គួរឲ្យអាសូរណាស់ ព្រះសង្ឃនៅគ្រប់វត្តអារាមហាក់មានសភាពស្ងប់ស្ងាត់ ព្រះសង្ឃអង្គខ្លះមិនហ៊ាននិមន្តចេញបិណ្ឌចង្ហាន់ទេព្រោះតែភ័យខ្លាច ឯព្រះសង្ឃខ្លះទៀតបាននិមន្តចេញបិណ្ឌដែរតែមិនមានលក្ខណៈព្រោងព្រាតតាមដងផ្លូវដូចមុនទេ ព្រោះរង្កៀសចិត្តអ្នកស្រុក ទោះជាមានអ្នកប្រគេនចង្ហាន់ក៏ប្រគេនទាំងចុងដៃ នេះជាឥទ្ធិពលដ៏អាក្រក់នៃវីរុសកូរ៉ូណា ។
យោងតាមអខោនហ្វេសប៊ុកមួយបានបង្ហោះរូបភាពជាច្រើនសន្លឹករបស់ព្រះសង្ឃដែលកំពុងចុះបេះត្រួយត្រគៀត ផ្កាកំប្លោកក្នុងបឹង និងបានរៀបរាប់យ៉ាងដូច្នេះថា សម័យមានជំងឺដ៏កាចសាហាវ កូវីដ១៩ ឬកូរ៉ូណា មិនអាចឱ្យព្រះសង្ឃចេញទៅរកបិណ្ឌចង្ហាន់កើត អញ្ចឹងមានតែនាំគ្នាបេះដៃត្រគៀត ផ្កាកំប្លោកយកមកស្លម្ជូរត្រីឆ្អើរឱ្យរួចតែមួយពេលទៅ ។ យើងទាំងអស់គ្នាទាំងពុទ្ធបរិស័ទ ទាំងព្រះសង្ឃ ត្រូវខិតខំទប់ស្កាត់ អនាម័យការពារខ្លួនប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានគ្រប់ៗអង្គគ្រប់ៗគ្នា ។
បច្ចុប្បន្នមេរោគកូរ៉ូណាបាននិងកំពុងបន្តរាតត្បាតនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ។ មេរោគនេះក្រៅតែពីបង្កអស្ថេរភាពសង្គមនិងប៉ះពាល់ដល់វិស័យសុខុមាលភាពសាធារណៈដែលបណ្ដាលឲ្យមនុស្សឆ្លងនិងស្លាប់រាប់ម៉ឺននាក់ ជំងឺនេះក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ ។
ដើម្បីទប់ស្កាត់ការរីរាលដាលនៃជំងឺនេះ ប្រទេសជាច្រើនបានសម្រេចបិទជាបណ្ដោះអាសន្ន ដូចជា សាលារៀន ភោជនីយដ្ឋាន រោងកុន សេវាដឹកជញ្ជូន ខារ៉ាអូខេ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណ និងកាស៊ីណូជាដើម ហើយក៏មានប្រទេសមួយចំនួនក៏សម្រេចបិទប្រទេសតែម្ដង នេះជាអានុភាពនៃមេរោគកំណាចកូវីដ១៩នាសម័យទំនើប ។ សាន សារិន
ចែករំលែកព័តមាននេះ