​ម្នាក់ៗ​ចាប់ក្របួច.កដល់ក្នុង​ផ្ទះ កុំចេះតែ​ហ៊ាន​


ខេត្តបាត់ដំបង​៖ បក្សពួក​ចោរ​ដៃ​ស្អិត​ម្នាក់ (​ចោរឆក់​) ក្នុង​ចំណោម​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា ខណ​:​ដែល​កំពុង​ពួនសំងំ​នៅ​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កម្លាំង ចុះ​ប្រតិបត្តិការ​បង្ក្រាប​​ករណី​នេះ​បាន​និយាយ​ថា ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត និង​លោកស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ ក្រោយ​ពី​ទ​ទូល​បាន​ពី​ព័ត៌មាន​នៃ​អំពើ​ចោរកម្ម​នេះ កម្លាំង​របស់​លោក​ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​អធិការ​ស្រុក​សង្កែផង បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​រហូត​ឃាត់ខ្លួន​ដៃដល់​បាន​ម្នាក់ ឈ្មោះ ឡឹប ការ​ស៊ី​ម ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ថែម​ទាំង​ដក​ហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង ​។

លោកនាយ​ការិយាល័យ​ជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា ជន​នេះ​ ជាមួយនឹង​បក្សពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​«​ឆក់​កាបូប»ពី​ស្ត្រី​ម្នាក់ ​ដែល​កំពុង​ធ្វើ​ដំណើរ​ដែរ កាលពី​វេលា​ម៉ោង​៨ ​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​មេ​សា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ជន​រង​គ្រោះ​ឈ្មោះ ឯក សារា​នី ភេទ​ស្រី ​អាយុ៤៥​ឆ្នាំ នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខណ​:​ដែល​ស្ត្រី​រង​គ្រោះ​រូប​នេះ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​ឈ្មោះ ឡឹម កា​ស៊ី​ម បាន​និយាយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​ជាមួយ​បក្សពួក​ម្នាក់​ទៀត ​តាម​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ខាងលើ​នេះ​មែន ខណ​:​ដែល​គាត់​កំពុង​ជិះ​ម៉ូត​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ។ ជន​នេះ​បាន​ប្រាប់​ថា បន្ទាប់​ពី​ឆក់​បាន​សម្រេច​ពួក​ខ្លួន​ក៏​បាន​ជិះ​ទៅ​សំងំនៅផ្ទះនៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត តែ​ប៉ុន្មាន​ម៉ោង​ក្រោយ ក៏​ត្រូវ​សមត្ថកិច្ច​មក​ចាប់ខ្លួន​ល្មម​។

ជន​ដៃ​ដៃ​ស្អិត​រូប​នេះ​ ក៏​បាន​ទម្លាយ​ប្រាប់​អំពី​ស្នាដៃប្រព្រឹត្ត​បទ​ល្មើ​ល​របស់​ពួក​ខ្លួន​ខ្លះ​ៗ​ នា​ពេល​កន្លង​មក​ដែរ​​ថា ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព «​ឆក់​ទ្រព្យសម្បត្តិ​» អ្នកដំណើរ​តាម​ដងផ្លូវ​បែប​នេះ​ ច្រើន​គួ​សម​ដែរ ​។ ហើយ​មុន​ពេល​ឆក់​កាបូប​ស្ត្រី​ម្នាក់ ​នៅ​ចំណុច​ភូមិ​-ឃុំខាងលើ ពួក​ខ្លួន​ទើប​ឆក់​ខ្សែ​ក​គេ​ថ្មី​ៗ​នៅ​ម្ដុំ​ផ្លូវ​លេខ​២ ក្នុង​ក្រុង​បាត់ដំបង​។

លោក​ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដកហូត​ពី​ជនសង្ស័យ​តំណាលគ្នា​ពេល​ត្រូវ​ឃាត់ខ្លួន​​។ វត្ថុ​តាង​ទាំង​រួម​មាន​៖ ប្រាក់​ខ្មែរ​ចំនួន​១៦​ម៉ឺន​រៀល​, កាបូបស្ពាយ​ពណ៌​ខ្មៅ​តូច​០១ ក្នុង​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​០២​សន្លឹក​, កាត​អេ​ធី​អឹ​ម​០១​សន្លឹក​, អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ​ដែល​ជនសង្ស័យ​ពាក់​ធ្វើ​សកម្មភាព​០១ និង ម៉ូតូ​ម៉ាក ស៊ូ​ស៊ូ​គី និ​ច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 1AK 3192 មួយ​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

លោក​គឹ​ម​ សុង បាន​បញ្ជាក់​ថា ពេល​នេះ​ លោកស្នងការ​ខេត្ត​បា​នប​គ្ជា​ឱ្យ​មន្ត្រី​ជំនាញនៃ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​សួរនាំ​ជនសង្ស័យ​រូប​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​។

យោង​តាម​ព័ត៌មាន​ចុង​ក្រោយ ​ពី​លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​ករណី​ឆក់​កាបូប ដែល​នៅ​សេសសល់​បក្សពួក​ម្នាក់​ដែល​បានសំងំ​លាក់ខ្លួន ពេល​នេះ ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​របស់​លោក​ឃាត់ខ្លួន​បាន​ហើយ នៅ​វេលា​ម៉ោង​៧​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២
មេ​សា នេះ ខណ​:​ដែល​ជន​នេះ​ឆ្មក់​ចូល​ផ្ទះ ​។ បក្សពួក​ចោរឆក់​ម្នាក់​នេះ ឈ្មោះ ស៊ុប ម៉ា​លិ​ក ហៅ ឡិច ភេទ​ប្រុស​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា លោកស្នងការ​ខេត្ត បាន​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជន​នេះ​ មក​កាន់​ស្នងការ​ខេត្ត ដើម្បី​សាកសួរ​ ។ ដូច្នេះ​ ជន​ដៃដល់​ទាំង​២​នាក់ ​ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​រង​គ្រោះ​ខាងលើ ត្រូវ​កម្លាំង​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ហើយ​ពេល​នេះ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផង​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ