ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជិន ម៉ា​លី​ន​ ៖ ការ​រិះគន់​របស់​អ្នករាយការណ៍​ពិសេស​មាន​ច​រិត​នយោបាយ ​និង​មាន​ស្តង់​ពីរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​មួយ​រូប​របស់​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ​ការ​រិះគន់​ថ្មី​ៗ​នេះ​របស់​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជា​តិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺមាន​ច​រិត​នយោបាយ ហើយ​មាន​ស្តង់​ពីរ​ចំពោះ​កម្ពុជា ព្រោះថា​ ច្បាប់​នេះ​មិន​បាន​រឹតត្បិត​សិទ្ធិ​មនុស្ស​ដូច​ការ​លើក​ឡើង​នោះ​ទេ ។ នេះ​ការ​លើក​ឡើង​របស់​លោក ជិន…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​មួយ​រូប​របស់​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា ​ការ​រិះគន់​ថ្មី​ៗ​នេះ​របស់​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជា​តិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺមាន​ច​រិត​នយោបាយ ហើយ​មាន​ស្តង់​ពីរ​ចំពោះ​កម្ពុជា ព្រោះថា​ ច្បាប់​នេះ​មិន​បាន​រឹតត្បិត​សិទ្ធិ​មនុស្ស​ដូច​ការ​លើក​ឡើង​នោះ​ទេ ។ នេះ​ការ​លើក​ឡើង​របស់​លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ស្ថិត​ក្នុង​ភាព​អាសន្ន​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី ២១ មេ​សា​នេះ លោក ជិន ម៉ា​លី​ន​បាន​បញ្ជាក់​ថា ក្រសួងយុត្តិធម៌ ដែល​ជា​សហការ​រីក​ក្នុង​ការ​តាក់តែង​ច្បាប់​ស្តី​ពី ការ​គ្រប់​គ្រង់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​បាន​ប្រកាស​ស្វាគមន៍​ជជែក​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជា​តិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ។

ការ​បញ្ជាក់​របស់​ក្រសួងយុត្តិធម៌​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី រ៉ូ ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គ​ការ​សហ​ប្រជា​តិ​បាន​រិះគន់​ថា​ការ​ធ្វើ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​របស់​កម្ពុជា​បាន​រឹតត្បិត​សិទ្ធិ​មនុស្ស​។

លោក ជិន ម៉ា​លី​ន បាន​បញ្ជាក់​ថា​ការ​រិះ គន់​របស់​អ្នករាយការណ៍​ពិសេស​នេះ​មាន​ច​រិត​នយោបាយ ហើយ​មាន​ស្តង់​ពី​រចំពោះ​កម្ពុជា ​។ ព្រោះថា ​ច្បាប់​នេះ​មិន​បាន​រឹតត្បិត​សិទ្ធិ​មនុស្ស​ដូច​ការ​លើក​ឡើង​នោះ​ទេ ។ គាត់​មិន​បាន​មើល​ និង​យល់​ពី​ខ្លឹមសារ​ច្បាប់​នោះ​ទេ ។ លោក​បាន​បញ្ជាក់​ថា «​យើង​ស្វាគមន៍​ក្នុង​ការ​ជួប​ជាមួយ​គាត់​នៅ​ពេល​គាត់​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ក្នុង​ការ​ជជែក​ទល់មុខ​គ្នា​ជជែក​រឿង​ធ្វើ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន ដើម្បី​ឲ្យ​គាត់​បាន​យល់​ច្បាស់​»​។

ជាមួយ​គ្នា​នោះ​ដែរ​ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ​ការ​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ​មិន​មាន​ផលអ​វិជ្ជមាន​នោះ​ទេ គឺ​ច្បាប់​នេះ​មាន​ផលវិជ្ជមាន​សម្រាប់​ជីវិត​ប្រជាជន​ទាំងមូល មិន​ដូច​ការ​លើក​ឡើង​របស់​ប្រមុខ​ប្រឆាំង​មួយ​ចំនួន​តូច​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ