន់​ដាយ ដែល​ទើប​ទទួល បានការ​ដេញថ្លៃ​សាងសង់​សំណង់​របស់​គម្រោង​អ៊ី​អន​ម៉​ល ៣ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន ឱ្យ​ដឹង​ថា ខ្លួន​បាន​ឈ្នះ​ការ​ដេញថ្លៃ​ជា​ស្ថាពរ​លើ​ការ​សាងសង់​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ជាមួយនឹង​ទឹកប្រាក់​សាងសង់​ប្រមាណ ១៦៤​លាន​ដុល្លារ​អា​មេ​រិ​ក ។ យ៉ាងណា​ក៏​ដោយ គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ណា​នោះ ឡើយ ក៏​ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​សាងសង់​បញ្ជាក់​ថា គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ៣ នេះ​នឹង ត្រូវ​ប្រើ​រយៈពេល ២៧​ខែ រាប់​ចាប់តាំងពី​ពេល​ចាប់ផ្ដើម​សាងសង់​រហូត​ដល់​បញ្ចប់ គម្រោង​ទាំងមូល ។

ក្រៅពី​គម្រោង​អ៊ី​អន​ម៉​ល​ដែល​ហាក់ដូចជា​មិន​បាន​ប្រកាស​ផ្អាក​នោះ មាន​គម្រោង​អគារ ខ្ពស់​មួយទៀត ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន Oxley Gem Cambodia គឺ​គម្រោង The Peak ក៏​បាន​ប្រកាស​ថា ខ្លួន​កំពុង​ដំណើរការ ការដ្ឋាន​សាងសង់​សំណង់​របស់​ខ្លួន​ជាមួយ នឹង​ក្រុមហ៊ុន​អ្នកម៉ៅការ​ថ្មី​បន្ទាប់​ពី​ក្រុមហ៊ុន​អ្នកម៉ៅការ​សំណង់​ចាស់​ជួប​ប្រទះ​នឹង​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ក៏​បាន​ផ្ដាច់​កុងត្រា​ចោល ។

តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អគារ The Peak បាន​បញ្ជាក់​បន្ថែម​ថា ទោះបីជា​ស្ថានភាព​បែប​ណា​ក៏​ដោយ គម្រោង​The Peak នៅ​តែ​បន្ត​ការ​សាងសង់ ដើម្បី​ឱ្យ បញ្ចប់​គម្រោង​ទៅ​តាម​ការ​គ្រោងទុក ធ្វើ​ឱ្យ​អតិថិជន​អ្នកទិញ​គម្រោង​នេះ​មាន​ទំនុកចិត្ត ។

បើ​តាម​លោក ផ​ន សុភាព ប្រធាន​ការដ្ឋាន​នៃ​ក្រុមហ៊ុន OCIC បានឱ្យ​ដឹង​ថា​ទោះបីជា កូ​វី​ដ កំពុង​រាលដាល​ក្ដី ក៏​ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ទីក្រុង​រណប​ជ្រោយចង្វារ នៅ​តែ​បន្ត ដំណើរការ​សាងសង់ ធ្វើ​យ៉ាងណា​ដើម្បី​បញ្ចប់​ការ​សាងសង់​ទៅ​តាម​ផែនការ និង​ការ គ្រោង​ទុកជា​ពិសេស​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​នៅ​ទីក្រុង​រណប ជ្រោយចង្វារ ដើម្បី​យក​ទីតាំង​នេះ សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ ២០២០ នេះ ។ក្រៅពី​គម្រោង​នេះ ក៏​មាន​គម្រោង​មួយ​ចំនួន​ទៀត​បាន​បន្ត​ដំណើរការ​សាងសង់​របស់​ខ្លួនក៏​ប៉ុន្តែ​សម្រាប់​គម្រោង​ដែល​មិន​ទាន់​សាងសង់ មួយ​រយៈ​នេះ​ហាក់​នៅ​សំងំ​សិន ដោយ​មិន ទាន់​មាន​គម្រោង​ធំ​ៗ​ណាមួយ​បាន​ចាប់ផ្ដើម​គម្រោង​នោះ​ទេ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ