ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ​ដំ ឡូង​មីនឹង​ទទួល​បាន​ផល​ល្អ​ដូច​ឆ្នាំ​មុន

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា សម្រាប់​ខេត្តព្រះវិហារ នៅ​ក្នុង​ឆ្នាំ ២០២០​នេះ មាន​ផែនការ​ជំរុញ​ឱ្យ​កសិករ​ទូ​ទាំង​ខេត្ត…

ខេត្តព្រះវិហារ​៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា សម្រាប់​ខេត្តព្រះវិហារ នៅ​ក្នុង​ឆ្នាំ ២០២០​នេះ មាន​ផែនការ​ជំរុញ​ឱ្យ​កសិករ​ទូ​ទាំង​ខេត្ត ផលិត ដំណាំ​ដំឡូង​មី លើ​ផ្ទៃដី​ប្រមាណ​ជាង ៣​ម៉ឺន​ហិច​តា ខណៈ​ពេល​បច្ចុប្បន្ន កសិករ​នៅ​ទូ​ទាំងខេត្ត​នេះ​បាន​ចាប់ផ្តើម​ដាំ​ដុះ​ជា​បណ្តើរ​ៗ​ហើយ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា កសិករ​ជា​ច្រើន​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ បច្ចុប្បន្ន​កំពុង​មមាញឹក​ខ្លាំង ដោយ​ខ្លះ​ភ្ជួរ​រាស់​ដី និង ខ្លះ​ទៀត​ដាំ​ដុះ​ដំឡូង​មី ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ខេត្តព្រះវិហារ បាន​ចាប់ផ្តើម​ធ្លាក់​ភ្លៀង ជា​បន្តបន្ទាប់ ។លោក​បន្ត​ថា នៅ​ក្នុងឆ្នាំនេះ​តាម​ការ​ប៉ាន់ស្មាន ផែនការ​ដែល​កសិករ​នៅ​ខេត្តព្រះវិហារ គ្រោង នឹង​ផលិត​ដំណាំ​ដំឡូង​មីនេះ​មាន​រហូត​ដល់​ជាង ៣​ម៉ឺន​ហិច​តា សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញ​ទៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​ក្រោយ ។

លោក​ប្រធាន​មន្ទីរ​រូប​នេះ​បញ្ជាក់​ទៀត​ថា ទីផ្សារ​ដំឡូង​មី សើម នៅ​ដើមឆ្នាំ ២០២០​នេះ មាន តម្លៃ​សមរម្យ គឺ​រហូត​ដល់​ជាង ៤០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​រហូត​ដល់ ខែមេសា នេះ ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ​បន្តិច​ដោយ​មាន​តម្លៃ​តែ​ជាង ២០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ព្រោះ ការ​ធ្លាក់​ថ្លៃ​នេះ ដោយសារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ ពិបាក​ក្នុង​ការ​នាំ ទំនិញ​ចេញពី​ព្រំដែន ។តែ​ទោះជា​បែប​នេះ​ក្តី លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ទាំងអស់ ដែល​កំពុង​រៀបចំ​ដាំ ដុះ​ដំណាំ​នេះ​ត្រូវធ្វើ​យ៉ាងណា​ជ្រើសរើស​ពូជ​ន៍​ដំឡូង​មី ដែល​មានគុណ​ភាពល្អ ពង្រឹង​ការ​ដាំ ដុះ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ សម្រាប់​ប្រមូល​ផល​នៅ​ឆ្នាំ​ក្រោយ ។

ជាមួយ​គ្នា​នេះ​ដែរ​កសិករ​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ បានឱ្យ​ដឹង​ថា ពេល​នេះ ពួក​គាត់​កំពុង​តែ​មមាញឹក ញ៉ាប់​ដៃ ញ៉ាប់​ជើង ក្នុង​ការ​ដាំ​ដុះ​ដំណាំ​នេះ​ឱ្យ​រួចរាល់​ក្នុង​ពេល​ឆាប់ ៗ​ខាង​មុខ ព្រោះ​ដំណាំ​នេះ កសិករ​អាច​ដាំ​ដុះ​បាន​រហូត​ដល់​ខែមិថុនា ដោយពេល​នេះ​អំ​ណោយ​ផល​ទឹកភ្លៀង​ក៏​បាន​ធ្លាក់​មក​ជា​បណ្តើរ​ៗ​ដែរ ។ ពួក​គាត់​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ ដំណាំ​ដំ ឡូង​មី នឹង​ទទួល​បាន​ផល​ល្អ​ដូច​ឆ្នាំ​មុន​ដែរ ជា​ពិសេស​នោះ សូម​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដៃគូ ប្រមូល​ទិញ​កសិផល​ដំឡូង​មី​របស់​ពួក​គាត់​ក្នុង​តម្លៃ​សមរម្យ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ