ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ១២២១​នាក់​ពិនិត្យ​សុខភាព​ ខណៈ​៧០​នាក់​ត្រូវ​យក​សំណាក​ទៅ​ពិសោធន៍​បន្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ព្រលប់​ថ្ងៃ​ទី ២១ មេ​សា ឆ្នាំ​២០២០ មាន​កម្មករ​រោងចក្រ​សរុប ១២២១​នាក់​បាន​មក​ពិនិត្យ​សុខភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ក្រសួង​បាន​យក​សំណាក​ទៅ​ពិសោធន៍​បន្ត​សង្ស័យ​កូ​វី​ដ​-១៩ មាន​ចំនួន ៧០…

រាជធានី​ភ្នំពេញ​៖ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ព្រលប់​ថ្ងៃ​ទី ២១ មេ​សា ឆ្នាំ​២០២០ មាន​កម្មករ​រោងចក្រ​សរុប ១២២១​នាក់​បាន​មក​ពិនិត្យ​សុខភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​ក្រសួង​បាន​យក​សំណាក​ទៅ​ពិសោធន៍​បន្ត​សង្ស័យ​កូ​វី​ដ​-១៩ មាន​ចំនួន ៧០ នាក់​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃ​ទី ២២ មេ​សា​នេះ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ចំពោះ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​បងប្អូន​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ការ​ឈប់​សម្រាក​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ហើយ​ត្រឡប់​មក​ធ្វើការ​ងារ​វិញ មក​ដល់​ពេល​នេះ​មាន​ចំនួន ១២២១​នាក់​មក​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​ត្រូ​ត​ពិនិត្យ​សុខភាព ដែល​ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ១៤ ថ្ងៃ ចំនួន ១១៤៦ នាក់​, ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន ចំនួន​១៤​នាក់ និង​ដាក់​ឲ្យ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត ២ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន មាន​ចំនួន ៦១ នាក់ ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន ៥៨ នាក់ ក្នុង​នោះ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន ៤០​នាក់ និង​កម្រិត ២ ចំនួន ១៨​នាក់ ។

ដោយឡែក​លទ្ធផល​ថ្ងៃ​ទី ២២ មេ​សា គិត​ត្រឹម​ម៉ោង ១១ ព្រឹក​មាន​កម្មករ​រោងចក្រ​មក​ត្រូ​ត​ពិនិត្យ​សុខភាព​មាន​ចំនួន ៣១២ នាក់ ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​១៤ ថ្ងៃ​មាន​ចំនួន ៣១១ នាក់ ដាក់​ឲ្យ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ ចំនួន ០នាក់ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត ២ ចំនួន ១ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ