ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ធៀប​នឹង​លុយ​សិង្ហ​បុរី វៀតណាម និង​ថៃមួយ​ណា​ខ្លាំង​ជាង

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ហាក់​មាន​កម្លាំង​ជាង​ដុល្លារ​សិង្ហ​បុរី និង​ប្រាក់​ដុ​ង​វៀតណាម តែ​ស្មើគ្នា នឹង​លុយ​បាត​ថៃ ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២២​ខែមេសា ឆ្នាំ…

ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ហាក់​មាន​កម្លាំង​ជាង​ដុល្លារ​សិង្ហ​បុរី និង​ប្រាក់​ដុ​ង​វៀតណាម តែ​ស្មើគ្នា នឹង​លុយ​បាត​ថៃ ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២២​ខែមេសា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​ត្រឹមតែ ២៨៤៤ រៀល លក់​ចេញ ២៨៧២ រៀល ដោយ​កាលពី ម្សិលមិញ​ទិញ​ចូល ២៨៦១ រៀល និង​លក់​ចេញ​រហូត​ដល់ ២៨៨៩ រៀល​ឯណោះ ។

ជាមួយ​គ្នា​នេះ​ប្រាក់​ដុ​ង​វៀតណាម​ក៏​បាន​ធ្លាក់​ថ្លៃ​បន្តិច​ដែរ​ថ្ងៃនេះ​ដែល ១០០០​ដុ​ង ទិញ​ចូល ត្រឹមតែ ១៧៣ រៀល លក់​ចេញ ១៧៥ រៀល ហើយ​កាលពី​ម្សិលមិញ​ទិញ​ចូល​ដល់​ទៅ ១៧៤ រៀល និង​លក់​ចេញ ១៧៥ រៀល ។

ទន្ទឹម​នេះ​តម្លៃ​ប្រាក់​បាត​ថៃ​ទិញ​ចូល​មិន​មានការ​ប្រែប្រួល​ទេ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​នៅ​ថ្ងៃនេះ និង​ថ្ងៃ​ម្សិលមិញ គឺ ១​បាត ទិញ​ចូល ១២៥ រៀល លក់​ចេញ ១២៧ រៀល ហើយ​កាល ពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ១២៥ រៀល លក់​ចេញ ១២៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ