ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​នារី​ម្នាក់​ដេកចុកពោះ​​នៅ​ក្បែរ​បន្ទប់ទឹក​សា​ធារ​ណៈ​​ម្តុំ​ជ្រោយ​ចង្វារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ចុកពោះ​រមួល​នៅ​ក្បែរ​បន្ទប់ទឹក​សា​ធារ​ណៈ ​ហើយ​សមត្ថកិច្ច​ក៍បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នោះ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ។ ​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​សួន​ច្បារ ​​តាម​ផ្លូវ​ទន្លេសាប…

រាជធានី​ភ្នំពេញ​ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ចុកពោះ​រមួល​នៅ​ក្បែរ​បន្ទប់ទឹក​សា​ធារ​ណៈ ​ហើយ​សមត្ថកិច្ច​ក៍បាន​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នោះ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ។

​ហេតុការណ៍​​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​សួន​ច្បារ ​​តាម​ផ្លូវ​ទន្លេសាប ក្បាល​ជ្រោយ​ចង្វារ សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

នារី​​ម្នាក់​ខាងលើ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ សុជាតា អាយុ​ប្រមាណ​១៧​ឆ្នាំ មានទី​​លំនៅ​​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

តាមប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា នារី​រូប​នោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ទំលាក់​ចោល​តាំងពី​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ ហើយ​ដេក​នៅ​បន្ទប់ទឹក​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​​នោះ ។ ​លុះ​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​ ក៏​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​នារី​រូប​នោះ​​មានអាការៈចុគ​ពោះ​រមួល​ក៏​នាំ​គ្នា​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​តែ​ម្តង ។

​តាម​ប្រភពពី​​នារី​​​រូប​នោះ​បាន​រៀបរាប់​អោយ​ដឹង​ថា កាលពី​​យប់ នាង​ត្រូវ​បាន​មិ​ត្តិ​ភ​ក្តិ​នាំ​ដើរ​លេង ​និ​ង​បាន​ដាក់​ថ្នាំ​តាម​រយៈ​​ទឹក​ក្រូ​ច​អោយផឹក​ ​លុះ​​ព្រឹក​ឡើង​ដឹក​នាង​យក​មក​ទំលាក់​ចោល​ ។ ​ដោយសារ​តែ​នាង​មាន​ជំងឺ​បេះដូង​ និង​បាន​ត្រូវ​ថ្នាំ​ផង​ទើប​មាន​អា​កា​រៈ​​បែប​នេះ​។

​តាម​​ប្រភពពី​នគរបាល​​បាន​អោយ​ដឹង​ថា នារី​រូប​នោះ​មាន​ម្តាយចិញ្ចឹម​ជា​អ្នក​ធូរធារ​រស់នៅ​ក្នុង​សង្កាត់​ព្រែក​លៀប ដោយសារ​តែ​និយាយ​មិន​ស្តាំ​ ហើយ​នារី​រូប​នោះ​បំផ្លាញ​ហិនហោច ទើប​​ម្តាយ​ក៏​បាន​កាត់កាល​ចោល ជា​ហេតុ​បណ្តាល​អោយ​នាង​ធ្លាក់ខ្លួន​ដើរអត់​ទីជំរក ។​

ទោះបីជា​យ៉ាងណា ​បន្ទាប់​ពី​បញ្ជូន​​​នារីរូប​នោះ​ទៅ​សង្គ្រោះ​ ​គេ​ពុំ​ដឹង​ពី​ស្ថានភាព​ជំងឺ​​របស់​នាង​បែប​ណា​នោះ​ទេ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ