ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាំ​មិន​ងាយ​ទេ តែ​ពេល​ទទួលផល​ទុរេន​១​ដើម​អាច​ធ្វើ​ឱ្យ​ជីវភាព​ធូរធា​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ផុត​ពី​រដូវ​កាល​មួយ​ចូល​ដល់​រដូវ​កាល​ថ្មី​មួយទៀត បន្ទាប់​ពី​ប្រជា​កសិករ​ខ្មែរ​បាន​ប្រមូល​ទិន្នផល​ស្រូវ និង​បន្លែបង្ការ​ផ្សេង​ៗ​រួច​មក ទិន្នផល​នៃ​ផ្លែ​ទុរេន​ក៏​ដូច​ជា​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ទៀត ក៏​បាន​ចូល​មក​ដល់ ដើម្បី​បន្ត​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជា​កសិករ​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ទាំងមូល​។ នៅ​ក្នុង​ឱកាស​ពេល​នេះ…

ខេត្តកោះកុង ៖ ផុត​ពី​រដូវ​កាល​មួយ​ចូល​ដល់​រដូវ​កាល​ថ្មី​មួយទៀត បន្ទាប់​ពី​ប្រជា​កសិករ​ខ្មែរ​បាន​ប្រមូល​ទិន្នផល​ស្រូវ និង​បន្លែបង្ការ​ផ្សេង​ៗ​រួច​មក ទិន្នផល​នៃ​ផ្លែ​ទុរេន​ក៏​ដូច​ជា​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​ទៀត ក៏​បាន​ចូល​មក​ដល់ ដើម្បី​បន្ត​ជីវភាព​នៃ​ការ​រស់នៅ​របស់​ប្រជា​កសិករ​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា យើង​ទាំងមូល​។

នៅ​ក្នុង​ឱកាស​ពេល​នេះ យើង​សូម​នាំ​អារម្មណ៍​បងប្អូន​រួម​ជាតិ​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ដំណាំ​ទុរេន​ដែល​ប្រជា​កសិករ​ភាគច្រើន​នៅ​ក្នុង​ទឹកដី​ខេត្តកោះកុង បាន​ចាប់​យក​អាជីព​ប្រកប​មុខរបរ​កសិកម្ម​ផ្នែក​ដាំ​ដំណាំ​ហូប​ផ្លែ​នេះ​មក​ធ្វើ​អត្ថាធិប្បាយ​ជូន ដើម្បី​ឲ្យ​បានដឹង​ពី​លទ្ធផល និង​ទិន្នផល​ល្អ​របស់​ដំណាំ​ទុរេន​នេះ​។

យោង​ទៅ​តាម​ការ​រៀបរាប់​របស់​ប្រជា​កសិករ​ដាំ​ដំណាំ​ទុរេន​នេះ គឺ​លោក សាយ សា​វឿ​ន អាយុ​43​ឆ្នាំ មាន​ប្រពន្ធ និង​កូន​3​នាក់​ក្នុង​បន្ទុក បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ទឹក​ប៉ោង ឃុំ​បឹង​ព្រាវ​ស្រុកស្រែ​អំបិល បាន​ប្រាប់​ឱ្យ​ដឹង​ថា ដំណាំ​ទុរេន គឺជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​មាន​ក្លិន និង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ក៏​ជា​ដំណាំ​ដែល​ពិបាក​នៅ​ក្នុង​ការ​បង្កបង្កើន​ផល​នោះ​ដែរ​។ ក៏​ប៉ុន្តែ​បើ​ទោះបី​ជា​ដំណាំ​ធូ​រេ​ន​នេះ​មាន​ផល​ពិបាក​នៅ​ក្នុង​ការ​ដាំ​ដុះ​យ៉ាងណា​ក៏​ដោយ ក៏​ប្រជា​កសិករ​ខ្មែរ​ក្នុង​ទឹកដី​ខេត្ត​កោះ កុង​ប្រមាណ​ពី 40 ទៅ 50 ភាគរយ​នៅ​តែ​ពេញ​និយម​ក្នុង​ការ​ដាំ​ដដែល គឺ​ដោយ​សារ​តែ​ដំណាំ​នេះ មាន​តម្លៃ​ថ្លៃ​ជាង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​ទៀត​។

លោក​សាយ សា​វឿ​ន បញ្ជាក់​បន្ត​ទៀត​ថា លោក​មាន​ដី​ចំនួន​កន្លះ​ហិតា ហើយ​លោក​ក៏​ចាប់ផ្ដើម​ប្រកប​មុខរបរ​ដាំ​ដំណាំ​តុ​រេ​ន​នេះ​តែ​ម្ដង ក្នុង​ទំហំ​ដី​របស់​លោក​កន្លះ​ហិ​កតា គឺ​ដាំ​ដំណាំ​ធូ​រេ​ន​នេះ​ចំនួន​20​ដើម ហើយ​ដាំ​ឃ្លាត​ពី​គ្នា​ចន្លោះ​10​ម៉ែត្រ​ពី​មួយ​ដើម​ទៅ​មួយ​ដើម​ទៀត​។ រីឯ​តម្លៃ​កូន​ទុរេន គឺ​ទិញ​ពី​ថ្នាល​បណ្ដុះ​មក​ក្នុង​មួយ​ដើម​តម្លៃ 25000 រៀល ហើយ​ក្នុង​ដី​កន្លះ​ហិតា ត្រូវ​ចំណាយ​ថវិកា​ថ្លៃ​ទិញ​ដើម​ទុរេន​អស់​50​ម៉ឺន​រៀល ចំ​ណែ​ក​រយៈពេល​នៃ​ការ​ដាំ​ទៀត គឺ​មាន​រយៈពេល​6​ទៅ​7​ឆ្នាំ ទើប​ទទួល​បាន​ទិន្នផល​មក​វិញ ។

លោក​បញ្ជាក់​ថា ម្យ៉ាងវិញទៀត​ក្នុង​ការ​ដាំ​ដំណាំ​ទុរេន គឺ​មាន​ផល​ពិបាក​នៅ​ក្នុង​ការ​ថែទាំ​ខ្លាំង​ណាស់​ដូច​ជា ថែទាំ​ទឹក ដាក់​ជី​ជា​ប្រចាំ គឺ​នៅ​ក្នុង​មួ​យស​ប្តា​ហ៍​ត្រូវ​បូមទឹក​ដាក់​ពីរ​ដង ដើម្បី​កុំ​ឲ្យ​ស្ងួត​ដី​។ ហើយ​ម្យ៉ាងវិញទៀត នៅ​ពេល​ដែល​ទុរេន​មាន​អាយុកាល​ចាប់ពី​9​ទៅ 10​ឆ្នាំ​នោះ ទុរេន​គឺ​ចាប់ផ្ដើម​មាន​រោគ​ដោយ​ដើម​ចេញ​ទឹក ឬ​រលួយ​ឫសគល់​ដែល​មិន​អាច​មាន​ថ្នាំ​ជួយ​បាន​ឡើយ​។

លោក សាយ សា​វឿ​ន បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ផង​ដែរ​ថា សម្រាប់​តម្លៃ​ផ្លែ​ទុរេន​ក្នុង​ឆ្នាំ 2020​នេះ​ថា គឺ​មាន​តម្លៃ​កើនឡើង​ជាង​ឆ្នាំ​2019 កន្លង​មក ដោយ​ក្នុងឆ្នាំនេះ​ទុរេន​មួយ​គីឡូក្រាម​លក់​ចេញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​តម្លៃ 35.000 រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ក្នុង​មួយ​រដូវ​ទុរេន​មួយ​ដើម​លោក​អាច​ទទួល​ប្រាក់​កម្រៃ​បាន​ពី 500 ទៅ​700​ដុល្លារ​ក្នុង​មួយ​ដើម​។

ដូច្នេះ​កម្រិតជីវភាព​ក្នុង​គ្រួសារ​របស់​លោក​អាច​ទទួល​បានការ​រស់នៅ​ដោយ​មាន​សភាព​ធូរធា​ដោយ​មិន​មានការ​ខ្វះខាត​ទៅ​លើ​បញ្ហា​ជីវភាព​គ្រួសារ​នោះ​ឡើយ​។ ដោយ​ ៖ សំបូរ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ