ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​មួយគូ​ជិះទូក​ដើរ​កម្សាន្ត​តាម​សមុទ្រ អត់​ដឹង​រឿង​កូ​វី​ដ

3 ឆ្នាំ មុន

អេ​ល​ណា​ម៉ា​នី​ហី​ទី និង​រ៉ៃ​អូ​អូ​ប៊ែ​ន ដែលជាពប្តីប្រពន្ធនឹងគ្នា បាន​សម្រេច​ក្តី​សុ​បិ​ន្ត​របស់​ពួក​គេ ពួក​គេ​បាន​ឈប់​ពី​ការងារ​របស់​ទិញ​ទូក ហើយ​ក៏​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើរ​លេង​យ៉ាង​សប្បាយ​ផង​ដែរ ។ ប្តី​ប្រពន្ធ​ខាងលើ​នេះ​បាន​រស់នៅ​ក្នុង​ទីក្រុង Manchester បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិច…

អេ​ល​ណា​ម៉ា​នី​ហី​ទី និង​រ៉ៃ​អូ​អូ​ប៊ែ​ន ដែលជាពប្តីប្រពន្ធនឹងគ្នា បាន​សម្រេច​ក្តី​សុ​បិ​ន្ត​របស់​ពួក​គេ ពួក​គេ​បាន​ឈប់​ពី​ការងារ​របស់​ទិញ​ទូក ហើយ​ក៏​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើរ​លេង​យ៉ាង​សប្បាយ​ផង​ដែរ ។

ប្តី​ប្រពន្ធ​ខាងលើ​នេះ​បាន​រស់នៅ​ក្នុង​ទីក្រុង Manchester បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិច ពី​កោះ​កា​ណា​រី ទៅ​កោះ​កា​រ៉ា​បៀ​ន កាលពី​ខែ​មុន នៅ​ពេល​ដែល​ពួក​គេ​មិន​បានដឹង​ថា មាន​វីរុស​ថ្មី​មួយ​ដែល​កំពុង​រីក​រាលដាល​ពាសពេញ​ពិភពលោក​ទេ ។ ពួក​គេ​នៅ​ឯ​សមុទ្រ​បាន​២៥ ថ្ងៃ និង​មិនសូវ​ដឹង​ពី​ការ​ឆ្លង​នៅ​ជំងឺ​ថ្មី​នេះ​ឡើយ ហើយ​ក៏​គ្រោង​ចូល​ចតទូក​នៅ​លើ​កោះ​តូច​មួយ នៅ​ពាក់កណ្តាល​ខែមីនា ។ ប៉ុន្តែ​ព្រំដែន​របស់​កោះ​ត្រូវ​បាន​បិទ​ហើយ និង​បាន ឃើញ​ថា ពិភពលោក​កំពុង​រង​គ្រោះ​ដោយសារ​រោគរាតត្បាត​ជាស​កល ដែល​ពួក​គេ​មិន​ធ្លាប់​ដឹង ។

លោក Ryan បាន​និយាយ​ថា​« ដំបូង​យើង​បាន​ព្យាយាម​ចុះ​ចត​នៅ​លើ​ទឹកដី​មួយ​នៃ​ទឹកដី​បារាំង​នៅ​តំបន់​ការី​បៀ​ន ប៉ុន្តែ​នៅ​ពេល​យើង​ទៅ​ដល់​យើង​បានដឹង​ថា ព្រំប្រទល់​ទាំងអស់​ត្រូវ​បាន​បិទ ហើយ​កោះ​ទាំងនោះ​ក៏​បាន​បិទ​ដែរ ។ Elena និង Ryan មាន​សុវត្ថិភាព​នៅ Bequia, Saint Vincent ប៉ុន្តែ​ពួក​គេ​មានការ​ព្រួយបារម្ភ​អំពី​រយៈពេល​ដែល​ពួក​គេ​អាច​ស្នាក់​នៅ​ទីនោះ​បាន ។

Elena និយាយ​ថា «​យើង​មិន​ចង់​ចាក​ចេញពី Saint Vincent ទេ ឥឡូវនេះ គឺ​គ្មាន​កន្លែង​ណា​ដែល​បើក​ទេ​» ។ ក្តី​សង្ឃឹម​របស់​ពួក​គេ គឺ​បន្តដំណើរ​ទៅ​ភាគ​ខាងជើង​កា​រ៉ា​ប៊ី​ន​ទៀត ៕
ប្រភព ៖ BBC News

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ