ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ បាន​បំភ័យ​មហាសេដ្ឋី​ឱ្យរ​ត់ទៅ​ប្រទេស​ណូ​វែ​ល​សេ​ឡង់​អស់

4 ឆ្នាំ មុន

យោង​ទៅ​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ដែល​រួម​មាន​មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​តំបន់ Silicon Valley ក្នុង​សហរដ្ឋអាមេរិក បាន​នាំ​គ្នា​រត់​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​ណូ​វែ​ល​សេ​ឡង់​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ផ្នែក​សាងសង់​បន្ទប់ក្រោមដី​មាន​សុវត្ថិភាព​ខ្ពស់ ។…

យោង​ទៅ​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ដែល​រួម​មាន​មនុស្ស​ជា​ច្រើន​ដែល​រស់នៅ​តំបន់ Silicon Valley ក្នុង​សហរដ្ឋអាមេរិក បាន​នាំ​គ្នា​រត់​ចេញពី​ប្រទេស​ទៅ​កាន់​ប្រទេស​ណូ​វែ​ល​សេ​ឡង់​ដែល​មាន​ប្រជាប្រិយភាព​ក្នុង​ផ្នែក​សាងសង់​បន្ទប់ក្រោមដី​មាន​សុវត្ថិភាព​ខ្ពស់ ។

យោង​តាម​សេចក្តីរាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​មួយ​ចំនួន​បាន​ចាក​ចេញពី​សហរដ្ឋអាមេរិក​ទៅ​កាន់​បន្ទប់ក្រោមដី​ដ៏​ប្រណីត​របស់​ពួក​គេ​ហើយ​ដើម្បី​គេចខ្លួន​ពី​កូ​វី​ដ ១៩ ។

លោក មី​ហៃ ឌី​នូ​ឡេ​ស្កូ (Mihai Dinulescu) និង​ភរិយា​ត្រូវ​បាន​ប្រទះ​ឃើញ​លើ​ជើងហោះហើរ​ទៅ​កាន់​នូ​វែ​ល​សេ​ឡង់​កាលពី​ដើមខែ​មិ​នា​កន្លង​មកនេះ ប្រមាណ ៤​ថ្ងៃមុន​ពេល​នូ​វែ​ល​សេ​ឡង់​ចេញ​បញ្ជា​បិទ​ព្រំប្រទល់​សម្រាប់​ជនបរទេស​ទាំងអស់ ។

លោក ឌី​នូ​ឡេ​ស្កូ បាន​ប្រាប់​ដល់ Bloomberg ថា តាំងពី​ពេល​នោះ​មក លោក​បាន​រក្សា​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស ១០​នាក់​ទៀត​ដែល​បាន​ចាក​ចេញពី​សហរដ្ឋអាមេរិក​ដែរ ។ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ មហាសេដ្ឋី​មួយ​ចំនួន​បាន​វិនិយោគ​លើ​ការ​ត្រៀមខ្លួន​សម្រាប់​ទី​បញ្ចប់​នៃ​ពិភពលោក​ព្រោះតែ​មូលហេតុ​ជា​ច្រើន ។ តែ​ក្នុង​នោះ មូលហេតុ​ដែល​ធំ​ជាងគេ​គឺ​ព្រោះតែ​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​រស់នៅ​បែប​នេះ ។

យោង​ទៅ​តាម​លោក យី​សាន វ៉ង (Yishan Wong) ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Reddit បាន​ឲ្យ​ដឹង​ថា សម្រាប់​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ពួក​គេ​មាន ការ​ចំណាយ​បន្តិចបន្តួច​ដើម្បី​ការពារ​ខ្លួន​ទុក​ពេល​មាន​អាសន្ន​មិន​ខុស​ប្រក្រតី​ទេ ។

មហាសេដ្ឋី​មក​ពី​វិស័យ​បច្ចេកវិទ្យា​ក្នុង​សហរដ្ឋអាមេរិក​មិនមែន​ជា​ក្រុម​មនុស្ស​តែ​មួយ​ដែល​ចាប់អារម្មណ៍​នឹង​បន្ទប់ក្រោមដី​ទាំងនេះ​ទេ មហាសេដ្ឋី​ដែល​ជា​វិនិយោគិន​ធំ​ៗ​ក្នុង​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​ក៏​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​ទីផ្សារ​នេះ​ដែរ​រហូត​ដល់​ប្រទេស​ណូ​វែ​ល​សេ​ឡង់​ចេញ​ច្បាប់​ហាមឃាត់​មិន​ឲ្យ​ជនបរទេស​ទិញ​ផ្ទះ ឬ​ដី​ក្នុង​ប្រទេស​កាលពី​ឆ្នាំ ២០១៨ កន្លង​មកនេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ណូ​វែ​ល​សេ​ឡង់​កំពុង​តែ​ទប់ទល់​នឹង​កូ​វី​ដ ១៩ បាន​យ៉ាង​ល្អ​បើ​ធៀប​នឹង​ប្រទេស​ដទៃ ។ យោង​ទៅ​តាម Bloomberg បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​មាន​ចំនួន​មនុស្ស​ទទួលមរណភាព​ពី​កូ​វី​ដ ១៩ ប្រមាណ ១២​នាក់ ដែល​ជា​ចំនួន​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ