ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ស្អាត​នៅ​ភ្នំពេញ​មាន​ចំនួន​៨៥​ភាគរយ ​និង​ឆ្នាំ​២០២៥​នឹង​ផ្គត់ផ្គង់​បាន១០០ ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ បាន​លើក​ឡើង​ថា បរិមាណ​ផលិត​ទឹក​ស្អាត​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំង​ពី​វិស័យ​សាធារណៈ​និង​ឯកជន មានការ​កើនឡើង​ដល់​ចំនួន…

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ បាន​លើក​ឡើង​ថា បរិមាណ​ផលិត​ទឹក​ស្អាត​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំង​ពី​វិស័យ​សាធារណៈ​និង​ឯកជន មានការ​កើនឡើង​ដល់​ចំនួន ៣៤៦៩២១០១៦ ម​៣ កើន​លើស​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​ត្រឹមតែ ៣៩១៦៨៧៥៤ ម​៣​។

ថ្លែង​នៅ សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​វឌ្ឍនភាព និង​ទិស​ដៅ​ការងារ​បន្ដ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍​» នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​នេះ ប្រជា​ជនក​ម្បុ​ជា​ជាង ៥៦​ភាគរយ ទទួល​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ជាង ៨៥​ភាគរយ ហើយ​ក្រសួង​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុង​ឆ្នាំ​២០២៥ នឹង​សម្រេច​ឲ្យ​បាន ១០០​ភាគរយ ។

លោក ហេង សុខ​គង់ បាន​បន្ត​ថា​ក្រសួង​នឹង​បន្ត​ខិតខំ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​មាន​គ្រប់​តំបន់​ទីប្រជុំជន​នា​ឆ្នាំ ២០២៥ ហើយ​តម្លៃ​ទឹក​ស្អាត​ទៀត​សោត​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ អត្រា​គ្របដណ្តប់​ក្នុង​តំបន់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ទីប្រជុំជន​ទូ​ទាំង​ប្រទេស ជា​មធ្យម ប្រមាណ ៥៦,៣៧%​។ ដោយឡែក រាជធានី​ភ្នំពេញ សម្រេច​បាន​ជាង ៨៥%​។

​ក្នុង​ប្រជាជន​រស់នៅ​ទីប្រជុំជន ចំនួន ៨៩៤៧១៨ គ្រួសារ ស្មើនឹង ៤៩៨៩២៨៨​នាក់ បាន​ទទួល​ទឹក​ស្អាត​ប្រើប្រាស់ ( ៥៦,៣៧% )​។ រីឯ​បណ្តាញ​ចែកចាយ​ទឹក​ស្អាត រដ្ឋាករទឹក​សាធារណៈ មាន​ប្រវែង ៣១៣៧ គ​.​ម ក្នុង​ឆ្នាំ​២០១៣ កើន​ដល់ ៥១៤៨,២៧ គ​.​ម នៅ​ឆ្នាំ​២០១៩​។

លោក​បាន​បន្ថែម​ក្រសួង​ក៏​មាន​ផែនការ​នឹង​ពង្រីក​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ទីក្រុង និង​ទីប្រជុំជន​ឲ្យ​បាន ៩០% នៅ​ឆ្នាំ​២០២៣ និង​១០០% ត្រឹម​ឆ្នាំ​២០២៥​។ ការ​អភិវឌ្ឍ​ការ​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត ទាំង​ផ្នែក​សាធារណៈ និង​ផ្នែក​ឯកជន ឲ្យ​បាន ៩០% នៅ​ឆ្នាំ​២០២៣ និង ១០០% នៅ​ឆ្នាំ​២០២៥ ត្រូវ​បាន​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្ដន៍ បញ្ជាក់​ថា ដោយ​ឈរ​លើ​បុ​រេ​លក្ខខណ្ឌ បួន​យ៉ាង គឺ​៖ «​ទឹក​ត្រូវ​មានគុណ​ភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ​»​។

ជា​ពិសេស​ក្រសួង​បាន​ជំរុញ​ការ​ចូលរួម​ពី​វិស័យ​ឯកជន ក្នុង​ការ​សាងសង់ និង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ឃុំ​សង្កាត់ ដែល​ពុំ​ទាន់​មាន​ប្រព័ន្ធ​ទឹក​ស្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ