ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំភ្លើង​និង​បុគ្គលិកហ្គាស​​​ត្រូវ​ឃាត់ ​ករណី​បា.ញ់​សម្លា.ប់​ប្អូនថ្លៃ​នៅ​កោះ​​ឧ​កញ៉ា​តី

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ បន្ទាប់ពី​បានប្រើ​កាំភ្លើង​បាញ់សម្លាប់ប្អូន​ថ្លៃនៅកោះឧកញ៉ាតីរួចហើយ​នោះ ជនដៃដល់ជា​មន្ត្រី​ប៉ូលិស​រូបនេះ ក៏បានយកទៅលាក់​​ចំណុច​ស្ថានីយហ្គាសមួយកន្លែងក្នុងខេត្តសៀមរាប ។ យោង​ប្រភព​ពី​​សមត្ថកិច្ច​​បាន​​ឱ្យ​ដឹងថា​​ ជនសង្ស័យ​បាន​បាន​សារភាព​ថា «ខ្លួន​បាន​យក​កាំភ្លើងខ្លី​ម៉ាក​K54 យក​មក​លាក់​ទុក​ក្នុង​អាង​ទឹក​នៃ​ស្ថានីយ​ហ្គា​ស​…

ខេត្តសៀមរាប ​៖​ បន្ទាប់ពី​បានប្រើ​កាំភ្លើង​បាញ់សម្លាប់ប្អូន​ថ្លៃនៅកោះឧកញ៉ាតីរួចហើយ​នោះ ជនដៃដល់ជា​មន្ត្រី​ប៉ូលិស​រូបនេះ ក៏បានយកទៅលាក់​​ចំណុច​ស្ថានីយហ្គាសមួយកន្លែងក្នុងខេត្តសៀមរាប ។ យោង​ប្រភព​ពី​​សមត្ថកិច្ច​​បាន​​ឱ្យ​ដឹងថា​​ ជនសង្ស័យ​បាន​បាន​សារភាព​ថា «ខ្លួន​បាន​យក​កាំភ្លើងខ្លី​ម៉ាក​K54 យក​មក​លាក់​ទុក​ក្នុង​អាង​ទឹក​នៃ​ស្ថានីយ​ហ្គា​ស​ នៅ​ក្នុងឃុំក​ណ្តែ​ក ស្រុក​ប្រាសាទបាគងមាន​យីហោ «ស៊ី​រ៉ា​ហ្គា​ស»​ ​។​ ​​បច្ចុប្បន្ន ត្រូវបាន​សមត្ថកិច្ច​ខេត្តកណ្តាល ​​នាំយក​វត្ថុ​តាងកាំភ្លើង ហើយបានឃាត់បុគ្គលិក​ស្ថានីយហ្គាស​ម្នាក់​​​ឈ្មោះ មួ​ង លី​ដា អាយុ​២១​ឆ្នាំ នាំទៅសាក​សួរ​បន្ថែម ។ សូមរំលឹកថា៖ បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាញ់​សម្លាប់​ប្អូនថ្លៃ មក​ស្នងការ​ខេត្តកណ្ដាល

​សូមរំលឹកថា ក្នុងសំណុំរឿងខាងលើ គឺបាន​ពី​កម្លាំង​នគរបាល​សហការ​គ្នា រហូត​តាមចាប់ខ្លួន​ជនសង្ស័យ​ដែល​បាញ់​សម្លាប់​ប្អូនថ្លៃ​ កាលពីរសៀល​ថ្ងៃ​ទី​២២ ​មេសា ឆ្នាំ​២០២០​ ស្ថិត​ក្នុងខេត្ដស្ទឹងត្រែង ជាប់​ព្រំ​ប្រទល់​​ខេត្ដព្រះវិហារ ។ ក្រោយ​ពី​ជន​ដៃដល់​រូប​នេះ​ ព្យាយាម​រត់គេច​ខ្លួន​អស់​រយៈពេល​៧​ថ្ងៃ បន្ទាប់​ពី​បាញ់ប្រហារ​ប្អូនថ្លៃ​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​ ។

ជន​ដៃដល់​ឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​មុខរបរ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង ​។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាអ្នក​លក់ដូរ ។ ជនសង្ស័យ​និង​ជន
​រង​គ្រោះ ​ត្រូវជា​បងប្អូន​ថ្លៃ​(​សាច់ថ្លៃ​)​នឹង​គ្នា អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

ប្រភពបន្តថា ​នៅ​ថ្ងៃ​កើតហេតុនោះ ជនសង្ស័យ​មាន​ទំនាស់​ជាមួយ​ប្រពន្ធខ្លួន​ឈ្មោះគង់ សុខ​ជា ដោយ​បាន​យក​អាវុធ​ខ្លីទៅភ្ជង់​ប្រពន្ធ​ខ្លួន ។ ពេល​នោះ​ជន​រង​គ្រោះចេញ​មក​ឃាត់​ដោយ​និយាយ​ថា «ចាំបាច់​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី»។ និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅ​ទៅ​ជន​រង​គ្រោះ​១​គ្រាប់​ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នក​ជិតខាង​ជិះ​គេចខ្លួន​បាត់​តែ​ម្ដង រហូតដល់ថ្ងៃមានការចាប់ខ្លួនបាន​នេះ ​។ សូមរំលឹកថា ៖ ចាប់ខ្លួនបាន​ពីស្ទឹង ត្រែង មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង បាញ់​សម្លាប់​ប្អូនថ្លៃ នៅ​កោះ​ឧកញ៉ា​តី

អត្ថបទសរសេរ ដោយ