ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ជួយ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អូស្ត្រាលី​កំពុង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុជំនាញ​បច្ចេកទេស និង​ការ​កសាង​សមត្ថភាព​ដើម្បី​ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៃ​កូ​វី​ដ​-១៩​ ។ កិច្ច​សហប្រតិបត្តិការ​របស់​អូស្ត្រាលី កសាង​បន្ថែម​លើ​ការ​គាំទ្រ​យូរ​អង្វែង​របស់​យើង​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។…

រាជធានី​ភ្នំពេញ ​៖ អូស្ត្រាលី​កំពុង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុជំនាញ​បច្ចេកទេស និង​ការ​កសាង​សមត្ថភាព​ដើម្បី​ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៃ​កូ​វី​ដ​-១៩​ ។ កិច្ច​សហប្រតិបត្តិការ​របស់​អូស្ត្រាលី កសាង​បន្ថែម​លើ​ការ​គាំទ្រ​យូរ​អង្វែង​របស់​យើង​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ប្រទេស​អូស្ត្រាលី​មាន​គោលបំណង​កសាង​ប្រព័ន្ធ និង​ស្ថាប័ន​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ដោះស្រាយ​វិបត្តិ​សុខាភិបាល និង​សេដ្ឋកិច្ច តាម​វិធី​ដែល​មានការ​សម្របសម្រួល ហើយ​ផ្តល់​លទ្ធផល​ដែល​មានការ​ថិ​ត​ថេរ​។

លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «វិធីសាស្ត្រ​របស់​អូស្ត្រាលី គឺ​ផ្តោត​លើ​ការ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​កម្ពុជា វិស័យ​ឯកជន និង​សង្គម​ស៊ី​វិល​ដើម្បី​អនុវត្ត​វិធានការ​មានការ​សម្របសម្រួល ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ នៅ​ក្នុង​បរិបទ​នៃ​កូ​វី​ដ​-១៩ វា​មិន​គួរ​ផ្តោត​សំខាន់​លើ​ម្ចាស់​ជំនួយ ដូច​ជា​អូស្ត្រាលី​នាំមុខ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ទាមទារ​ពិន្ទុ​ទាំង​អស់នោះ​ទេ​។ ជំនួយ​ក្នុង​វិស័យ​សុខាភិបាល​របស់​យើង កំពុង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្ត​ផែន​ការមេ​កូ​វី​ដ​-១៩​របស់​ខ្លួន​។ តាម​វិធី​នោះ កិច្ច​សហប្រតិបត្តិការ​របស់​យើង​ទំនងជា​នាំ​ទៅ​រក​វិធាន​ការណ៍​ដែល​សម​ស្រប​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ទីបំផុត​នឹង​មាន​ផល​ប្រកបដោយ​ចីរភាព​ជាង​មុន​»​។

ឯកអគ្គរាជទូត Kang បាន​មាន​ប្រសាសន៍​បន្ត​ថា «​ក្នុង​នាម​ជា​ប្រទេស​ជិតខាង និង​ជា​មិត្ត​ដ៏​យូរអង្វែង​របស់​ប្រទេស​កម្ពុជា អូស្ត្រាលី​មាន​ចំណែក​នៅ​ក្នុង​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។ យើង​បាន​ផ្តល់​ជំនួយ​ជាង ១៥០​លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​ធ្វើ​ទំនើប​កម្ម​សេវាកម្ម​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​ដែល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ មានការ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញប្បទាន​សុខាភិបាល​។ នេះ​អាច​ជួយ​ឱ្យ​មូលនិធិ​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​មាន​ប្រសិទ្ធិ​ភាព និង​នាំ​យក​ទៅ​កន្លែង​ដែល​ត្រឹមត្រូវ បាន​ឆាប់រហ័ស​ក្នុង​ពេល​មាន​វិបត្តិ​ដូច​ជា​ជំងឺ​រាតត្បាត​នា​ពេល​បច្ចុប្បន្ន​នេះ​» ។

អូស្ត្រាលី​គឺជា​អ្នក​ផ្តល់​ជំនួយ​ឥត​សំណង​នាំមុខ​គេ ដល់​គម្រោង​លើកកំពស់​គុណភាព​និង​សមធម៌​សុខាភិបាល​កម្ពុជា (H-EQIP) ដែល​ត្រូវ​បាន​អនុវត្ត​រួម​គ្នា​ដោយ​ធនាគារពិភពលោក​និង​រដ្ឋាភិបាល​កម្ពុជា​។ អូស្ត្រាលី​បាន​ចំណាយ​ថវិកា​ចំនួន ៤០​លាន​ដុល្លារ​អូស្ត្រាលី​ទៅ​ក្នុង គម្រោង​លើកកំពស់​គុណភាព​និង​សមធម៌​សុខា​ភិបាល​កម្ពុជា (H-EQIP) ហើយ​បាន​ប្តេជ្ញា​រួម​វិភាគទាន​ចំនួន ១០​លាន​ដុល្លារ​អូស្ត្រាលី​បន្ថែម​ទៀត​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​។

ក្រៅពី​ការងារ​រយៈពេល​វែង​របស់​ខ្លួន​ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខភាព​សាធារណៈ​នៅ​ទូ​ទាំង​ប្រទេស គម្រោង​លើកកំពស់​គុណភាព​និង​សមធម៌​សុខាភិបាល​កម្ពុជា (H-EQIP) ក៏​បាន​ប្រមូល​ថវិកា​បន្ទាន់​ជា​ច្រើន ដើម្បី​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្តល់​មូលនិធិ​ដល់​សេចក្តី​ត្រូវការ​បន្ទាន់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩​។ កាលពី​ដើមខែ​នេះ​ថវិកា​ចំនួន ១៤ លាន​ដុល្លារ​របស់​គម្រោង​លើកកំពស់​គុណភាព​និង​សមធម៌​សុខាភិបាល​កម្ពុជា (H-EQIP) ត្រូវ​បាន​បែងចែក​ដើម្បី​ទិញ​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​២០​គ្រឿង ឧបករណ៍​វេជ្ជសាស្ត្រ និង​អភិវឌ្ឍ​មន្ទីរពិសោធន៍​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កូ​វី​ដ​-១៩ ។

អូស្ត្រាលី​ក៏​កំពុង​រៀបចំ​ឡើង​វិញ​នូវ​គំនិត​ផ្តួចផ្តើម​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ដែល​មាន​ស្រាប់ ដើម្បី​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ផល​ប៉ះពាល់​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដោយ​កូ​វី​ដ​-១៩​។ នេះ​រួម​បញ្ចូល​ទាំង​ការ​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​ការ​បង្កើត​ឱកាស​ចិញ្ចឹមជីវិត​នៅ​តាម​ជនបទ សម្រាប់​អ្នក​ដែល​បាត់បង់​ការងារ​នៅ​ក្នុង​ទីក្រុង គាំទ្រ​ដល់​ការ​បន្ត​សេវាកម្ម​សម្រាប់​ស្ត្រី​ដែល​ទទួល​រង​នូវ​អំពើ​ហឹ​ង្សា​ប្រឆាំង​យេ​ន​ឌ័​រ និង​ផ្តល់​នូវ​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន និង​ព័ត៌មាន​ដែល​ជន​មាន​ពិការ​ភាព​អាច​ទទួល​បាន​អំពី​កូ​វី​ដ -១៩ ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​ភាព​ពិការ​។

អូស្ត្រាលី​ក៏​នឹង​បន្ត​ផ្តល់​ថវិកា​ដល់​ការ​បញ្ជូន​ទឹក​ស្អាត ដល់​សហគមន៍​ជនបទ​នៅ​កម្ពុជា​តាម​រយៈ​កម្មវិធី​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (៣i)​។

ឯកអគ្គរាជទូត Kang បាន​មាន​ប្រសាសន៍​បន្ត​ថា «​យើង​ប៉ាន់​ប្រមាណ​ថា ដោយ​មាន​ជំនួយ​ពី​អូស្ត្រាលី ប្រជាជន​កម្ពុជា​ចំនួន ១,១ លាន​នាក់​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ជា​លើក​ដំបូង​។ យើង​សង្ឃឹមថា​ពួក​គេ​នឹង​ប្រើ​វា​ជាមួយ​សាប៊ូ​ដើម្បី​លាងដៃ​ឱ្យ​បាន​ញឹកញាប់ និង​ត្រឹមត្រូវ​!» ៕


អត្ថបទសរសេរ ដោយ