ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​Lukaku ថា​ កីឡាករ Inter ស្ទើរ​ទាំងអស់​បង្ហាញ​រោគ​សញ្ញា​កូ​វី​ដ​១៩

3 ឆ្នាំ មុន

កីឡាករ Romelu Lukaku បាន​និយាយ​ថា​ស្ទើរតែ​គ្រប់​គ្នា​ក្នុង​ក្រុម​ឈុត​ធំ​របស់ Inter Milan បាន​បង្ហាញ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​កូ​វី​ដ​១៩ នៅ​ក្នុង​ខែមករា ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្អក និង​គ្រុនក្តៅ…

កីឡាករ Romelu Lukaku បាន​និយាយ​ថា​ស្ទើរតែ​គ្រប់​គ្នា​ក្នុង​ក្រុម​ឈុត​ធំ​របស់ Inter Milan បាន​បង្ហាញ​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​កូ​វី​ដ​១៩ នៅ​ក្នុង​ខែមករា ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្អក និង​គ្រុនក្តៅ ប៉ុន្តែ​មិន​ត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​ឆ្លង​នេះ​នៅឡើយ​ទេ ។

និយាយ​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ជជែក​ផ្ទាល់​ជាមួយ​អ្នកគាំទ្រ ក្នុង​បណ្តាញ​សង្គម Instagram របស់​ខ្លួន ខ្សែប្រយុទ្ធ​បែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​លើក​ឡើង​ថា ភាគច្រើន​កីឡាករ​នៃ​ក្រុម​ឈុត​ធំ Inter បាន​វិល​ត្រឡប់​មក​ពី​វិស្សមកាល​រដូវរងារ (winter break) កាលពី​ខែមករា សុទ្ធតែ​បង្ហាញ​រោគ​សញ្ញា​នៃ​វីរុស​កូ​វី​ដ​១៩ ។

«​យើង​បាន​ឈប់​សម្រាក​មួ​យស​ប្តា​ហ៍​នៅ​ក្នុង​ខែធ្នូ យើង​បាន​ត្រឡប់​មក​វិញ ហើយ​ខ្ញុំ​ហ៊ាន​ស្បថ​ថា កីឡាករ ២៣ នាក់​ក្នុង​ចំណោម ២៥ នាក់​បាន​ឈឺ​» ។

«​ខ្ញុំ​មិន​និយាយ​លេង​ទេ ។ យើង​បាន​លេង​ជាមួយ​ក្រុម Cagliari Calcio ហើយ​ប្រហែល២៥ នាទី​ខ្សែការពារ​ម្នាក់​របស់​យើង [Milan Skriniar] បាន​ប្តូរ​ចេញ គេ​ស្ទើរតែ​ដួល​សន្លប់​នៅ​លើ​ទីលាន​» ។

អតីត​ខ្សែប្រយុទ្ធ​ក្រុម Manchester United រូប​នេះ​បាន​បន្ត​ទៀត​ថា គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩​នោះ​ទេ ។

«​អ្នក​រាល់គ្នា​កំពុង​ក្អក ហើយ​គ្រុនក្តៅ ។ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​កំ​ដៅ​សាច់ដុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ក្តៅ​ជាង​ធម្មតា ។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​មានការ​ហូប​អាហារ​ពេល​ល្ងាច ប៉ុន្តែ​ខ្ញុំ​បាន​អរគុណ​ពួក​គេ ហើយ​ទៅ​ផ្ទះ​គេង​ទាំងអស់​កម្លាំង​ពី​ខ្លួន ។ យើង​មិន​ដែល​ឆ្លងកាត់​ការ​ធ្វើតេស្ត​ទេ ដូច្នេះ​យើង​មិនដឹង​ច្បាស់​ថា​មាន​វីរុស​នេះ​ឬ​ក៏​អត់​» ។

ក្របខ័ណ្ឌ Serie A គ្រោង​នឹង​ចាប់ផ្តើម​សកម្មភាព​ឡើង​វិញ ហើយ​ក្នុង​នោះ​កីឡាករ​ទាំងអស់ និង​គ្រូបង្វឹក​នឹង​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​វីរុស​នេះ រាប់​បញ្ចូល​ទាំង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ ៕ (ដកស្រង់​ចេញពី RT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ