ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយៗបែប​ធម្មជាតិ​ អាច​គ្រប់គ្រង​ការ​ឃ្លាន​ខ្លាំង​ខុសធម្មតា​ ពេល​មក​រដូវ

3 ឆ្នាំ មុន

នារី​ភាគច្រើន​តែង​ជួប​ប្រទះ​អាកា​រៈ​ឃ្លាន​អាហារ​ផ្អែម ឬ​ប្រៃ​ខ្លាំង​ខុសធម្មតា​កំឡុង​ពេល​មក​រដូវ​។ គួរ​ធ្វើ​បែប​ណា​ទៅ? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ទប់ទល់​បញ្ហា​នេះ ៖ ១. ទទួលទាន​ខ្លាញ់​សុខភាព​ល្អ…

នារី​ភាគច្រើន​តែង​ជួប​ប្រទះ​អាកា​រៈ​ឃ្លាន​អាហារ​ផ្អែម ឬ​ប្រៃ​ខ្លាំង​ខុសធម្មតា​កំឡុង​ពេល​មក​រដូវ​។ គួរ​ធ្វើ​បែប​ណា​ទៅ? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ទប់ទល់​បញ្ហា​នេះ ៖

១. ទទួលទាន​ខ្លាញ់​សុខភាព​ល្អ ៖
ការ​រួម​បញ្ចូល​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ខ្លាញ់​សុខភាព​ល្អ​ដូច​ជា​ផ្លែ​បឺ​រ ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ យ៉ា​អួរ​នឹង​ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បាន​យូរ​លែង​ឃ្លាង​អាហារ​ផ្អែម​ៗ ឬ​ប្រៃ​ទៀត​។

២. ចៀសវាង​អាហារ​ធ្វើ​ឡើង​ពី​កាបូ​អ៊ី​ដ្រា​ត​ចម្រាញ់ ៖
នៅ​ពេល​អ្នក​ទទួលទាន​អាហារ​ធ្វើ​ឡើង​ពី​កាបូ​អ៊ី​ដ្រា​ត​កែ​ច្នៃ​ចម្រាញ់​រួម​មាន​នំ​ស្រួយ នំ​ឃុ​ក​គី ភី​ហ្សា​ជាដើម​នោះ​កាបូ​អ៊ី​ដ្រា​ត​ច្រាញ់​នឹង​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​លំហូរ​ឈាម​យ៉ាង​លឿន ហើយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​កើនឡើង​ខ្ពស់​ធ្វើ​ឱ្យ​អ្នក​ឆាប់​ឃ្លាន​អាហារ​ខុសធម្មតា​។

៣. កម្រិត​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ ៖
អ្នក​មិន​គួរ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​ច្រើន​ពេក​ទេ ក៏​ព្រោះ​អ្នក​កាន់តែ​ទទួលទាន​ប៉ុណ្ណា​អ្នក​កាន់តែ​ឃ្លាន​ផ្អែម​ៗ​ខ្លាំង​ឡើង​ប៉ុន​នោះ​។

៤. រួម​បញ្ចូល​ជាតិ​ស​សៃ​កាន់តែ​ច្រើន​ក្នុង​របប​អាហារ ៖
វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ពន្យឺតការ​បញ្ចេញ​ជាតិ​ស្ករ​ក្នុង​លំហូរ​ឈាម​ទប់​សង្កត់​អារម្មណ៍​ឃ្លាន​ខ្លាំង​កំឡុង​ពេល​មក​រដូវ​នោះ គឺ​រួម​បញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​។

៥. ទទួលទាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ៖
រួម​មាន​សាច់​ទ្រូង​មាន់ ផ្នែក​ពណ៌​ស​នៃ​ស៊ុត ត្រី សណ្ដែក គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ជាដើម​គួរ​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​របប​អាហារ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​ប្រូតេអ៊ីន​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដូច្នេះ​អ្នក​នឹង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​៕ (​ប្រភព​ពី​៖ Health.com.kh) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ