ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ដូចរហស្សនាមដែល​ហៅ​ថា​«កណ្តុរ»នោះ​មែន!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុងនោះ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ដែល​បាន​ឆ្កឹះ​សោ​ខ្នោះដៃ​រត់​ចេញ​ពី​សាលាដំបូង​បាត់​ខ្លួន​ជាង​១​ឆ្នាំ បានត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ខណ្ឌ​មានជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យទី​១ ឃាត់ខ្លួន​រួម​ជាមួយនឹង​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​មួយ​ឈុត កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមេសា នៅចំណុច​ផ្ទះ​អត់លេខ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ក្នុងនោះ​ម្នាក់​ជា​មុខសញ្ញា​ចាស់​ដែល​បាន​ឆ្កឹះ​សោ​ខ្នោះដៃ​រត់​ចេញ​ពី​សាលាដំបូង​បាត់​ខ្លួន​ជាង​១​ឆ្នាំ បានត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ខណ្ឌ​មានជ័យ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យទី​១ ឃាត់ខ្លួន​រួម​ជាមួយនឹង​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​មួយ​ឈុត កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមេសា នៅចំណុច​ផ្ទះ​អត់លេខ ផ្លូវ​បេតុង ក្រោយ​ផ្សារ​សឡាក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមាន​ជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ លី តុងហួរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក​ដ ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមាន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ អឹ​ម រតនៈ «ហៅកណ្តុរ» ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួលក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មាន​ទីលំនៅ​ក្នុងភូមិ​ព្នៀត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌ​មានជ័យ ។ ជន​ឈ្មោះ អឹ​ម រតនៈ នេះ​ធ្លាប់​ឆ្កឹះ​សោខ្នោះដៃ​រត់​ចេញពី​សាលាដំបូង​ម្តង​នៅ​ពេល​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​កាត់ទោស និង​ក៏​ជា​អតីតមន្ត្រី​នគរបាល​មួយ​រូប​ផង​ដែរ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​សេ​១០០​ ស៊េរី​ចាស់​១​គ្រឿង និងឧបករណ៍​សម្រាប់​ឆ្កឹះ​និង​កាច់​សោ​.​ក​ម៉ូតូ​មួយ​ឈុត​។លោក ម៉ៅ សា​វឿ​ន នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមាន​ជ័យ​ទី​១ បាន​ឱ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បានគឺ​បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​នេះ ធ្លាប់​បាន​ឆ្កឹះ​សោ​ខ្នោះដៃ​រត់​ចេញពី​តុលាការ នៅ​ពេល​បញ្ជូន​ទៅ​កាត់ទោស​កាលពី​ជិត​១​ឆ្នាំ​មុន ។ ពួក​គេ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ខណ្ឌមានជ័យ សហការ​ជា
មួយ​​​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ដែល​ល្បាតក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​នៅ​ចំណុច​ខាងលើ មាន​អា​កប្បកិរិយា​គួរ​ឲ្យ​សង្ស័យ​ក៏​ឃាត់ខ្លួន​ត្រួតពិនិត្យ ។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ពេល​នោះ​ក៏​ឃើញ​ជនសង្ស័យ​ម្នាក់​រហស្សនាម​«​កណ្តុរ​» ជា​មុខសញ្ញា​ចាស់​ដែល​បាន​ឆ្កឹះ​សោ​ខ្នោះ​រត់​ចេញពី​តុលាការ នៅ​ពេល​សមត្ថកិច្ច​ខណ្ឌមានជ័យ​ប​ញ្ជួ​ន​ទៅ​កាត់ទោស ហើយ​ធ្លាប់​មាន​ដីកា​តាម​ចាប់ខ្លួន​ផង​និង​រក​ឃើញ​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​មួយ​ឈុត​ទៀត ទើប​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍​បាន​រំឭក​ថា កាលពី​ជិត​១​ឆ្នាំមុន ជន​ឈ្មោះ អឹ​ម រតនៈ ហៅ​កណ្តុរ បាន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ករណីលួច​ម៉ូតូ ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩បញ្ជូន​ទៅ​សាលាដំបូង ។ ខណៈ​ទៅ​ដល់​សាលាដំបូង ជនសង្ស័យ​រូប​នេះ​បាន​ឆ្កឹះ​សោ​ខ្នោះ​ហើយ​រត់គេច​ខ្លួន​បាត់​រហូត​អស់​រយៈពេល​ជិត​១​ឆ្នាំ និងទើប​ឃាត់ខ្លួន​បាន​នា​ពេល​នេះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា រូបគេ​ពិតជា​បាន​រត់គេច​ចេញពី​សាលា​ដំបូ​ង​ប្រាកដ​មែន ដោយ​យក​ឈើចាក់ធ្មេញ​ឆ្កឹះ​សោ​ខ្នោះ​ចេញ ហើយ​រត់គេច​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​ដែល​នៅ​ទល់មុខ​សា​លា​ដំបូង ។ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមាន​ជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ទៀត ៕


អត្ថបទសរសេរ ដោយ