ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ប៉ៃលិន​! ប្រពន្ធ​ទី​៧ ប្តឹង​ប្រពន្ធ​ទី​៨ ថា​ធ្វើឃាត​ប្តី

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រឿងរ៉ាវ​មួយ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ប៉ៃលិន​តាមដាន​ខ្លាំង បន្ទាប់​ពី​មានរឿង​រ៉ាវ​បុរស​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត ក្រោយមកស្រាប់តែ​​ប្រពន្ធ​ទី​៧ប្តឹង​នាង​ប្រពន្ធ​ទី​៨ ថា​ជា​អ្នក​ធ្វើឃាត​ប្តី​វិញ ។ ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ រឿងរ៉ាវ​មួយ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ប៉ៃលិន​តាមដាន​ខ្លាំង បន្ទាប់​ពី​មានរឿង​រ៉ាវ​បុរស​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត ក្រោយមកស្រាប់តែ​​ប្រពន្ធ​ទី​៧ប្តឹង​នាង​ប្រពន្ធ​ទី​៨ ថា​ជា​អ្នក​ធ្វើឃាត​ប្តី​វិញ ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ ស្ត្រី​ម្នាក់​ឈ្មោះ អេ​ង សា​រឿ​ន អាយុ​៥៤​ឆ្នាំ ដែល​អះអាង​ថា​ គាត់​ជា​ប្រពន្ធ​ទី​៨ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា គាត់​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ខណ​:​ពេល​ឃើញ​លិខិត​អញ្ជើញ​ចំនួន​២​ច្បាប់​បន្តបន្ទាប់​គ្នា​ចេញពី​ការិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន កាលពី​ខែមីនា និង​ខែមេសា ឆ្នាំ​២០២០​នេះ ដោយ​ឱ្យ​គាត់​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ស្ត្រី​ម្នាក់ ឈ្មោះ លី​ម គា ហៅ​ម៉ី អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ​ទី​៧ ចោទប្រកាន់​ពី​បទ​ធ្វើឃាត​ទៅ​លើ​បុរស​ចំណាស់​ម្នាក់ ឈ្មោះ ងិ​ន មេ​ង អាយុ​៦៩​ឆ្នាំ ជា​ប្តី ដែល​បាន​​បាត់បង់ជីវិត​កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ដោយសារ​រោគាពាធ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​ទី​៨ នោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​ជាង​៣​ឆ្នាំ​មុន នាង​ជា​ប្រពន្ធ​ទី​៧ បាន​ឈ្លោះ​ទាស់ទែង​ជាមួយ​បុរស​ចំណាស់​ជា​ប្តី រួច​បាន​ធ្វើ​លិខិត​លែងលះ​គ្នា​នៅ​សង្កាត់​ប៉ៃលិន​ដាច់ស្រេច​អស់ហើយ ថែម​ទាំង​ទៅ​យកប្តី​ម្នាក់​ទៀត មក​រស់នៅ​ក្នុងផ្ទះ​ល្វែង​៥​បន្ទប់ ដែល​គាត់​ចែក​ឱ្យ រួម​ជាមួយនឹង​ដី​ចំនួន​២​ប្លង់​ថែម​ទៀត​ផង ។ លុះ​ក្រោយមក បុរស​ចំណាស់​ពោះម៉ាយ​រូប​នោះ ក៏​បាន​ហៅ​ចាស់ទុំ​ក្នុងភូមិ​ទៅ​ស្តីដណ្តឹង​គាត់ ដែល​ជា​ស្ត្រី​មេម៉ាយ រួច​ក៏​ធ្វើការ​សែនព្រេន​តាម​ផ្លូវច្បាប់​មក​រស់នៅ​ផ្ទះ​របស់​គាត់ រួច​ក្រោយមក​ប្តី​ចំណាស់​នេះ ក៏​នាំ​គាត់​ទៅ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ។

ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ មេ​ង គឹ​ម​ឡា​ង ជា​កូន​ទី​៣ របស់​ប្រពន្ធ​ទី​១ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់ ពិតជា​បាន​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មានឱ្យទៅ​ប្រពន្ធ​ទី​៨ ពិតប្រាកដ​មែន ថែម​ទាំង​ធ្វើ​លិខិត​ផ្ទេរ មុន​ពេល​គាត់​​បាត់បង់ជីវិត​ថែម​ទៀត​ផង ។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ប្រពន្ធ​ទី​៧ ដែល​ចុះ​ចោល​ឪពុក​របស់​គាត់រ​ត់ទៅ​យកប្តី​ក្មេង​ម្នាក់​ទៀត ហើយ​មក​រស់នៅ​លើ ផ្ទះ​ដែល​ឪពុក​ខ្លួន​ចែក​ឱ្យ បែរជា​ជំទាស់​ទៅ​វិញ ថែម​ទាំង​ប្តឹង​នគរបាល​ផង​ដែរ ។ ដូច្នេះ ក្នុង​នាម​គាត់​ជា​កូន​ដែរ មិន​សុខចិត្ត​នោះ​ទេ ហើយ​ក៏​មិន​ព្រមឱ្យ​ទ្រព្យសម្បត្តិ​នេះ​ទៅ​ស្ត្រី​ដែល​ចុះ​ចោល​ឪពុក របស់​ខ្លួន​នោះ​ឡើយ ។ ម្យ៉ាងវិញទៀត ស្ត្រី​ជា​ប្រពន្ធ​ទី​៨ បាន​មើលថែ​ទាំ​ឪពុក​របស់​ខ្លួន ផ្តល់​ទឹក​ក្តៅ​ទឹក​ត្រជាក់ រហូត​ដល់​គាត់​ស្លាប់ ដូច្នេះ ទ្រព្យសម្បត្តិ​ទាំងនេះ ត្រូវ​តែ​បាន​ចំណែក​ទៅ​លើ​គាត់​ដែរ ។

ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​ចោទ​ថា ស្ត្រី​ប្រពន្ធ​ទី​៨ ធ្វើឃាត​ប្តី លោក អ៊ុំ សាឡ​ន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​វេលា​ម៉ោង​៨ និង​៤៣​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ទី​៧​នេះ ខាង​លោក​ក៏​បាន​សុំ​គោល​ការ​ពី​សាលាដំបូង ដោយ​ដឹកនាំ​កម្លាំង​នគរបាល ចុះ​ទៅ​ស៊ើបអង្កេត​បឋម ករណី​ការ​​បាត់បង់ជីវិត​របស់ លោក ងិ​ន មេ​ង ហៅ​តា​ឡេ​ង ដោយ​មិន​ទាន់​ទទួល​បាន​នូវ​លទ្ធផល​យ៉ាងណា​នៅឡើយ​នោះ​ទេ ហើយ​ខាង​លោក បាន​ក៏​បញ្ជូន​សំណុំ​រឿង​នេះទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ឱ្យ​ចាត់ការ​បន្ត ។យ៉ាងណាមិញ ​យើង​មិន​ទាន់​អាច​ទាក់ទង​សម្ភាសន៍​ជាមួយ​​ស្ត្រី​ជា​ភរិយា​ទី​៧​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ