ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​រួមចំណែក​លើកកម្ពស់​សិទ្ធិ​កុមារ

3 ឆ្នាំ មុន

កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី​មិន​អាច​ខ្វះ​បាន​សម្រាប់​គ្រួសារ ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ ។ កុមារ​ត្រូវ​តែ​មាន​សុខភាព​ល្អ​៤​ប្រការ​គឺ សុខភាព​ផ្លូវ​កាយ សុខភាព​ខួរក្បាល សុខភាព​ស្មារតី និង​សុខភាព​ផ្លូវចិត្ត ។…

កុមារ​គឺជា​ទំពាំង​ស្នង​ឫស្សី​មិន​អាច​ខ្វះ​បាន​សម្រាប់​គ្រួសារ ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ ។ កុមារ​ត្រូវ​តែ​មាន​សុខភាព​ល្អ​៤​ប្រការ​គឺ សុខភាព​ផ្លូវ​កាយ សុខភាព​ខួរក្បាល សុខភាព​ស្មារតី និង​សុខភាព​ផ្លូវចិត្ត ។ ដើម្បី​សម្រេច​តាម​វត្ថុបំណង​ទាំងនេះ កុមារ​ត្រូវ​តែ​ចៀស​ផុត​ពី​អំពើ​ហិង្សា​ជា​ដាច់ខាត ។

មើលឃើញ​គុណ​តម្លៃ​នៃ​សិទ្ធិ​កុមារ ព្រះពុទ្ធ​សាសនា​ជា​សាសនា​មួយ​ដែល​បាន​លើកកម្ពស់​យ៉ាង​ខ្លាំង​ដល់​កា​តព្វកិច្ច​កុមារ​ដែល​មាន​បញ្ជាក់​ក្នុង​សង្គហធម៌​ទាំង​៥​របស់​មាតាបិតា​ចំពោះ​បុត្រ និង​ព្រហ្ម​វិហារធម៌​ទាំង​បួន​ជា​ដើម ។

ដោយ​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​កុមារ ពុទ្ធសាសនា​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាតិ និង​អន្តរជាតិ​បាន​បង្កើត​នូវ​កម្មវិធី​សិក្សា​បញ្ចូល​មេរៀន​ព្រះពុទ្ធ​សាសនា​ដើម្បី​ផ្តល់​ចំណេះដឹង និង​ផ្ទេរ​ចំណេះដឹង​ដល់​សមណ​និស្សិត​-​និស្សិត និង​ពុទ្ធបរិស័ទ​ក្នុង​ការ​លើកកម្ពស់​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​មាតាបិតា ក្រុម​គ្រួសារ សហគមន៍ និង​សង្ក​ម​ចំពោះ​កុមារ​កម្ពុជា​ទាំងមូល ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ចៀស​ការ​ប្រើ​ហិង្សា​លើ​កុមារ​ជា​ចម្បង ។

មេរៀន​ពុទ្ធសាសនា គឺជា​ឧបករណ៍ និង​ឯកសារ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​ពី​សិទ្ធិ​កុមារ​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​កម្ពុជា​ចៀស​ផុត​ពី​អំពើ​ហិង្សា​។ មេរៀន​នេះ ពិតជា​មេរៀន​ដែល​បង្កើត​ឡើង​ដោយ​មាន​ខ្លឹមសារ​ចម្រុះ​រវាង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​កុមារ​ឱ្យ​ពិតប្រាកដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ