ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​សេចក្តី​ល្អជាកិច្ចនៃមនុស្សគ្រប់រូប

3 ឆ្នាំ មុន

ហេតុ​នាំ​ឱ្យ​កើត​បុណ្យ​មាន​១០​ប្រការ ឬ​ហៅ​ថា​បុញ្ញកិរិយាវត្ថុ​ក៏​បាន​ដែល​ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ឱ្យ​កើត​មាន បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត់​បរិសុទ្ធ​ជានិច្ចចំពោះ​មនុស្ស​ទូទៅ ។ ធម៌​ដែល​បណ្តុះ​ចិត្តជា​កុសល​នេះ​មាន​១០​ប្រការ ១-​ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​គ្រប់​ប្រភេទ​ឥត​រើសមុខ ២-​រក្សាសីល​៥…

ហេតុ​នាំ​ឱ្យ​កើត​បុណ្យ​មាន​១០​ប្រការ ឬ​ហៅ​ថា​បុញ្ញកិរិយាវត្ថុ​ក៏​បាន​ដែល​ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ឱ្យ​កើត​មាន បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត់​បរិសុទ្ធ​ជានិច្ចចំពោះ​មនុស្ស​ទូទៅ ។

ធម៌​ដែល​បណ្តុះ​ចិត្តជា​កុសល​នេះ​មាន​១០​ប្រការ ១-​ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​គ្រប់​ប្រភេទ​ឥត​រើសមុខ ២-​រក្សាសីល​៥ ចាំ​សីល​៨​ជាប់​មិន​ដាច់ ៣-​ចម្រើនកម្មដ្ឋាន ធ្វើ​សមាធិ​អប់រំ​ចិត្ត​ឱ្យ​កើត​បញ្ញា ៤-​គោរព​កោតខ្លាច​ត្រកូល​រៀមច្បង ៥-​ធ្វើ​កិច្ច​ខ្វល់ខ្វាយ​បម្រើ​ព្រះសង្ឃ ៦-​ផ្សាយ​ចែក​ចំណែក​ផល​បុណ្យ​ដល់​អ្នក​ដទៃ ៧-​សម្តែងធម៌​ដល់​អ្នក​ដទៃ​ស្តាប់ ៨-​ស្តាប់ធម៌​ដែល​អ្នក​ដទៃ​សម្តែង​ដល់​ខ្លួន ៩-​ធ្វើ​អនុមោទនា ត្រេកអរ​តាម​បុណ្យ​ដែល​គេ​ឱ្យ ១០-​ធ្វើ​ទិដ្ឋិ​គឺ​សេចក្តី​យល់​ឃើញ​ឱ្យ​ត្រូវ​ក្នុង​ផ្លូវធម៌ ។

បុញ្ញកិរិយា​ទាំង​១០​យ៉ាងនេះ​រមែង​ជា​ប្រភព​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​សេចក្តី​ល្អ តាំង​ក្នុង​សទ្ធា​ដ៏​រឹង​មាំ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ