រាជធានីភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រ សួងរ៉ែ និងថាមពល បានឱ្យដឹងថាកម្ពុជាកំពុងរៀបចំដំណើរការបង្កើតរោងចក្រឧស្សាហ កម្មចម្រាញ់រ៉ែមាស ឬហៅថាអាជីវកម្មខ្នាតឧស្សាហកម្ម ខ្នាតអន្តរជាតិរបស់ខ្លួននាពេល ខាងមុខ បន្ទាប់ពីរុករកឃើញមាននៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនៈភាព និងទិសដៅការងារ បន្តរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ២១ខែមេសា ឆ្នាំ២០២០នេះថា «យើងកំពុង រៀបចំដំណើរការឈានទៅដល់ការបង្កើតបានរោងចក្រឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជាជាលើកដំបូង ។ យើងហៅថាអាជីវកម្មខ្នាតឧស្សាហកម្មលក្ខណៈអន្តរជាតិ ដោយ យើងបានរកឃើញជម្រករ៉ែមាសមួយខ្នាតអន្តរជាតិដែលមានទីតាំង ឬតំបន់អូរខ្វាវ ស្រុក កែវសីម៉ា ខេត្តមណ្ឌលគិរី ហើយយើងសង្ឃឹមថា នឹងមានផលិតផលមាសរបស់កម្ពុជាក្នុង ពេលឆាប់ៗខាងមុខនេះតាមផែនការ» ។
លោកបានឱ្យដឹងថា ជាមធ្យមរ៉ែមាសនៅកម្ពុជាដែលទាញយកបានមួយតោនរ៉ែ គឺមាន ប្រមាណ ២ក្រាមកន្លះទៅ ៣ក្រាម ។ ដើម្បីបានមាសជាង ២ក្រាមនេះត្រូវធ្វើអ្វីខ្លះ? ត្រូវចុះ ទៅជីកយករ៉ែមកកិនបំបែកទល់តែម៉ដ្ឋស្លុង តែបើប្រជាពលរដ្ឋវិញដែលអត់មានមធ្យោ បាយ ត្រូវអង្គុយរែងក្នុងមួយថ្ងៃបានច្រើនបំផុតមួយហ៊ុន ។លោកបន្តថា «បើមួយថ្ងៃបានមាស ១ពាន់គីឡូក្រាមដូចមានការលើកឡើង គ្រាន់តែបាន ចំនួនតិចតួចប៉ុណ្ណឹងយើងគិតមើលការទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យកើតមានច្រើន ដល់គណៈកម្មការយើងចុះបង្ក្រាបជាបន្តបន្ទាប់» ។
តាមមន្ត្រីអ្នកនាំពាក្យរូបនេះឱ្យដឹងទៀតថា «រ៉ែមាសអនាធិបតេយ្យនេះមានការចោទប្រ កាន់ថា យើងឱ្យក្រុមហ៊ុនជីកយករ៉ែមាសអស់ហើយ នេះសុទ្ធតែការនិយាយដោយគ្មាន មូលដ្ឋាន ហើយសុទ្ធតែឮតគ្នាទាំងអស់ ។ បើចង់ដឹងឱ្យពិតប្រាកដថាយ៉ាងម៉េចគួរតែចុះ សិក្សាដោយផ្ទាល់ ហើយបើនៅមិនច្បាស់ទៀតគួរតែទៅជាមួយគ្នា យើងនឹងបង្ហាញជូន» ។ទន្ទឹមនឹងកម្ពុជាកំពុងត្រៀមឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា មន្ត្រីក្រសួងរ៉ែ និងថាមពលបានទទួលស្គាល់ថាមានការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅក្នុងទីតាំងមានរ៉ែមាស ។
លោក យស មុនីរ៉ាត់ មានប្រសាសន៍ថា «សព្វថ្ងៃនេះទទួលស្គាល់ថាមានការធ្វើអាជីវកម្ម រ៉ែមាស អនាធិបតេយ្យដោយប្រជាពលរដ្ឋនៅមូលដ្ឋានក៏ដូចជាអ្នកសំណាកស្រុកមួយ ចំនួនហើយនៅក្នុងតំបន់នោះក៏មានក្រុមហ៊ុនដែលក្រសួងឱ្យអាជ្ញាបណ្ណធ្វើការនៅទីនោះដូចគ្នា ហើយទទួលការប្តឹងផ្តល់ឥតឈប់ឈរទេនៅមណ្ឌលគិរី ក្រចេះ និងនៅព្រះវិហារ ។ ក្រុមហ៊ុនប្តឹងថាអ្នកជីកចូលលួចរ៉ែ ឱ្យមានវិធានការជួយទប់ស្កាត់»។
ក្រសួងរ៉ែ និងថាមពលបានបែងចែកកម្មវិធីជា ៤សំខាន់ៗ៖ កម្មវិធីទី ១ ប្រែក្លាយធនធានរ៉ែ ជាប្រភពដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ។ កម្មវិធីទី ២ គឺអភិវឌ្ឍន៍វិស័យប្រេង កាតប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និង ផលប្រយោជន៍យូរអង្វែងរបស់ជាតិ ។ កម្មវិធីទី ៣ គឺយើងផ្តោតសំខាន់ទៅលើការអភិវឌ្ឍ និងគ្រប់គ្រងវិស័យថាមពលផ្នែកបរមាណូស៊ីវិលរួមនិងវិទ្យុសកម្ម និងអគ្គិសនីឱ្យមាន និរន្តរភាព សុវត្ថិភាព ប្រសិទ្ធភាពដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងបង្កើន សុខដុមភាពរស់នៅរបស់ប្រជាជន និងកម្មវិធីទី ៤ គឺអភិវឌ្ឍស្ថានប័ន និងគាំទ្រផ្នែករដ្ឋបាល និងហិរញ្ញវត្ថុថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕
ចែករំលែកព័តមាននេះ