ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ម្នាក់​​សម្រាល​កូនភ្លោះ​​ដោយសុវត្ថិភាព ក្រោយព្យាយាមពរពោះ៤ដង​

3 ឆ្នាំ មុន

នី​ហ្សេ​រី​យ៉ា​ ៖ ស្ត្រី​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ផ្តល់​កំណើត​ដល់​កូនភ្លោះ​ប្រុស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់ ទាំង​គាត់​មាន​វ័យ​ចំណាស់​អាយុ​ដល់​ទៅ​៦៨​ឆ្នាំ​។ លោកយាយ Margaret Adenuga បាន​ឆ្លងកាត់​ការ​បង្ក​កំណើត​សិប្ប​និ​មិ​ត្ម (IVF)…

នី​ហ្សេ​រី​យ៉ា​ ៖ ស្ត្រី​ជនជាតិ​នី​ហ្សេ​រី​យ៉ា បាន​ផ្តល់​កំណើត​ដល់​កូនភ្លោះ​ប្រុស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់ ទាំង​គាត់​មាន​វ័យ​ចំណាស់​អាយុ​ដល់​ទៅ​៦៨​ឆ្នាំ​។

លោកយាយ Margaret Adenuga បាន​ឆ្លងកាត់​ការ​បង្ក​កំណើត​សិប្ប​និ​មិ​ត្ម (IVF) ៣​ដង​មិន​បាន​សម្រេច​នា​ពេល​កន្លង​មក​។ ទើបតែ​ម្តងនេះ​ទេ ទើប​គាត់​បាន​សម្រេច រហូត​ដល់​មានកូន​ភ្លោះ​។ ប្តី​របស់​គាត់ គឺ​លោកតា Noah Adenuga អាយុ​៧៧​ឆ្នាំ បាន​ប្រាប់ CNN ថា ពួក​គាត់​ដែល​បាន​រៀប​ការ​តាំងពី​ឆ្នាំ​១៩៧៤ មាន​បំណង​ចង់បាន​កូន​ជា​យូរ​មក​ហើយ​។

ទារក​ទាំងនោះ ត្រូវ​បាន​កើត​ចេញ​មក​តាម​ការ​វះកាត់​នៅ​ពេល​គភ៌​មាន​អាយុ​៣៧​ស​ប្តា​ហ៍ កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​មុន នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ឡា​ហ្គូ​ស (LUTH) ប៉ុន្តែ​មន្ទីរពេទ្យ​ទើបតែ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ពេល​នេះ​។

វេជ្ជបណ្ឌិត Adeyemi Okunowo ដែល​សម្រាលកូន​ជូន​លោកយាយ បាន​ប្រាប់ CNN ថា​៖ «​ក្រុម​ជំនាញ​ត្រូវ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មន្ទីរពេទ្យ ដើម្បី​តាមដាន​ការ​មាន​ផ្ទៃពោះ​ដោយសារ​អាយុ​របស់​លោក​យាយ​។ ក្នុង​នាម​ជា​ស្ត្រី​វ័យ​ចំណាស់​និង​ជា​ម្តាយ​ដំបូង វា​គឺជា​ការ​មាន​ផ្ទៃពោះ​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយដោយ​សារ​តែ​នាង​នឹង​មានកូន​ភ្លោះ​។ ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​ការ​មាន​ផ្ទៃពោះ​របស់​គាត់​បាន​យ៉ាង​ជោគជ័យ​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ​មុន​ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ ៧៣​ឆ្នាំ​ម្នាក់ បាន​ផ្តល់​កំណើត​ដល់​ទារក​ភ្លោះ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​នាង​មាន​ផ្ទៃពោះ​តាម​រយៈ​បច្ចេកវិទ្យា IVF ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​មនុស្ស​ចំណាស់​ជាងគេ​ក្នុង​ការ​សម្រាលកូន​៕ (យោង​​តាម​ប្រភពពី edition.cnn.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ