ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ សម្រេច​បញ្ចុះ​និង​មិន​យក​ថ្លៃ​អគ្គិសនី រយៈពេល​៣​ខែ សម្រាប់​២២​លាន​គ្រួសារ

3 ឆ្នាំ មុន

បាងកក ៖ គណៈរដ្ឋមន្ត្រី បាន​អនុម័ត​ជា​ផ្លូវការ គឺ​សម្រេច​បញ្ចុះតម្លៃ និងមិន​យក​ថ្លៃ​អគ្គិសនី ចំពោះ​ប្រជាជន​ប្រមាណ​ ២២​លាន​គ្រួសារ ដែល​ស្ថិតនៅ​តែក្នុងផ្ទះ និងកំពុងធ្វើការពីផ្ទះ…

បាងកក ៖ គណៈរដ្ឋមន្ត្រី បាន​អនុម័ត​ជា​ផ្លូវការ គឺ​សម្រេច​បញ្ចុះតម្លៃ និងមិន​យក​ថ្លៃ​អគ្គិសនី ចំពោះ​ប្រជាជន​ប្រមាណ​ ២២​លាន​គ្រួសារ ដែល​ស្ថិតនៅ​តែក្នុងផ្ទះ និងកំពុងធ្វើការពីផ្ទះ អំឡុងវិបត្តិ​ជំងឺ​កូ​វី​ដ​១៩ កំពុងរាតត្បាតនេះ ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ការ​សែត​ថៃ បាងកកប៉ុស្តិ៍ ចុះផ្សាយនៅថ្ងៃ​ទី​២១ មេ​សា​នេះ ។

រដ្ឋមន្ត្រីក្រសួង​ថាមពល លោក Sontirat Sontijirawong បាន​និយាយ​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​អង្គា​រថា លោក​ទទួល​បានជា​ជំហាន​ដំបូង​ពី​គណៈកម្មការ​បទ​ប្បញ្ញត្តិ​ថាមពល​អគ្គិសនី​ថៃ អាជ្ញាធរ​អគ្គិសនី​ក្រុង និង​អាជ្ញាធរ​អគ្គិសនី​ខេត្ត ដែល​គ្របដណ្តប់​លើ​ប្រជាជន ២២​លាន​គ្រួសារ ។

លោក Sontirat បាន​មាន​ប្រសាសន៍​ថា ការបញ្ចុះ​និង​មិន​យក​ថ្លៃ​អគ្គិសនី​នេះ នឹង​មាន​សុពលភាព​រយៈពេល ៣​ខែ គិត​ចាប់ពី​ខែមីនា ដល់​ខែឧសភា ។ លោកបន្តថា វិធាន​ការណ៍​នេះ វា​នឹង​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ប្រាក់​ចំណូល​ចំនួន ២៣,៦៨ ពាន់​លាន​បាត (​ប្រាក់​ថៃ​) ប៉ុន្តែ​ជួយ​កាត់​បន្ថយលើការចំណាយថ្លៃអគ្គិសនីដល់​ប្រជាជន​ថៃ ដែល​កំពុងស្នាក់នៅក្នុងផ្ទះ និងកំពុងធ្វើការ​ពី​ផ្ទះ ដើម្បី​គាំទ្រ​ដល់​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19 ។

ចំណែកឯ​ ទីកន្លែងអាជីវកម្ម​ ក៏​ចង់បាន​បញ្ចុះតម្លៃ​អគ្គិសនីស្រ​ដៀង​គ្នា​នេះ​ដែរ ប៉ុន្តែ​លោក​បាន​និយាយ​ថា សំណើ​របស់​ពួក​គេ កំពុង​ត្រូវ​បាន​ពិចារណា ។

អគ្គិសនី​ឥត​គិតថ្លៃ សម្រាប់​តែ​គ្រួសារ​ណា​ដែល​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី ក្រោម ៥​អំពែ តែ​ប៉ុណ្ណោះ ។ ត្រូវ​បាន​គេ​រំពឹង​ថា មាន​រហូត​ដល់​ទៅ ១០​លាន​គ្រួសារ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីការមិន​យក​ថ្លៃ​អគ្គិសនី​នេះ ។

សម្រាប់​គ្រួសារ ដែល​ត​ភ្ជាប់​ថាមពលអគ្គីសនី លើស​ពី ៥​អំពែ ហើយការ​ប្រើប្រាស់​របស់​ពួក​គេ មិន​លើស​ពី ៨០០​គីឡូវ៉ាត់ម៉ោង​ទេ នោះ​ពួក​គេ​នឹង​ចំណាយ​ដូច​ថ្លៃដើម ដែល​ពួក​គេ​បាន​បង់​នៅ​ក្នុង​វិ​ក័យ​ប័ត្រ​អគ្គី​ស​នី ខែកុម្ភៈ ។ ប៉ុន្តែ​បើ ពួកគេប្រើ​លើស​ពី ៨០០​គីឡូវ៉ាត់ម៉ោង នឹង​ទទួល​បានការ​បញ្ចុះតម្លៃ ៥០% ។ ដោយឡែក ផ្ទះ​ធំ​ៗ ដែល​ប្រើប្រាស់​ច្រើន​ជាង ៣,០០០​គីឡូវ៉ាត់ម៉ោង ឡើងទៅនឹង​ទទួល​បានការ​បញ្ចុះតំលៃ ៣០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ