ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ មេរៀន​សំខាន់​ៗ​ពី​លុយ​ដែល កូ​វី​ដ​-១៩ បង្រៀន​ដល់​មនុស្ស​គ្រប់​គ្នា

3 ឆ្នាំ មុន

គ្រោះអាសន្ន​អាច​ជា​គ្រូបង្រៀន​ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ការ​ផ្ទុះ និង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក​មិន​ត្រឹមតែ​បង្ក​គ្រោះភ័យ​ដល់​អាយុជីវិត​របស់​មនុស្ស​ជា​ច្រើន​ទេ តែ​វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែរ​រហូត​ដល់​អ្នកជំនាញ​ជា​ច្រើន​គិត​ថា​ពិភពលោក​មិន​អាច​ចៀសវាង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត​នេះ​បាន​ឡើយ ។ ប៉ុន្តែ​មេរៀន​សំខាន់​មួយ​ដែល​កូ​វី​ដ ១៩…

គ្រោះអាសន្ន​អាច​ជា​គ្រូបង្រៀន​ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ការ​ផ្ទុះ និង​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក​មិន​ត្រឹមតែ​បង្ក​គ្រោះភ័យ​ដល់​អាយុជីវិត​របស់​មនុស្ស​ជា​ច្រើន​ទេ តែ​វា​ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែរ​រហូត​ដល់​អ្នកជំនាញ​ជា​ច្រើន​គិត​ថា​ពិភពលោក​មិន​អាច​ចៀសវាង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត​នេះ​បាន​ឡើយ ។

ប៉ុន្តែ​មេរៀន​សំខាន់​មួយ​ដែល​កូ​វី​ដ ១៩ បាន​បង្រៀន​ដល់​មនុស្ស​គ្រប់​គ្នា គឺ​សារៈសំខាន់​នៃ​ការ​ត្រៀមខ្លួន​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គ្រោះ​ដែល​អ្នក​មើល​មិនឃើញ ។ ខាងក្រោម​ជា​មេរៀន​សំខាន់​ៗ​ដែល​អ្នក​គួរតែ​រៀនសូត្រ​តាម ។

១. កុំ​ខ្ចី​លុយ​ប្រសិនបើ​អ្នក​មិន​មាន​សមត្ថភាព​សង
ប្រសិនបើ​អ្នកមាន​សមត្ថភាព​គ្រប់គ្រង​បាន​ល្អ កម្ចី​អាច​ជា​កត្តា​ដែល​បង្កើត​ឱកាស​ជា​ច្រើន​សម្រាប់​មនុស្ស ។ ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​វាយតម្លៃ​លើ​សមត្ថភាព​ក្នុង​ការ​សង​របស់​អ្នក​មុន​នឹង​សម្រេចចិត្ត​ទៅ​ខ្ចី​ពី​ស្ថាប័ន​ណាមួយ​ព្រោះ​វា​អាច​កម្ទេច​ទ្រព្យសម្បត្តិ​ទាំងស្រុង​របស់​អ្នក​បាន និង​អាច​បង្ក​ផល​ប៉ះពាល់​ផ្នែក​សតិ​ដល់​អ្នក​ថែម​ទៀត ។

២. តែងតែមាន​ថវិកា​សន្សំទុក​សម្រាប់​គ្រា​មាន​អាសន្ន
ថវិកា​សម្រាប់​គ្រាអាសន្ន​អាច​ជួយ​ឲ្យ​មនុស្ស​ម្នាក់​មាន​សមត្ថភាព​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ​បានជា​ពិសេស​ក្នុង​ពេល​ដែល​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ត្រូវ​បាន​កាត់​បន្ថយ ឬ​កាត់​ផ្តាច់​ទាំងស្រុង ។ អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​ទុក​ថវិកា​យ៉ាងតិច​ណាស់​ស្មើនឹង​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ក្នុង​រយៈពេល ៦​ខែ ។

៣. ពិនិត្យ​មើល​ការ​វិនិយោគ​ឡើង​វិញ
កូ​វី​ដ ១៩ បាន​ប៉ះពាល់​ការ​វិនិយោគ​ភាគច្រើន​ដែល​មាន​ក្នុង​សេដ្ឋកិច្ច ប៉ុន្តែ​អ្នក​អាច​រក​ចំណូល​បាន​ពី​ការ​វិនិយោគ​មួយ​ចំនួន​ដែរ​ដូច​ជា​មាស​ជាដើម ។ ជាក់ស្តែង អ្នកជំនាញ​មិន​ផ្តល់​យោបល់​ឲ្យ​អ្នក​ប្រញាប់​លក់​ចេញ​នូវ​ការ​វិនិយោគ​របស់​អ្នក​ភ្លាម​ៗ​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចៀសវាង​វិនិយោគ​លើ​អ្វី​តែ​មួយ​ដើម្បី​ចៀសវាង​ហានិភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ