ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន TADA ផ្ដល់​សេវា​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​រយៈពេល​មួយ​ខែ ជា​ជំនួយ​ដល់​អាជីវករ ដើម្បី​រក្សា​ទំនាក់ទំនង និង​​ផ្គត់ផ្គង់​សេវាកម្ម​ជូន​អតិថិជន​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ ៖ នៅ​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ អាជីវកម្ម​លក់ដូរ​ទាំងឡាយ​ក៏​ប្រែជា​ស្ងាត់ជ្រងំ ដោយហេតុ​ថា អតិថិជន​ជា​ទូទៅ​កំពុង​អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​សង្គម ។…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ ៖ នៅ​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ អាជីវកម្ម​លក់ដូរ​ទាំងឡាយ​ក៏​ប្រែជា​ស្ងាត់ជ្រងំ ដោយហេតុ​ថា អតិថិជន​ជា​ទូទៅ​កំពុង​អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​សង្គម ។

ក្នុង​នោះ​ផង​ដែរ អាជីវកម្ម​តូច​ៗ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរការ​អាជីវកម្ម​ជា​ធម្មតា​នោះ ក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក​ច្រើន​ណាស់​ដែរ ក្នុង​ការ​រក្សា​ទំនាក់ទំនង និង​ផ្គត់ផ្គង់​សេវាកម្ម​របស់​ខ្លួន​ជូន​ដល់​អតិថិជន ជា​ហេតុ​នាំ​ឱ្យ​អាជីវកម្ម​របស់​ពួក​គាត់​ត្រូវ​ធ្លាក់​ចុះ​ទាំង​មិន​មាន​តម្រុយ​ថា តើ​ពេល​ណា ទើប​ស្ថានការណ៍​ត្រលប់​មក​ប្រសើរ​ដូច​ដើម​វិញ0x017d7

ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​កក់​ការ​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​នៅ​កម្ពុជា ក្រុមហ៊ុន TADA កំពុង​ផ្ដល់​ដំណោះស្រាយ​មួយ​ជូន​ដល់​អាជីវករ​ចំពោះ​បញ្ហា​នេះ ដោយ​ក្រុមហ៊ុន​បាន​បើក​ឱ្យ​ដំណើរការ​នូវ​សេវា​ដឹក​ជញ្ជូន TADA Delivery សម្រាប់​ជួយ​ឱ្យ​អាជីវករ​អាច​បន្ត​ផ្គត់ផ្គង់​សេវាកម្ម​ជូន​ដល់​អតិថិជន​របស់​ខ្លួន​បាន នៅ​គ្រប់​ទិស​ទី​ក្នុង​រាជធានី​ភ្នំពេញ ។

ជា​ផ្នែក​មួយ​នៃ​ការ​បើក​ដំណើរការ​សេវា​នេះ ក្រុមហ៊ុន TADA នឹង​បើក​បម្រើសេវា​កម្មនេះ ជូន​ដល់​អាជីវករ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​រយៈពេល​មួយ​ខែ​ពេញ ។ ដើម្បី​ប្រើប្រាស់​សេវា​នេះ អាជីវករ​គ្រាន់តែ​ចុះ​ឈ្មោះ​ងាយ​ៗ ដោយ​ផ្ញើ​សារ​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន (https://www.facebook.com/TADAKHM/) ឬ​ទូរស័ព្ទ ឬ​ផ្ញើ​សារ​ទៅ​កាន់​គណនី Telegram របស់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ 061555643 ឬ 010555643 ។ សូម​បញ្ជាក់​ផង​ដែរ​ថា សេវា​នេះ ចាប់​បើក​ដំណើរការ​ចាប់ពី​ស​ប្តា​ហ៍​នេះ​តទៅ ។

លោក ជី​ម ប៉ូ​លី ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន TADA CAMBODIA បាន​មាន​ប្រសាសន៍​ថា​៖ «​ហេតុផល​ដែល​យើង​បើក​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​នេះ គឺ​យើង​ចង់​ធ្វើការ​គាំទ្រ​មិន​ត្រឹមតែ​អ្នក​បើក​បរ​ប៉ុណ្ណោះ​ទេ គឺ​យើង​ចង់​គាំទ្រ​រហូត​ទៅ​ដល់​អាជីវករ និង​អាជីវកម្ម​ក្នុងស្រុក​របស់​យើង ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ក្នុង​ពេល កូ​វី​ដ​-១៩ ព្រោះ​អាជីវករ​ភាគច្រើន​មិន​មាន​លទ្ធភាព ក្នុង​ការ​ជួល​សេវា​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់ខ្លួន​នោះ​ទេ ។ យើង​ផ្ដល់​ឱ្យ​គាត់​ក្នុង​រយៈពេល​១​ខែ ក្នុង​ការ​ដឹក​ជញ្ជូន​ឱ្យ​គាត់​ដោយ​ឥត​គិតថ្លៃ​ក្នុង​ទីក្រុង​ភ្នំពេញ អ៊ីចឹង​សង្ឃឹមថា ការ​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ​នេះ អាច​ជួយ​អាជីវ​ករម្ម​គាត់ និង​ការ​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​អតិថិជន​របស់​គាត់​» ។

សេវា TADA Delivery ដំណើរការ​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដឹក​ជញ្ជូន​តាម​អន​ឡាញ​ដ៏​ទំនើប​មិន​ធ្លាប់​មាននៅ​កម្ពុជា ព្រមទាំង​អាច​ជួយ​ឱ្យ​អាជីវករ​កក់ និង​ពិនិត្យ​មើល​លំហូរ​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ពួក​គាត់​បាន​យ៉ាង​ងាយស្រួល ។ ប្រព័ន្ធ​នេះ ក៏​ជួយ​ឱ្យ​អាជីវករ​អាច​គ្រប់គ្រង​ការ​បង់ប្រាក់​ថ្លៃ​ទំនិញ​របស់​ខ្លួន​បាន​ផង​ដែរ ទាំង​ការ​ទូទាត់​ជា​ក្រដាសប្រាក់ និង​ទូទាត់​តាម​គណនី ដោយ​ថវិកា​នោះ​នឹង​ត្រូវ​ទទួល​ជំនួស​ដោយ​អ្នក​បើក​រ៉ឺ​ម៉ក់​កង់​បី ។

អាជីវករ​ដែល​បាន​ចុះ​ឈ្មោះ​រួច បានឱ្យ​ដឹង​ថា សេវា TADA Delivery ផ្ដល់​ជំនួយ​បាន​ច្រើន​ដល់​អាជីវកម្ម​របស់​ពួក​គាត់ ។

កញ្ញា ភា ស្រី​ម៉ុម អ្នកតំណាង​ហាង​លក់​សម្ភារៈ​កីឡា Lifeshion បានឱ្យ​ដឹង​ថា​៖ «​តាំងពី​ពេល កូ​វី​ដ​-១៩ បាន​មក​ដល់​ប្រទេស​កម្ពុជា ការ​លក់​នូវ​ឧបករណ៍​ហាត់ប្រាណ​មានការ​ធ្លាក់​ចុះ ហើយ​ភ្ញៀវ​ក៏​មិន​ហ៊ាន​ដើរ​ចូល​មក​ហាង​ផ្ទាល់​ដែរ អ៊ីចឹង​ដើម្បី​បម្រើ​ដល់​អតិថិជន​យើង​មានការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន TADA សម្រាប់​ការ Delivery ជូន​ភ្ញៀវ ដែល​ជា​សេវាកម្ម​រហ័ស​ទាន់​ចិត្ត»។

អតិថិជន​ដែល​ជា​អ្នកទិញ​ទំនិញ ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវា​ដឹក​ជញ្ជូន​នេះ​ផង​ដែរ ពីព្រោះ​ពួក​គាត់​អាច​ទិញ​ទំនិញ​បាន​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ហាង​ដោយ​ផ្ទាល់​នោះ​ទេ ព្រោះ​សេវា​នេះ​នឹង​ដឹក​ទំនិញ​របស់​គាត់ ជូន​ដល់​គេហដ្ឋាន​តែ​ម្ដង ។

រីឯ​សម្រាប់​អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​ដែល​ជា​កម្លាំង​ស្នូល​នៃ​សេវា TADA Delivery វិញ ពួក​គាត់​យល់​ឃើញ​ថា សេវា​នេះ ពិតជា​អាច​ជួយ​សម្រាល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​របស់​ពួក​គាត់​បាន​មួយ​កម្រិត​ដែរ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ។

លោក ហែ ផ​ល្លី អ្នក​រត់​រ៉ឺ​ម៉ក់​កង់​បី​ម្នាក់ បានឱ្យ​ដឹង​ថា​៖ «​មួយ​រយៈ​នេះ ខ្សត់​ភ្ញៀវ​ហៅ​កង់​បី​ជិះ​ណាស់ ។ តែ​ដល់​ពេល​មាន​សេវា​ដឹក​ឥ​វ៉ា​ន់​នេះ វា​ក៏​ជួយ​ជីវភាព​ខ្ញុំ​បាន​ច្រើន​គួរសម​ដែរ ។ បើ​សិនជា​គ្មាន​សេវា​ដឹក​ឥ​វ៉ា​ន់​នេះ​ទេ វា​ធ្វើ​ឱ្យ​អ្នក​រត់​កង់​បី​នេះ​មានការ​លំបាក​យ៉ាង​ខ្លាំង​» ។

ក្រុមហ៊ុន TADA បានឱ្យ​ដឹង​ថា ពី​ដំបូង​ឡើយ ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​ដឹក​ជញ្ជូន​នេះ នៅ​ពីរ​បី​ខែ​ខាង​មុខ​ឯណោះ​ទេ ។ ប៉ុន្តែ​ដោយហេតុ​ថា​វីរុស​កូ​វី​ដ​-១៩ បាន​រាតត្បាត​ពាសពេញ​ពិភពលោក ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ព​ន្លឿ​ន​ពេល​បើក​ដំណើរការ​សេវា​នេះ​មុន​ផែនការ​វិញ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​សេចក្ដី​ត្រូវការ​ដ៏​ចាំបាច់​របស់​អាជីវករ នាទី​ក្រុងភ្នំពេញ ។

លោក ជី​ម ប៉ូ​លី ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន TADA CAMBODIA បាន​បន្ថែម​ថា​៖ «​នេះ គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​យើង​ថា យើង​មិន​ត្រឹមតែ​អាច​ជួយ​ដៃគូរ​បើកបរ​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ យើង​ចង់​ជួយ​ដល់​អាជីវកម្ម អាជីវករ ឬ​ក៏​ដៃគូរ​រកស៊ី​ជាមួយ​យើង​ទាំងអស់​គ្នា ជា​ពិសេស​គឺ​ចង់​បន្ថែម​ទៅ​លើ​កិច្ច​ខំប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល ដើម្បី​ធ្វើ​ម៉េច​ស្ដារ​លទ្ធភាព​សេដ្ឋកិច្ច​យើង​ឱ្យ​ដូច​ដើម​វិញ ។

មិនតែប៉ុណ្ណោះ​សេវាកម្ម​របស់​យើង​នៅ​មាន​ច្រើន​ទៀត​ដែល​យើង​នឹង​ធ្វើការ​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ ហើយ​ទាំងអស់​ហ្នឹង គឺជា​ផ្នែក​មួយ​ដែល​យើង​ព្យាយាម​ធ្វើ​ដើម្បី​រួមចំណែក​ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ