ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​វុន​កូរ៉េ​មាន​ប្រៀប​ជាង​លុយ​រៀល​ខ្មែរ

4 ឆ្នាំ មុន

ហាងឆេង​ប្រាក់​វុន​កូរ៉េ​មាន​ប្រៀប​ជាង​ប្រាក់​រៀល​ខ្មែរ​នៅ​ថ្ងៃនេះ​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​វុន សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​របស់​ប្រ​ទេ សទាំង​ពីរ​នេះ ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣​ខែមេសា…

ហាងឆេង​ប្រាក់​វុន​កូរ៉េ​មាន​ប្រៀប​ជាង​ប្រាក់​រៀល​ខ្មែរ​នៅ​ថ្ងៃនេះ​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​វុន សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​របស់​ប្រ​ទេ សទាំង​ពីរ​នេះ ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ ចូល ៣៣១ រៀល លក់​ចេញ ៣៣៤ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​ត្រឹមតែ ៣២៩ រៀល និង​លក់​ចេញ​តែ ៣៣៣ រៀល​ប៉ុណ្ណោះ ។

នៅ​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​រួម​មាន​៖ ១​ដុល្លារ អា​មេ​រិ​ក​ស្មើនឹង ៤០៨០ រៀល ហើយ ១​អឺ​រ៉ូ​ទិញ​ចូល ៤៤១១ រៀល លក់​ចេញ ៤៤៥៥ រៀល និង ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៥៦៩ រៀល លក់​ចេញ ២៥៩៥ រៀល ។

ទន្ទឹម​នេះ ១​យ៉​ន់​ចិន​ទិញ​ចូល ៥៧៦ រៀល លក់​ចេញ ៥៨២ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៧៨៣ រៀល លក់​ចេញ ៣៨២១ រៀល ខណៈ​ដែល ១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ២៨៥៦ រៀល និង​លក់​ចេញ ២៨៨៥ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​បាត​ថៃ​ទិញ​ចូល ១២៦ រៀល លក់​ចេញ ១២៧ រៀល និង ១០០០​ដុ​ង វៀតណាម​ទិញ​ចូល ១៧៤ រៀល ហើយ​ត​លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ