រាជធានីភ្នំពេញ, ថ្ងៃទី ២១ខែមេសា ឆ្នាំ២០២០ ៖ ម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់ លឿន ជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នបានប្រកាសដាក់នូវកញ្ចប់នៃការ ផ្តល់ជូនដែលគេបានទន្ទឹងរង់ចាំ គឺស្មាតហ្វូន realme 6 និង realme 6 Pro ។ ស្មាតហ្វូន ទាំងពីរ realme 6 និង realme 6 Pro ត្រូវបានបំពាក់ដោយអេក្រង់ 90Hz ប្រភេទ Ultra Smooth Display កាមេរ៉ាក្រោយ AI បួនគ្រាប់ទំហំ 64MP, ការសាកថ្មល្បឿនលឿន 30W (សាកពេញ ១០០% ប្រើពេលតែពេល 60 នាទី) និង realme UI ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ជាមួយនឹងមុខងារពិសេសៗថ្មីៗ ។
realme 6 បំពាក់ដោយបន្ទះឈីប MediaTek Helio G90T SoC ដែលមានសមត្ថភាពខ្ពស់ ដែលនឹងមានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ comet white និងពណ៌ comet blue ។ realme 6 Pro គឺជាស្មាតហ្វូនដំបូងបង្អស់ នៅលើពិភពលោកដែលបានបំពាក់នូវកាមេរ៉ា សរុបចំនួន ៦គ្រាប់ រួមមានកាមេរ៉ាមុំទូលាយខាងមុខចំនួន ២គ្រាប់ និងកាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ 64MP មានសមត្ថភាពពង្រីក hybrid zoom រហូតដល់ទៅ ២០ដង ។ realme 6 Pro មានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ lightning blue និងពណ៌ lightning red ។
នៅក្នុងព្រឹត្តិការណ៍តាមរយៈប្រព័ន្ធអ៊ីនធើរណេតដូចដែលយើងបានឃើញនេះ មិនត្រឹមតែ មាន ការសម្តែងពីតំណាងទូតសុឆន្ទៈរបស់ realme លោក G-devith តែប៉ុណ្ណោះទេ លើសពី នេះទៅទៀត ពួកគេក៏បានអញ្ជើញ gaming KOLs ដែលមានប្រជាប្រិយភាព ដើម្បីប្រើ ប្រាស់ realme 6 សម្រាប់លេងហ្គេម MLBB ផ្ទាល់នៅក្នុងកម្មវិធីនោះផងដែរ ។ ជាមួយនឹង បន្ទះឈីបដ៏ខ្លាំងក្លា និងអេក្រង់ 90Hz យ៉ាងរលូន realme 6 គឺជាទូរស័ព្ទដែលត្រូវបាន ណែនាំជាផ្លូវការសម្រាប់ MLBB MSC នៅឆ្នាំនេះ ។
ចំណុចដែលគួរតែទិញ realme 6 series ម៉ាស៊ីនដំណើរការដ៏មានអានុភាពសម្រាប់ការ លេងហ្គេម ៖ បំពាក់ដោយបន្ទះឈីប MediaTek Helio G90T, realme 6 ត្រូវបានរចនា ឡើងយ៉ាងពិសេស ដើម្បីក្លាយជាស្នូលនៃបទពិសោធន៍ដ៏អស្ចារ្យនៃការលេងនៅលើទូរស័ព្ទដៃ ។ ម៉ាស៊ីនដំណើរការត្រូវបានផលិតឡើងដោយប្រើឈីប 12nm ធ្វើឱ្យវាកាន់តែមាន ថាមពលនិងប្រសិទ្ធភាព ។
ជាមួយនឹងការរួមបញ្ចូលគ្នានូវការអាប់ដេតចុងក្រោយបង្អស់ នៃ CPU GPU RAM ដ៏លឿនអស្ចារ្យ និង AI ដែលមានអានុភាព, realme 6 នាំមកនូវបទ ពិសោធន៍យ៉ាងរលូនដល់អ្នកនិយមលេងហ្គេមតាមទូរស័ព្ទដៃ ។
សម្រាប់ realme 6 Pro វាគឺជាស្មាតហ្វូនដំបូងបង្អស់លើពិភពលោកដែល បានបង្ហាញខ្លួន ជាមួយឈីប Qualcomm’s Snapdragon 720G ។ ម៉ាស៊ីនដំណើរការនេះត្រូវបានផលិត ដោយប្រើឈីប 8nm កម្រិតខ្ពស់ធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាព ។
ការសាកថ្មល្បឿនលឿន ៖ ជាមួយនឹងការធ្វើឱ្យប្រសើរថ្មីការសាកថ្មល្បឿនលឿន 30W ទំហំថ្ម 4300mAh របស់ realme អាចសាកបានពេញក្នុងរយៈពេលត្រឹមតែ 60 នាទីប៉ុណ្ណោះ ។ សូម្បីតែពេលលេងហ្គេមធំៗក៏ដោយក៏ការសាកថ្មល្បឿនលឿន 30W អាចសាករហូត ដល់ 55% ដោយប្រើពេលត្រឹមតែ 60 នាទីប៉ុណ្ណោះ ។
បទពិសោធន៍នៃការមើលឃើញដ៏អស្ចារ្យ ៖ realme 6 មានអេក្រង់ទំហំ 6.5អ៊ីញ ប្រភេទ 90Hz Ultra Smooth Display ដែលមានកម្រិត refresh rate 90Hz និងអត្រា sampling rate 120Hz ដែលជាលទ្ធផលផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ និងរលូនជាមួយរាល់ការ អូសអេក្រង់ ។ ជាមួយនឹងសមាមាត្រអេក្រង់ និងតួខ្លួនយ៉ាងពិសេស realme 6 នាំមកជូន អ្នកនូវបទពិសោធន៍មើលឃើញដ៏អស្ចារ្យ ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយដោយ កញ្ចក់ Corning Gorilla Glass 3 សម្រាប់ការការពារឲ្យប្រសើរជាងមុន ។
realme 6 Pro មានអេក្រង់ទំហំ 6.6អ៊ីញ ប្រភេទ 90Hz Ultra Smooth Display ដែលមាន
អត្រា refresh rate 90Hz និងអត្រា sampling rate 120Hz សម្រាប់បទពិសោធមើល ឃើញកាន់តែប្រសើរ ។ បន្ទះបង្ហាញនេះ ក៏ត្រូវបានបំពាក់ដោយកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការការពារកាន់តែប្រសើរ ។ វាក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេស ដូចជា punch hole light effect ការពារភ្នែក ម៉ូដពណ៌ផ្ទាល់ខ្លួន និងប្រព័ន្ធ OSIE ។
កាមេរ៉ាដ៏ខ្លាំងក្លា ៖ ជាមួយកាមេរ៉ាមុខយ៉ាងច្បាស់ 16MP នឹងបំពេញតំរូវការ selfie ជាមួយ នឹង aperture F2.0 គាំទ្រម៉ូដបង្កើនសម្រស់បែបឆ្លាតវៃ រូបភាពបែបព្រិលផ្ទៃខាងក្រោយ ។ល។ វាបំពាក់មកជាមួយលក្ខណៈពិសេសដែលអាចសម្គាល់ភេទ ប្រភេទស្បែក និង ទម្រង់មុខ ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងងាយស្រួលដែល បង្ហាញពីពណ៌ស្បែកធម្មជាតិ ។
realme 6 ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរ ដែលមានបំពាក់ កាមេរ៉ាក្រោយចំនួនបួនគ្រាប់ កាមេរ៉ាគោលទំហំ 64MP ឡេនទូលាយ 119 ដឺក្រេទំហំ 8MP និងម៉ាក្រូលែន និងលែនបញ្ឈរសខ្មៅ ។ ចុចតែមួយដងគឺគ្រប់គ្រាន់សម្រាប់ការប្តូរទៅម៉ូដ មុំទូលាយដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពទេសភាពកាន់តែអស្ចារ្យ និងបាន ផ្ទៃកាន់តែធំ ។ លែនម៉ាក្រូនឹងជួយឱ្យអ្នកប្រើប្រាស់អាចថតរូបភាពកាន់តែជិត និងស្វែង យល់ពីភាពស្រស់ស្អាតនៃពិភពមីក្រូជាមួយនឹងចម្ងាយជិតរហូតដល់ 4cm ។
កាមេរ៉ាទាំង ៦គ្រាប់ដ៏អស្ចារ្យ ៖ realme 6 Pro ភ្ជាប់មកជាមួយកាមេរ៉ាភ្លោះដែលកាមេរ៉ា គោលទំហំ 16MP ជាមួយនឹង IMX471 និងកាមេរ៉ាប្លង់ទូលាយ 8MP ថតបាន 105 ដឺក្រេ ។ អាចថតបាន ២.៥ ដងធំជាងពេលមុន និងជាមួយការកែតម្រូវទ្រង់ទ្រាយគែម ហើយវា អាចសម្គាល់មុខ និងបង្កើនប្រសិទ្ធភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត ។
realme 6 Pro ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរ ដែលបំពាក់ ដោយកាមេរ៉ាភ្លោះដែលមានកាមេរ៉ាក្រោយចំនួនបួនគ្រាប់ និងមានកាមេរ៉ាគោលទំហំ 64MP លែនពង្រីក 20x(hybrid zoom) ទំហំ 12MP កាមេរ៉ាប្លង់ទូលាយ 119 ដឺក្រេទំហំ 8MP និងលែនម៉ាក្រូ ។ ផ្អែកលើ Nightscape 2.0 នៅក្នុង realme 6 Pro មានបំពាក់នូវ Nightscape 3.0 ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងទម្រង់កាមេរ៉ានិង Ultra Nightscape Mode។
ចំណុចប្រទាក់ដ៏អស្ចារ្យ ៖ realme UI ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបាន បង្កើតឡើងយ៉ាងល្អសម្រាប់បទពិសោធដំណើរការរបស់ Android សម្រាប់អ្នកប្រើប្រាស់ ។ realme UI ត្រូវបានធ្វើឱ្យទាន់សម័យជាមួយនឹងលក្ខណៈពិសេសថ្មីដែលរួមមាន DocVault ដែលជាមធ្យោបាយងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងឯកសាររដ្ឋាភិបាល ។ Soloop ដែលជាឧបករណ៍ ដ៏ឆ្លាតវៃកម្រិតជំនាញសម្រាប់កែសម្រួលវីដេអូខ្លី ។
realme 6 កំពូលអេក្រង់ 90Hz ដែលមានជួរតម្លៃក្រោម 300 ដុល្លារនឹងដាក់លក់ក្នុងតម្លៃ ត្រឹមតែ (8GB+128GB ) 289 ដុល្លារតែប៉ុណ្ណោះ រីឯ realme 6Pro អេក្រង់ 90Hz ដែលមាន កាមេរ៉ាមុខ ២គ្រាប់បង្កប់ក្រោមអេក្រង់ និងបំពាក់ដោយបន្ទះឈីប snapdragon 720 ដែល មានជួរតម្លៃក្រោម 350ដុល្លារ នឹងដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB) 349 ដុល្លារ តែប៉ុណ្ណោះ ។
ព័ត៌មានលម្អិតសូមចុច:https://www.facebook.com/realmeCambodia/ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ