ប្រទេសចិន ៖ បន្ទាប់ពីការបិទប្រទេសដោយសារតែជំងឺកូវីដ១៩ នៅប្រទេសចិន សាលាក្បាច់គុនកុងហ្វូ បានបើកឡើងវិញនៅខេត្តសានដុង ដោយបង្រៀនសិស្សពីវីធីធ្វើឱ្យមានសុខភាពល្អ ដោយប្រើប្រាស់ពងស្វាសយោលដុំឥដ្ឋធ្ងន់ៗ ទៅវិញទៅមក។
សាលានេះគ្រប់គ្រងដោយ គ្រូក្បាច់គុនថៃជី Ye ដែលកន្លងមក បានជាប់ពានជាច្រើនដងមកហើយ និងធ្លាប់អូសឧទ្ធម្ភាគចក្រដោយប្រើប្រាស់លិង្គ បានចម្ងាយ១០ម៉ែត្រ។ លោកគ្រូ Ye និយាយអំពីលិង្គរបស់គាត់ថា៖ «នេះជាប្រភេទក្បាច់គុនចិនបុរាណ។ វាមានប្រវត្តិជាង ១០០០ឆ្នាំ។ កំណត់ត្រាប្រវត្តិសាស្ត្រជាច្រើនត្រូវបានធ្លាក់មកលើខ្ញុំ»។
គេបានឃើញកូនសិស្សរបស់លោកគ្រូ២នាក់ ដែលទំនងជាសិស្សខ្លាំងជាងគេក្នុងសាលា ដែលមកឈរធ្វើគម្រូឱ្យអ្នកផ្សេងមើល។ ការហ្វឹកហាត់នេះ ត្រូវបានចាប់ផ្តើមឡើងវិញ ក្រោយពីឈប់សម្រាកអស់រយៈពេលយ៉ាងយូរ ដោយសារតែការផ្ទុះឡើងនូវជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថា គេជឿថា ការហ្វឹកហាត់បែបនេះ អាចជួយដល់ប្រព័ន្ធឈាមរត់ កម្ចាត់ចោលសារធាតុពុលក្នុងរាងកាយ និងជួយធ្វើឱ្យរាងកាយឆាប់ជាសះពីជំងឺ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (ប្រភពវីដេអូ ៖ South China Morning Post) (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ