កូ​វី​ដ​១៩​អាច​ឆ្លង​តាម​អាហារ​ទេ?


មេរោគ​កូ​វី​ដ​១៩ ជា​ទូទៅ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​ដំណក់​ទឹកតូច​ៗ​ដែលអ្នកជំងឺ​កូ​វី​ដ​១៩​ក្អក​ចេញ​មក​។

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អា​មេ​រិ​ក​និយាយ​ថា​រហូត​ម​ដល់​ពេល​នេះ គេ​មិន​ទាន់​មាន​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​មេរោគ​នេះ​អាច​ចម្លង​តាម​ម្ហូបអាហារ​ទេ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី គេ​អោយ​ដំបូន្មាន​ថា​មុន​ពេល​ធ្វើ​ម្ហូបអាហារ ឬ​ក៏​មុន​ពេល​បរិភោគ​អាហារ យើង​ត្រូវ​លាងដៃ​ជាមួយ​ទឹក​និង​សាប៊ូ​រយៈពេល​យ៉ាងតិច​២០​វិនាទី​។

វា​អាច​ទៅ​រួច​ដែល​មនុស្ស​ម្នាក់​អាច​ឆ្លង​មេរោគ​កូ​វី​ដ​១៩​តាម​រយៈការ​ប៉ះ​ទៅ​លើ​អ្វីមួយ​ដែល​មាន​មេរោគ ហើយ​បន្ទាប់​មក​យកដៃ​ប៉ះ​នឹង​មាត់ ភ្នែក និង ច្រមុះ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ការ​ចម្លង​បែប​នេះ​មិនកើត​មាន​ញឹកញាប់​ទេ​។

ជា​ទូទៅ វា​មាន​ល​ទ្ឋ​ភាព​តិចតួច​ណាស់​ដែល​មេរោគ​អាច​ចម្លង មក​មនុស្ស​តាម​រយៈ​អាហារ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ