ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​កូរ៉េ​នឹង​សាងសង់​ផ្សារ​ទំនើប​អុី​អន​ម៉​ល​ទី៣​របស់​ជប៉ុន​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុនវិស្វកម្ម​ហ៊ី​យ៉ា​ន់​ដាយ (Hyundai Engineering) របស់​កូរ៉េ​ខាងត្បូង​ បាន​ឈ្នះគំរោង​​ទឹក​ប្រាក់១៦៤លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​សាងសង់​ផ្សារ​ទំនើបអុី​អន​ម៉​ល​ទី៣នៅ​កម្ពុជា ដែល​គំរោង​នេះ​គឺ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​លក់ទំនិញ​កំពស់​៥​ជាន់ ​និង​កន្លែង​ចត​រថយន្ត​នៅ​លើ​ផ្ទៃដី​សរុប១៧៤,០០០ ម៉ែត្រការ៉េ ​ដែល​ធំ​ជាង​ផ្សារ​អុី​អន​ម៉​ល១…

ក្រុមហ៊ុនវិស្វកម្ម​ហ៊ី​យ៉ា​ន់​ដាយ (Hyundai Engineering) របស់​កូរ៉េ​ខាងត្បូង​ បាន​ឈ្នះគំរោង​​ទឹក​ប្រាក់១៦៤លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​សាងសង់​ផ្សារ​ទំនើបអុី​អន​ម៉​ល​ទី៣នៅ​កម្ពុជា ដែល​គំរោង​នេះ​គឺ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​លក់ទំនិញ​កំពស់​៥​ជាន់ ​និង​កន្លែង​ចត​រថយន្ត​នៅ​លើ​ផ្ទៃដី​សរុប១៧៤,០០០ ម៉ែត្រការ៉េ ​ដែល​ធំ​ជាង​ផ្សារ​អុី​អន​ម៉​ល១ និងអុីអន២ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​
កូរ៉េ​ឈ្មោះ koreaittimes ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​កូរ៉េ​បាន​យកឈ្នះ​ក្នុង​ការ​សាងសង់​ផ្សារ​ទំនើប​មួយ​នេះ ​ដែល​ជា​គម្រោង​របស់​ក្រុម​ចែកចាយ​ធំ​បំផុត​របស់​ជប៉ុន ​ដែល​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ជាង២០០
នៅ​ជុំវិញ​ពិភព​ ។ លោក​នេះ​ បើ​យោង​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ក្រុមហ៊ុន​ហ៊ី​យ៉ា​ន់​ដាយ​នៅ​ថ្ងៃ​ទី១៩ ខែមេសា ​។

គម្រោង​នេះ​គឺ​មានរយៈពេល​សាងសង់​គឺ​ប្រហែល២៧ខែ​ បន្ទាប់​ពី​ចាប់ផ្តើម​សាងសង់ ដែល​គ្រោង​នឹង​បើក​នៅ​ឆ្នាំ២០២៣​ ។ សម្រាប់​គម្រោង​សាងសង់​ផ្សារ​ទំនើបអ៊ី​អន​៣ ដែល​មាន​ទីតាំងវិនិយោគ​ស្ថិត នៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

សូមរំលឹក​ថា ​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ គម្រោង​សាងសង់​ផ្សារ​ទំនើប​អ៊ី​អន​៣ មាន​ទុន​វិនិយោគ​ប្រមាណ២៨៩,៦​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ចុះបញ្ជី​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ