ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំ​ហាត់​ងាយ​ៗ​សម្រាប់​ហ្វឹកហាត់​ខួរក្បាល​ឱ្យ​រក​លុយ​បាន​កាន់តែ​ច្រើន

3 ឆ្នាំ មុន

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ខួរក្បាល ឌែ​នៀល អា​មេន (Daniel Amen) បាន​និយាយ​ថា ក្នុង​កំឡុង​ពេល​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ ១៩ ការ​មើលថែ​សុខភាព​សតិ​ពិតជា​សំខាន់​ណាស់​ព្រោះ​មនុស្ស​ជា​ច្រើន​ពេល​ដែល​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​អាច​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​គិត​អវិជ្ជមាន​ដែល​អាច​បង្ក​ការ​ប៉ះពាល់​រយៈពេល​វែង​បាន ។…

វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ខួរក្បាល ឌែ​នៀល អា​មេន (Daniel Amen) បាន​និយាយ​ថា ក្នុង​កំឡុង​ពេល​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ ១៩ ការ​មើលថែ​សុខភាព​សតិ​ពិតជា​សំខាន់​ណាស់​ព្រោះ​មនុស្ស​ជា​ច្រើន​ពេល​ដែល​ធ្លាក់ខ្លួន​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​អាច​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​គិត​អវិជ្ជមាន​ដែល​អាច​បង្ក​ការ​ប៉ះពាល់​រយៈពេល​វែង​បាន ។

អ្នកនិពន្ធ​សៀវភៅ Change Your Brain Change Your Life រូប​នេះ​បាន​បន្ថែម​ទៀត​ថា កំហុសឆ្គង​ធំ​បំផុត​ដែល​មនុស្ស​អាច​ប្រព្រឹត្ត​ក្នុង​កំឡុង​ពេល​នេះ គឺ​ជឿ​រាល់​ការ​គិត​ទាំងអស់​របស់​ខ្លួន​ទោះជា​វា​មិន​សម​ហេតុ​សម​ផល​ក៏​ដោយ ។ដើម្បី​ទប់ទល់​នឹង​ភាព​អវិជ្ជមាន​ទាំងនេះ លោក អា​មេន បាន​បង្កើត​នូវ​លំ​ហាត់​ងាយ​ៗ​សម្រាប់​ខួរក្បាល​ដែល​អ្នក​អាច​អនុវត្ត​បាន​ដោយ​ខ្លួនឯង​ដូ​ជ​ខាងក្រោម​៖

១. ភ្ញាក់​ពី​ដំណេក​ដោយ​វិជ្ជមាន
លោក អា​មេន ជឿជាក់​ថា ការ​ចូល​ដំណេក​គួរតែ​ទទួល​បាន​អាទិភាព​ខ្ពស់​ក្នុង​ជីវិត​របស់​មនុស្ស ជា​ពិសេស​នៅ​ពេល​ដែល​ខ្លួន​កំពុង​ព្យាយាម​ប្រឈម​មុខ​នឹង​វីរុស​កូ​វី​ដ​១៩ ។ ដោយហេតុ​ដូចនេះ លោក​រក្សា​ម៉ោង​ចូល​ដំណេក​របស់​លោក​នៅ​ដដែល​ដោយ​លោក​ចូល​ដំណេក​នៅ​ម៉ោង ១០ យប់ និង​ក្រោកពីដំណេក​វិញ​ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង ៦ និង ៣០​នាទី​ព្រឹក ។ប៉ុន្តែ​ចំណុច​សំខាន់​បន្ទាប់​ពី​ក្រោកពីដំណេក គឺ​លោក​តែងតែ​ប្រាប់​ខ្លួនឯង​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ល្អ​» ។ ការ​ធ្វើ​ដូច្នេះ​ជួយ​កំណត់​ខួរក្បាល​ឲ្យ​យកចិត្តទុកដាក់​លើ​អ្វី​ដែល​ល្អ​ៗ​ក្នុង​ថ្ងៃ​នោះ ។

២. ដើរ​ឲ្យ​បាន ១​ម៉ឺន​ជំហាន
លោក អា​មេន មិន​ដែល​អង្គុយ​ស្ងៀម​នៅ​មួយ​កន្លែង​ទេ ។ លោក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​លេង​និង​ចាប់ផ្តើម​ការ​សន្ទនា​ជាមួយ​អ្នក​ដទៃ ។ ជា​រៀងរាល់ថ្ងៃ លោក​អា​មេន​ព្យាយាម​ដើរ​ឲ្យ​បាន​១​ម៉ឺន​ជំហាន ហើយ​វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​រាង​កាយ​ទេ តែ​ក៏​ល្អ​សម្រាប់​ខួរក្បាល​ដែរ ។

៣. លេង​ប៉េង​ប៉ុង
ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ លោក អា​មេន បាន​ចែករំលែក​ថា​លោក​ចំណាយពេល​ជា​ច្រើន​លើ​ការ​លេង​ប៉េង​ប៉ុង​ជាមួយ​កូនស្រី​អាយុ ១៦​ឆ្នាំ​របស់​លោក ។ លោក​អា​មេន​បាន​បន្ថែម​ថា​វា​ជា​លំ​ហាត់​ល្អ​បំផុត​សម្រាប់​ខួរក្បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ