ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺកូវីដ១៩ ធ្វើឲ្យប៉ះពាល់តម្លៃកណ្តុរចុះថ្លៃ

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល​៖ ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ឲ្យ​តម្លៃ​កណ្តុរ​នៅ​ក្នុង​ទីផ្សារ​នា​ខេត្តកណ្តាល​ចុះថ្លៃ ដោយសារ​មិនសូវ​មាន​អ្នក​បរិភោគ​ដូច​មុន​នោះ​ទេ​។ នេះ​បើ​តាម​អ្នក​ប្រកប​រក​ទាក់​កណ្តុរ​លក់ មួយ រូប​។ ​ លោកពូ ង៉ែត ជា​កសិករ…

​ខេត្តកណ្តាល​៖ ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ឲ្យ​តម្លៃ​កណ្តុរ​នៅ​ក្នុង​ទីផ្សារ​នា​ខេត្តកណ្តាល​ចុះថ្លៃ ដោយសារ​មិនសូវ​មាន​អ្នក​បរិភោគ​ដូច​មុន​នោះ​ទេ​។ នេះ​បើ​តាម​អ្នក​ប្រកប​រក​ទាក់​កណ្តុរ​លក់ មួយ រូប​។ ​

លោកពូ ង៉ែត ជា​កសិករ និង​ជា​អ្នក​ប្រកប​រប​ទាក់​កណ្តុរ​លក់​ស្ថិត​ក្នុងភូមិ​ព្រែ​ម​ប្រជុំ ឃុំ ព្រែក​អំបិល​ស្រុក​ស្អាង​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​មក ធ្វើ​ឲ្យ​តម្លៃ​កណ្តុរ​ដែល​ធ្លាប់​លក់​មាន​តម្លៃ​ថ្លៃ​ចុះថោក​ជា​មុន ហើយ​ការ​ទាក​កណ្តុរ​វិញ​ក៏​មិនសូវ​បា ន ដូច​មុន​នោះ​ទេ ។ ​លោកពូ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​អា​លូវ​នេះ​ខ្ញុំ​រក​មិនសូវ​បាន​នោះ​ទេ បើ​គិត​កណ្តុរ​ធ្វើ​រួច​ហើយ​យក​ទៅ​លក់​នៅ​ផ្សារ​ជិត​ៗ​បាន​ប្រាក់​២ ឬ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ កណ្តុរ ឥលូវ​វា​ចុះថោក ហើយ​ខ្ញុំ​មិនសូវ​បាន​ដាក់​ព្រោះ​ជាប់​ធ្វើស្រែ​ដែរ »​។ ​

លោកពូ​បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​តម្លៃ​កណ្តុរ​ចុះថ្លៃ​មក​ត្រឹម​៧​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ធ្វើ​រួច​ហើយ ដោយ​ដាក់​បាន​តែ ៣ ទៅ​៤ គីឡូ​ប៉ុណ្ណោះ​ឬ​លើស​ពី​នេះ​តិច​ដែល​ពី​មុន​បាន​ច្រើន ហើយ​មា ន​តម្លៃ​ថ្លៃ​ទៀត​។ ​លោក​បន្ត​ថា​មិន​ត្រឹមតែ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ក៏​ទាក់ទង​និង​ជំងឺ​ហាន់​តា​វីរុស ដែល​កើត​នៅ​ក្នុង​ប្រទេស​ចិន ក៏​ធ្វើ​ឲ្យ​អ្នក​ដែល​ធ្លាប់​បរិភោគ​សាច់​កណ្តុរ​ភ័យ​ខ្លាច​គេ ក៏​ផ្អាក​បរិ ភោគ ទើប​កណ្តុរ​ចុះថោក​។ ​លោក​បាន​បញ្ជាក់​ថា​៖«​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺ​ហាន់​តា​វីរុស​បាន​ធ្វើ​កណ្តុរ​ថោក ព្រោះ​កាលពីមុន​កណ្តុរ​បាន​ថ្លៃ​ដោយ​ក្នុង​មួយ​គីឡូ​តម្លៃ​ជាង​១​ម៉ឺន​រៀល (​ធ្វើ​ហើយ​) មួយ ថ្ងៃ​បាន ៥​ទៅ​៦​ម៉ឺន រៀល​ឬ​លើស​ពី​នេះ​ប៉ុន្តែ​បន្ទាប់​ពី​ជំងឺ​នេះ​ចេញ​មក​គេ​អត់​ហូប​កណ្តុរ​មួយ​រយៈ​»​។ ​

បើ​តាម​លោកពូ​បាន​ឲ្យ​ដឹង​ថា​កណ្តុរ​ដែល​រកបាន​ហើយ​បាន​លក់​នៅ​ក្នុងភូមិ និង​តាម ទីផ្សារ​នៅ​ជិត​ផ្ទះ​។​កណ្តុ​រទាំង​បាន​ទាក់​មក​ដោយ​ប្រើប្រាស់​អង្គប់​សម្រាប់​ទាក់​ប្រមាណ​១០០ ទៅ​១៥០០​អង្គប់ ដែល​ទិញ​យក​មក​ពី​ប្រទេស​វៀតណាម​។ អង្គប់​នេះ​ត្រូវ​ម៉ូយ​ដែ ល​ទិញ កណ្តុរ​លក់​ទៅ​វៀតណាម យក​មក​ឲ្យ​ហើយ​អង្គប់​មួយ​មាន​តម្លៃ​១​ពាន់​រៀល​។

លោក​បញ្ជាក់​ថា​៖«​ពេល​ខ្លះ​កណ្តុរ​ដែល​ដាក់​បាន​បាន​លក់​ទៅ​ឲ្យ​ម៉ូយ​ដែល​យក​អង្គប់​មក​លក់​ឲ្យ​(​លក់​ទៅ​វៀតណាម​) ប៉ុន្តែ​មួយ​រយៈពេល​នេះ​កណ្តុរ​ចុះថ្លៃ​គាត់​លក់​សល់​ក៏​គាត់ ផ្អាក​ទិញ​។​ឥលូវ​ម៉ូយ​ពី​វៀត ណា​ម​គេ​ថា​លក់​លែង​ចំណេញ​ដូច​មុន​ហើយ​គេ​ឈប់​មួយ​រយៈ​សិន »​។លោក​ក៏​បាន​ឲ្យ​ដឹង​កណ្តុរ​ដែល​លក់​ឲ្យ​ម៉ូយ​វៀតណាម​នោះ​ជា​កណ្តុរ​រស់ ដោយ​ក្នុង មួយ​គីឡូក្រាម​តម្លៃ​៧​ពាន់ ទៅ​១​ម៉ឺន​រៀល​(​កណ្តុរ​ថ្លៃ​)​។បើ​តាម​លោកពូ​ដដែល​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុងភូមិ មាន​អ្នក​ប្រកប​រប​ទាក់​កណ្តុរ​ច្រើន​គ្នា ប៉ុន្តែ​កណ្តុរ​ចុះថោក​ដោយ​តម្លៃ​៧​ពាន់​រៀល​ប៉ុណ្ណោះ​។​

ចំណែក​អ្នក​មីង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ប្តី​របស់​អ្នក​មីង​បាន​ដាក់​អង្គប់​រាប់​យប់ ដោយ​ដាក់​ពេល​ព្រឹក​ដល់​ពេល​ល្ងាច​ទៅ​ម្តង ហើយ​ដាក់​បន្ត​រហូត​ដល់​ភ្លឺ​ទៅ​មើល​ម្តង ទៀត ដើម្បី​យក​កណ្តុរ​មក​ធ្វើ​លក់ ដោយ​ក្នុង​មួយ​ថ្ងៃ​បាន​ប្រមាណ​៥​ទៅ​៦​គីឡូ ហើយ​ពេល​ខ្លះ បាន ឬ​ច្រើន​ជាង​នេះ​ក៏​មាន​។

អ្នក​មីង​ថា​កណ្តុរ​ឥលូវ​ចុះថោក​ជា​ពេល​កន្លង​មក ដោយសារ​អ្នក​ហូប​មានការ​ភ័យ​ខ្លា ច​ជំងឺ​កូ​វី​ដ​១៩ និង​ហាន់​តា​វីរុស​ដែល​គេ​ថា​កើត​ចេញពី​សត្វ​កណ្តុរ​។ ដោយឡែក​ដែល​ទទួល​កណ្តុរ​ដល់​តាម​ភូមិ​វិញ​បាន​ឲ្យ​ដឹង​ថា​កណ្តុរ​ឥលូវ​លក់​មិនសូវ​ដាច់​ដូច​មុន​នោះ​ទេ ទោះបីជា​កណ្តុរ​ចុះថោក​ជាង​មុន​ក៏​ដោយ​។ អ្នក​ដែល​ធ្លាប់​ហូប​កណ្តុរ គេ​នាំ​គ្នា​ខ្លា​ចំ​ជំងឺ​ពី​សត្វ​កណ្តុរ​។

អ្នកលក់​ដដែល​បាន​កណ្តុរ​ដែល​យក​មក​លក់​នៅ​យក​ពី​បន្ត​ដោយ​ពេ​បោះ​មក​៩​ពាន់​ឬ​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​លក់​វិញ​ពី​១​ម៉ឺន​១​ពាន់​រៀល​ទៅ​១​ម៉ឺន​២​ពាន់​រៀល​មួយ គីឡូក្រាម​។

សូម​ជម្រាប​ថា​សត្វ​កណ្តុរ​ត្រូវ​បាន​អ្នក​ដែល​បរិភោគ​យក​មក​ធ្វើ​ជា​ម្ហូប​ច្រើន​ប្រភេទ ដូច​ជា​អាំង​ជ្រលក់​នឹង​ទឺ​កអំ​ពិល​ទុំ ឬ​ទឹក​ម្ជូរ​ផ្សេង ឆារ​គ្រឿង និង​ម្ហូប​ផ្សេង​ៗ​ទៀត​៕ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ