ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​រោងចក្រ​កើន​បន្ថែម​៧៧​រោងចក្រ និង​៦​រោងចក្រ​បាន​ស្នើ​សុំ​បិទទ្វារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍​បាន អះអាង​ថា គិត​ត្រឹម​៣​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​មាន​រោងចក្រ​កើន​៧៧​រោងចក្រ និង​ស្នើ​សុំ​បិទទ្វារ​៦​រោងចក្រ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍​បាន អះអាង​ថា គិត​ត្រឹម​៣​ខែ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​មាន​រោងចក្រ​កើន​៧៧​រោងចក្រ និង​ស្នើ​សុំ​បិទទ្វារ​៦​រោងចក្រ ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា វិស័យ​ឧស្សាហកម្ម គឺជា​វិស័យ​មួយ​កាន់តែ​សំខាន់​ទៅ​សំខាន់​ទៅ នៅ​ពេល​ដំណាក់កាល​ប្រទេស​រីក​ចម្រើន​ទៅ ។ លោក​ក៏​បាន​លើក​ឡើង​ថា បើ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២០ (​ខែមករា ដល់​ខែមីនា​) មាន​រោងចក្រ​កើន​ថ្មី​៧៧​រោងចក្រ ក្នុង​នោះ​៧៤​រោងចក្រ​ចេញ​ប្រកាស ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​១​រោងចក្រ​ប្រកាស​ដោយ​សាលា​រាជធានី​ភ្នំពេញ និង​២​រោងចក្រ​ដំណើរ​ឡើង​វិញ ដូច្នេះ​កម្លាំង​ដែល​កើត​ថ្មី​ចេញពី​រោងចក្រ​ទាំង​៧៧ មាន​សរុប​ចំនូ​ន​២៧០៩៩​នាក់ ។ មាន​ដាក់​ពាក្យសុំ​បញ្ឈប់​ដំណើរការ ឬ​បិទទ្វារ​មាន​៦​រោងចក្រ មាន​កម្លាំង​ពលកម្ម​សរុប​៦០៥២​នាក់ ។

លោក​បញ្ជាក់​ថា បើ​យើង​គិត​មក​ដល់​បច្ចុប្បន្ន គឺ​ចុងខែ​មីនា ឆ្នាំ​២០២០​នេះ​មាន​រោងចក្រ​ធន់​ធំ​មាន​ទូ​ទាំង​ប្រទេស​១៨០១​រោងចក្រ មាន​កម្លាំង​ពលកម្ម សរុប​១០៦៣០៣១​នាក់ ។ លោក​បន្ថែម​ថា ដោយ​ការ​គិតគូរ​វែង​ឆ្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​បាន​គិតគូរ​ដោយ​បាន​ធ្វើ​ពិ​ពិត​កម្ម​លើ​វិស័យ​ឧស្សាហកម្ម​ដោយ​មិន​ពឹងផ្អែក​ទាំងស្រុង​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ តែ​មួយ​មុខ​នោះ​ទេ ។

ដោយ​ត្រឹម​ឆ្នាំ​២០១៩ មាន​រោងចក្រ​កាត់ដេរ​មាន​ចំនួន ១០៦៩ ហើយ​៣​ខែ​ដើមឆ្នាំ​បង្កើត​ថ្មី​៣៤​រោងចក្រ និង​បិទ​៤ ដូច្នេះ​នៅ​ដល់​១០ ៩៩​រោងចក្រ (​រោច​ក្រ​ផ្នែក​ត ម្បា​ញ កាត់ដេរ​ស្បែកជើង និង​ការ​បូ​ប​) ។ រោងចក្រ​ផ្នែក​ម្ហូបអាហារ និង​បារី ឆ្នាំ​២០១៩​មាន ចំនួន​១៥៧​រោងចក្រ​ហើយ​៣​ខែ ដើមឆ្នាំ​២០២០ មាន​៦​រោងចក្រ​សរុប​១៦៣ ។ រោងចក្រ​ផលិត​ពី​ឈើ ត្រឹម​ឆ្នាំ​២០១៩​មាន​ចំនួន​៣៥​រោងចក្រ ហើយ​៣​ខែ​ឆ្នាំ​២០២០​សរុប មាន​៣៦​រោងចក្រ ។ រោច​ង​ក្រ​ផលិត​ក្រដាស​និង​បោះ​ពុ​ម្ភ ផ្សេង​មាន​ឆ្នាំ​២០១៩​មាន​៥៩​រោងចក្រ និង​បន្ថែម​៤​រោងចក្រ ៣​ខែ ឆ្នាំ​២០២០​មាន​សរុប ៦៣​រោងចក្រ ។ រោងចក្រ​ផ្នែក​ឧស្សាហ​ម្ម​គីមី និង​ប្លា​ស្ទិ​ក​មាន​១៤៣​រោងចក្រ បួ​ក​បន្ថែម​១​ថ្មី​ដើមឆ្នាំ​២០២០​សរុប​១៤៤​រោងចក្រ ។

រោងចក្រ​ផលិតកម្ម​រ៉ែ​ធ្វើ​ពី​អ​លោហៈ​មាន​៥១​រោងចក្រ កើន​៧​រោងចក្រ​ក្នុង​ដើមឆ្នាំ​២០២០ គឺ​កើន​៥៨​រោងចក្រ ។ រោងចក្រ​ផ្នែក​ឧស្សាហកម្ម​កែ​ច្នៃ​លោហៈ មាន​ឆ្នាំ​២០១៩​មាន​១៤០ រោងចក្រ ហើយ​៣​ខែ​ដើមឆ្នាំ​២០២០​មាន​បង្កើត​ថ្មី​១៨​រោងចក្រ​សរុប​១៦៣​រោងចក្រ ។ រោងចក្រ​គ្រឿង​សង្ហា​រឹម​មាន​២០​រោងចក្រ រោងចក្រ​គ្រប់​អគ្គិសនី ឧ​ស្ម័យ ចំហាយ​ទឹក មាន​២​រោងចក្រ និង​រោងចក្រ​កម្មន្តសាល​ផ្សេង​មាន​៥៣​រោងចក្រ ។

លោក​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៩​តម្លៃ​សរុប​នៃ​បរិមាណ​ផលិត​មាន​ប្រមាណ​រហូត​ដល់​១៤​ពាន់​8៧៥​លាន​ដុល្លារ កើន​១៣​ភាគរយ​បើ​ព្រៀប​ធៀ​ឆ្នាំ​២០១៨ ក្នុង​បរិ មា​ណ​ផលិត​នាំ​ចេញ​មាន​ប្រមាណ​ជា​១១​ពាន់​១៨៥​លាន​ដុល្លារ​អា​មេ​រិ​ក កើន​១៤​ភាគ​នឹង តម្លៃ ផលិត​លក់​ក្នុងស្រុក​សរុប​មាន​ប្រមាណ​៣៦៩០​លាន​ដុល្លារ​អា​មេ​រិ​ក​កើន​១១​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ