ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO បង្ហាញថា វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) ចេញ​មក​ពី​សត្វ មិនមែន​មន្ទីរពិសោធន៍​ទេ

4 ឆ្នាំ មុន

អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ភ័ស្តុតាង​បង្ហាញ​ថា មេរោគ​នេះ​ មាន​ដើម​កំណើត​សត្វ​ប្រចៀវ នៅ​ក្នុង​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩ ហើយ​មិន​ត្រូវ​បាន​គេ​ផលិត​នៅ​ក្នុង​មន្ទីរពិសោធន៍​ទេ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន…

អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ភ័ស្តុតាង​បង្ហាញ​ថា មេរោគ​នេះ​ មាន​ដើម​កំណើត​សត្វ​ប្រចៀវ នៅ​ក្នុង​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩ ហើយ​មិន​ត្រូវ​បាន​គេ​ផលិត​នៅ​ក្នុង​មន្ទីរពិសោធន៍​ទេ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ ចេញផ្សាយនៅ​ថ្ងៃ​ទី២១ មេសានេះ។

ការ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​សុខភាព​ របស់​អង្គការសហប្រជាជាតិ ធ្វើ​ឡើង​បន្ទាប់​ពី​ស​ប្តា​ហ៍​មុន ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​កំណត់​ថា តើ​វីរុស​នេះ ​មាន​ប្រភព​មក​ពី​មន្ទីរពិសោធន៍​មួយ​នៅ​ទីក្រុង Wuhan ប្រទេស​ចិន ​។

អ្នកនាំពាក្យ​របស់​អង្គការ​សុខភាព​ពិភពលោក​ស្រី Fadela Chaib បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា “​រាល់​ភ័ស្តុតាង​ដែល​អាច​រកបាន គឺ​បង្ហាញ​ថា វីរុស​នេះ មាន​ដើម​កំណើត​ពី​សត្វ ហើយ​មិនមែន​ជា​មេរោគ​ដែល​ត្រូវ​បាន​រៀបចំ​ឬ​បង្កើត​នៅ​ក្នុង​បន្ទប់ពិសោធន៍ ឬ​កន្លែង​ផ្សេង​ទៀត​ទេ​” ។

លោកស្រី​បាន​និយាយ​បន្ត​ថា វា​មិន​ច្បាស់​ទេ ថា​តើ​វីរុស​បាន​ឆ្លង​ដល់​មនុស្ស​យ៉ាងដូចម្តេច ប៉ុន្តែ​ពិតជា​មាន​សត្វ​កណ្តាល​មួយ​មុន​ពេល​មេរោគ​នេះ​ឆ្លង​ទៅ​មនុស្ស “​វា​អាច​ទៅ​រួច​ដែល​វីរុស​នេះ​មាន​ដើម​កំណើត​ពី​សត្វ​” ។

ទីភ្នាក់ងារ WHO បាន​និយាយទៀតថា ខ្លួន​កំពុង​វាយតំលៃ​ផល​ប៉ះពាល់ នៃ​ការ​រាំង​ខ្ទប់​ថវិកា​របស់​សហរដ្ឋអាមេរិក ​ដល់​អង្គការសហប្រជាជាតិ ​ហើយ​ថា ខ្លួន​នឹង​ធ្វើការ​ជាមួយ​ដៃគូ​របស់​ខ្លួន ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ណាមួយ ។

កាលពី​ស​ប្តា​ហ៍​មុន លោក​ប្រធានាធិបតី បាន​ប្រកាស​ថា លោក​បញ្ឈប់​ការ​ផ្តល់​មូលនិធិ​របស់​សហរដ្ឋអាមេរិក ដល់​អង្គការ​នេះ​។ លោក Trump បាន​ចោទប្រកាន់ WHO ថា បាន​បំភាន់​ការ​ឆ្លើយ​តប​របស់​ខ្លួន​ចំពោះ​ជំងឺ​រាតត្បាត ។ អង្គការ​សុខភាព​ពិភពលោក​បាន​ឆ្លើយ​តប​ដោយ​និយាយ​ថា វា​មិន​សម​ហេតុផល​ទេ ក្នុង​ការ​ផ្អាក​ការ​ផ្តល់​មូលនិធិ ក្នុង​កំឡុង​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​ពិភពលោក ។

សហរដ្ឋអាមេរិក គឺជា​ម្ចាស់​ជំនួយ​ធំ​បំផុត របស់​ទីភ្នាក់ងារសុខភាព ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ។ អ្នកចូលរួម​វិភាគទាន​ធំ​ៗ ផ្សេង​ទៀត គឺ​មូលនិធិ ហ្គេ​ត​ស៍ និង​អង់គ្លេស ។

វីរុស​នេះ​ត្រូវ​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាង ២,៥ លាន​នាក់​ហើយ បណ្តាល​ឱ្យ​មនុស្ស​ជាង ១៧០.០០០ នាក់​បាន​ស្លាប់ នៅ​ជុំវិញ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ